៣៩/៤០

257 8 0
                                    

  #លោកប៉ាចិញ្ចឹម

៣៩/៤០
 
   «ស្អែក ចាំស្អែក ស្អែកជាថ្ងៃកុហកស្អែកជាថ្ងៃមិនពិត លោកដង្ខៅនិយាយឥឡូវនេះមក»
ដៃចាប់ច្រត់ លើសាច់ទ្រូងណែនរបស់រាងចំណាស់ រាងតូចងើយក សម្លឹងមុខនាយទាំងចិញ្ចើមរួញ ត្រចៀកត្រង់ស្ដាប់ពាក្យផ្អែមចេញពីបបូរមាត់ក្រាស់ធំរបស់ដង្ខៅដែរជាឪពុកចិញ្ចឹម បណ្ដូលចិត្តរបស់នាង។

«ឮខ្ញុំនិយាយទេ? បើមិននិយាយល្អលោកគួរតែសន្យាមួយមាត់ក៏បានណា!!»
«សន្យារឿងអ្វី?»
ដង្ខៅចាប់បង្វិលនាងឲ្យនៅក្រោមទ្រូងមាំ រួចក៏បន្តសន្ទនា ភ្នែកបាញ់ត្រង់ចំក្រសែភ្នែក តូចស្អាតរបស់ស្រីពៅ ធ្វើឲ្យនាងសម្លឹងចំវិញទាំងចំហាយក្ដៅភាយផុសចេញពីផ្ទៃមុខ។
«សន្យាថា ចាប់ពីស្អែកនេះលោកម្ខាស់ លោកដង្ខៅនិងឈប់ធ្វើបាបឈប់ស្ដីបន្ទោសដាក់ខ្ញុំទៀត»
«មិនសន្យាទេ ព្រោះពេលនេះយើងស្ថិតក្នុងស្ថានភាពស្រវឹងមនុស្សស្រវឹង ចេះតែផ្ដល់សន្យាខ្យល់តែប៉ុណ្ណោះ»

  បន្ទាប់ពីមានប្រសាស៍ចប់ដង្ខៅក៏លើកចិញ្ចើមម្ខាងញាក់ខ្វាច់ ដាក់នាងយ៉ាងច្រឡឺមរួចក៏ឱនចុះរកើមៗសម្ដៅរកបបូរមាត់តូចសីុជម្ពូរបស់ឈើរី តែនាងក៏គេចមិនព្រមឲ្យនាយបាននិបនិត្យងាយៗឡើយ ។
«កុំអី លោកគួរដកគន្លាត មិនមែនបន្ថែមគម្លាតឲ្យកាន់តែគៀកនោះទេ»
«គេចធ្វើអី?យើង គ្រាន់តែចង់យកបបូរមាត់របស់យើងទៅស្អំ របួសដែរយើងខាំលើបបូរមាត់របស់ឯងកាលពីថ្ងៃមិញ ទេតើ»

ចង់ថើប តែដង្ខៅនេះបែរជា និយាយបែបនោះទៅវិញ
ក្មេងល្មមៗអាចនិងដេញជើងដង្ខៅមិនទាន់ទេ។

«ខ្ញុំលាបថ្នាំរួចហើយស្អែកស្នាមនេះនិងរលុប»
មាត់និយាយ ដៃក៏ខ្ញាំភួយជាប់ឯភ្នែកក៏រលីងរលោងលាយទឹកសន្សើមហូរច្រោះនៅនិងកន្ទុយភ្នែករោមវែងៗរបស់នាង ដង្ខៅឃើញកូនស្រី កើតអាការៈបែបនេះ
នាយក៏រហ័សលើកដៃទៅផ្ដិតជូត តែត្រូវនាងរុញដៃចេញ។
«ឈឺបបូរមាត់នេះមែនទេ?បានជាឯងយំ?»
«ឈឺចិត្តច្រើនជាង»
និយាយដល់រឿងថ្ងៃមិញនាង បែរជាកើតក្ដីសោកសម្រែង អារម្មណ៍ខឹងក៏ដាស់ឡើងភ្លាមៗ រាងតូចខឹងដង្ខៅដែរទៅចោលនាង កាលពីពេលថ្ងៃនោះ។

លោកប៉ាចិញ្ចឹមOnde as histórias ganham vida. Descobre agora