៦១/៦២

198 12 1
                                    


#លោកប៉ាចិញ្ចឹម
៦១/៦២

ហៅម្ដងទៀតឬ? រាងតូចបែរមុខមក សម្លឹងមុខនាយដោយកែវភ្នែកបញ្ចេញពន្លឺច្របូកច្របល់ ពេលនេះនាងចាប់ផ្ដើម មានអារម្មណ៍ថាកាន់តែរីករាយ បេះដូងតូចៗក៏ចាប់ផ្ដើមរីកមាឌឡើង បេះដូងដែរធ្លាប់គិតថាមានអ្នកមកច្របាច់ឲ្យបែកជាបំណែក ដូចមានថ្នាំមកព្យាបាល ឲ្យជាផ្សះវិញហើយ ដៃតូចលើកមកអង្អែលផ្ទៃមុខចំណាស់ តិចៗទើបនាងពោលពាក្យយ៉ាងស្រទន់ឡើង។

«បើហៅបងហើយតើមានអ្វីដោះដូរទៀតទេ?»បបូរមាត់ហើបសួរ តែដៃនៅបបោសអង្អែលលើផ្ទៃមុខរបស់នាយមិនឈប់ឡើយ។រាងចំណាស់ចាប់ដៃនាងលើកយកមកដាក់លើបេះដូង ដែរកំពុងតែលោតដុកដាក់ៗ ដូចចង្វាក់ភ្លេងប្រគំយ៉ាងដូច្នោះ ដៃម្ខាងទៀតលើកមកអង្អែលក្បាលនាងទាំងក្ដីស្រលាញ់មានពេញប្រៀបបេះដូង។

«យកទេបេះដូងមួយនេះ?»
«មិនយកទេបេះដូងសាវា»
ឮថាបេះដូង រាងតូចប្រញាប់ដកដៃរួចដើរទៅឈរនៅមាត់បង្អួចទាំងមុខឡើងក្រហមងាំង ដូចមនុស្សទើបតែផឹកស្រាហើយ តែរាងតូចឈើរីក្រហមដោយសាអៀននិងសម្ដីលេបខាយរបស់រាងចំណាស់ ម្នាក់នេះទេ។

នាយដើរទៅឈរពីក្រោយខ្នងនាងរួច ឱនទៅពោលពាក្យ។
«ព្រមទទួលយកទេ?»
«មិនដឹងទេ»
«ថ្ពាល់ក្រហមអ្ហេ?»

ច្រឡំបែរមុខមកធ្វើឲ្យរាងចំណាស់ឃើញ ទឹកមុខរបស់នាងចំៗ។
«គឺក្ដៅ អាកាសធាតុចុះក្ដៅខ្លាំងទើបមុខខ្ញុំក្រហមបែបនេះ»
«មិនជឿទេ»
«បានហើយ លោកប៉ាគួរតែទៅសម្រាក មើលចុះត្របកភ្នែកឡើងស្រអាប់ហើយ»

រាងតូចប្ដូសាច់រឿងនិយាយ តែដង្ខៅនៅតែបកមកនិយាយរឿងដើមវិញ។
«យកទេបេះដូងនេះ» ដង្ខៅលើកដៃដាក់លើទ្រូង សួរនាងនៅសំណួរដដែរ។
«យក តែ ខ្ញុំយកហើយលោកប៉ាត្រូវតែឲ្យអ្នកមីងខ្វាន់មកនៅក្នុងផ្ទះជាមួយដែរ»

ឮរាងតូចស្រដីឡើងមកយ៉ាងនេះរាងចំណាស់ក៏ធ្លាក់ទឹកមុខ រួចដើរចេញមកទម្លាក់ខ្លួនគេងលើគ្រែទាំងគ្មានពាក្យអ្វីត្រូវនិយាយទៀតទេ ឯស្នាមញញឹមអម្បាញ់មិញក៏រលាយបាត់អស់ទៅវិញដែរ។

«លោកប៉ា ព្រមឲ្យគាត់មកនៅជាមួយវិញទៅគាត់ស្រលាញ់លោកប៉ាណាស់»
«ចុះឯងស្រលាញ់យើងទេ?»

លោកប៉ាចិញ្ចឹមWhere stories live. Discover now