៥៩/៦០

206 9 0
                                    


  #លោកប៉ាចិញ្ចឹម

៥៩/៦០

    រាងតូចសួរក៏ព្រោះតែឃើញរាងចំណាស់ បើកកញ្ឆែង ដូចក្មេងជិះឡានប្រណាំងនៅក្នុងសួនកំសាន្ត
ហើយតាំពីតូចនាងក៏មិនដែរឃើញលោកដង្ខៅមុខឌឺម្នាក់នេះបើកឡានដែរ ឃើញតែពូឆនបើមិនអញ្ចឹងទេអ៊ុំហីុនប៉ាបងហូនោះឯង។

«មកពីមិនដែរឃើញលោកប៉ាបើកខ្លួនឯងទើបសួរ?»
«ឥឡូវឃើញហើយនៅសួរទៀតឬ?»

ភ្នែកសម្លឹងមុខនាងមួយភ្លែតរួចងាកទៅសម្លឹងផ្លូវវិញ។
«បើកដូចក្មេងទំនើង»រាងតូចតបទាំងដៀងកន្ទុយភ្នែកដាក់នាយតិចៗ តែដង្ខៅបែរជាញញឹកព្រានឡើង ព្រោះថានាយនឹកឃើញពាក្យតបតមកកាន់នាងវិញហើយ។
«ក្រែងឯងស្រលាញ់រកតែក្មេងឥឡូវយើងធ្វើក្មេងហើយតើ ឬមួយក៏មិនពេញចិត្តទៀត?»

«ពេញខ្លាំងណាស់ ហើយលោកប៉ាគិតទៅធ្វើការទាំងបែបនេះឬ? ឈុតនេះខ្ញុំឃើញលោកពាក់តាំងតែពីម្សិលមកម្ល៉េះ?»

ប្ដូររឿងថ្មីនិយាយវិញព្រោះរឿងចាស់និយាយស្ដាប់គ្នាមិនយល់ទេ ហើយនាងក៏និយាយមិនឈ្នះកញ្ចាស់ចាប់ច្រេះម្នាក់នេះដែរ។
«យប់មិញរវល់ពេកទើបមិនបានដេកពួន»
ដង្ខៅតបទាំង លើកចិញ្ចើមបន្តិច ព្រោះពេលនេះគាត់មានអាការ:ដូចងងុយហើយ។
«លោកប៉ាគួរតែនិយាយជាមួយមីងខ្វាន់បន្តិច មិនគួរគេចទេ»
«មិនបានគេច យើងមិនចង់និយាយជាមួយស្រីម្នាក់នោះ ហើយនាងនោះក៏មិនមែនជាម៉ែយើងៗមិនខ្វល់»

កាន់តែស្ដាប់រាងតូចមានអារម្មណ៍ថាលោកប៉ារបស់នាងកាន់តែយ៉ាប់ចរិកក៏ដូចក្មេងស្ទាវឡើងហើយ និយាយគ្មានក្បាលគ្មានកន្ទុយ គ្រប់ឃ្លាគ្មានយកជាការបានមួយប្រយោគណាទេ។

«មែនហើយសូម្បីតែលោកយាយលោកតា មកលេងក៏លោកប៉ា មិនខ្វល់ជាមួយលោកទាំងពីរដែរ»
«មែនហើយឯងល្មមយល់ហើយ»
«អូ៎!នេះលោកប៉ាបើកខុសផ្លូវហើយ នេះៗមិនមែនផ្លូវទៅមន្ទីពេទ្យទេ»

រវល់តែសម្លឹងមុខលោកប៉ានាងទម្លាក់ភ្នែកក្រលែកមើលទៅផ្លូវ ស្រាប់តែឃើញថាលោកដង្ខៅបើកខុសផ្លូវ រាងតូចប្រញាប់ប្រាប់ខ្លាចថានាយមិនស្គាល់ផ្លូវ ព្រោះនាយទើបតែបើកឡានលើកបំបូងផង តែការពិតលោកដង្ខៅ មានបំណងបើកទៅកន្លែងផ្សេង។

លោកប៉ាចិញ្ចឹមМесто, где живут истории. Откройте их для себя