១០៣/១០៤

136 6 2
                                    

#លោកប៉ាចិញ្ចឹម
ភាគ:១០៣/១០៤

~ឮសំណួរនេះហើយដង្ខៅធ្វើភ្នែកក្រឡាប់ចាក់ចុះឡើងៗ អាការ:ដូចអ្នកកើតគ្រុនចាញ់ គាត់ជាអ្នកនិយាយតែគាត់និយាយច្រើនឃ្លាច្រើនប្រយោគណាស់ រាងតូចបែរជាចាប់យកតែមួយចំណុចនោះមករំលឹកធ្វើឲ្យដង្ខៅគាំងដូចមនុស្សឃើញខ្មោច។

«ខ្ញុំ!ខ្ញុំនាំឯងទៅសម្រាក ឯងអស់កម្លាំងហើយមើលចុះបបូរមាត់ស្លេកស្លាំងសម្បើមណាស់»
និយាយហើយដង្ខៅក៏កាច់សោរ បញ្ឆេះម៉ាស៊ីនឡានបើកចេញទៅ។ មើលទៅនាយចង់គេចវេះពីសំណួរមួយនេះ រាងតូចដឹងហើយទើបនាងមិនសួរបន្ត។

~~~

«នាងសាយ នាងពស់វែក ហេតុអីក៏ចង់សម្លាប់កូនស្រីរបស់យើង »
សម្លេងគ្រលស្ដីទាំងកំហឹងដៃក្ដាប់ណែនជាប់ នេះបើសិនជាមីងសាយជាបុរសវិញសង្ស័យតែលោកជនដាល់កណ្ដាលមុខបាត់ទៅហើយ។

គ្រាន់តែទទួលបានដំណឹងថាកូនស្រីបណ្ដូលដួងចិត្ត ត្រូវបានបាវបម្រើចំណិតធ្វើបាបមានការប៉ងសម្លាប់លោកជនក៏រហ័សធ្វើដំណើរវិលមកកូរ៉េវិញដោយក្ដីភិតភ័យ តែសំណាងបានដង្ខៅជួយថែទាំឈើរី។ដង្ខៅបានគំរាមលោកជនថា(បើចង់បានឈើរីត្រឡប់ទៅវិញឯងត្រូវតែដោះស្រាយរឿងរ៉ាវមួយនេះឲ្យចប់សិន)បែបនេះហើយបានជាដង្ខៅ យកឈើរីទៅមើលថែសិន។

«មែនហើយខ្ញុំស្អប់ក្មេងស្រីនោះណាស់ ខ្ញុំស្មានតែនាងស្លាប់បាត់ទៅហើយ»
«នាងសាយ នាងនិយាយមានន័យថាមិច?»
លោកជនឆ្ងល់ណាស់ ទើបសម្លុតសួរមីងសាយ គាត់មិនបាច់ឲ្យប៉ូលិសអ្នកសួរនាំនោះទេ។

«គឺជាខ្ញុំដែរយកវាទៅបោះចោលក្បែរធុងសម្រាមកាលពី២៣ឆ្នាំមុន ហើយក៏ជាខ្ញុំដែរ ជួលពេទ្យចាក់ថ្នាំសម្លាប់នាងឡាដដាដែរជាម៉ែរបស់មីក្មេងនេះ ខ្ញុំធ្វើគ្រប់យ៉ាងព្រោះតែខ្ញុំស្រលាញ់លោក តែមិននឹកស្មានថាលោកបែរជាទៅយកនាងនូឌីមក ធ្វើជាប្រពន្ធចុងម្នាក់ទៀត បើសិនជាមិនលិចមុខនាងលីសាចេញមកទេ អ្នកដែរស្លាប់បន្តគឺនាងនូឌីជាមួយកូនប្រុសវានេះហើយ»

នេះហើយឥទ្ធិពលស្នេហា ស្នេហាអាចធ្វើឲ្យមនុស្សខ្វាក់ភ្នែកស្នេហាអាចធ្វើឲ្យមនុស្ស មានចិត្តឃោរឃៅស្នេហាអាចធ្វើឲ្យមនុស្ស ក្លាយជាឃាតក ដូចមីងសាយនេះអ៊ីចឹង។

លោកប៉ាចិញ្ចឹមWhere stories live. Discover now