៧៧/៧៨

188 8 3
                                    

#លោកប៉ាចិញ្ចឹម

៧៧/៧៨

  សេដ្ឋី ជនបែរហូរទឹកភ្នែកធ្លាក់លើដីខណ:ដៃឱបខ្សែក មួយដែរលោកបានបាត់ម្ភៃឆ្នាំជាងមកហើយទាំងមានអារម្មណ៍រន្ធត់ លាយឡំនឹងក្ដីរំភើប។

«កូនៗ ពុកតាមរកកូនអស់ជាច្រើនឆ្នាំមកហើយ លីសា?»
រាងតូចច្រឡឹងឈរធ្មឹងសម្លឹងមើលបុរសចំណាស់ ដែរដង្ហើយហៅឈ្មោះ ពិតរបស់នាងថែមមានទឹកភ្នែកហូរកាត់ផ្ទៃថ្ពាល់ទន់លោងរបស់នាង បណ្ដាលឲ្យរមៀលមកលើដីដូចគ្នា នាងពិតជាមិនចង់ជឿឡើយថា មានថ្ងៃដែរនាងបានជួប បានឃើញមុខលោកពុកបែបនេះ។

«ពុកនឹកកូនណាស់»
ដង្ខៅឃើញកំសត់ពេកទើបដើរមកជួយលើកមិត្តសេដ្ឋីរបស់ខ្លួនឲ្យក្រោកឡើងមកវិញ។
«ពុកៗ សុំឱបកូនតើបានទេ?»
គាត់មានប្រសាសន៍ទាំងញ័រសម្លេង ដៃលោដើរមកសុំឱបកូនស្រី តែរាងតូចបែរជាយំខ្ទប់មុខរត់ទៅកាន់បន្ទប់ខាងលើបាត់ មិនដឹងថានាងរំភើបឬក៏ខឹងទេ។

«លីសា?»
«បណ្ដោយគេសិនទៅ អាសេដ្ធី»

រាងតូចរត់ឡើងទៅផុតលោកជននៅតាមហៅ ទើបលោកដង្ខៅឃាត់ ព្រោះថានណាក៏មិនទាន់ទទួលយកបានដែរ នេះជារឿងដែរនឹកស្មានមិនដល់នៅក្នុងឆាកជីវិតរបស់មនុស្ស។

«អាដង្ខៅ ឯងប្រគល់កូនមកឲ្យយើងវិញមក យើងអង្វរឯងក៏បាន»
លោកជនពោលទាំង លុទ្ធជង្គង់ចុះម្ដងទៀតតែ លោកដង្ខៅចាប់ជាប់ ។
«អើ!យើងមិនទុកគេធ្វើប្រហុកអីទេ ចាំគេព្រមទទួលហើយ យើងនិងឲ្យលីសាទៅឯងវិញឯងកុំបារម្ភអី គេទើបតែនិយាយប្រាប់យើង គេសង្ឃឹមថាថ្ងៃណាមួយនិងបានជួបឪពុកម្ដាយវិញ តែមិននឹកស្មានថា ឯងនៅជិតបង្កើយសោះ»
លោកដង្ខៅពោល ដៃលើកមកទះស្មារបស់លោកសេដ្ធីជនតិចៗ ដើម្បីលួងលោមមិនឲ្យគាត់បារម្ភចំពោះលីសាឡើយ។

«យើងនឹកកូនយើងណាស់»
«យើងដឹង តែពេលនេះឯងត្រឡប់ទៅវិញសិនចុះ ចាំយើងឡើងទៅនិយាយជាមួយលីសា»

~~~~
បន្ទាប់ពីជូនដំណើរ បច្ចុប្បន្នមិត្ត អនាគតឪក្មេករួចលោកដង្ខៅ ក៏បោះដំណើរដើរសម្ដៅ ឡើងមកកាន់បន្ទប់ឈើរីដែរជាប់ទល់មុខបន្ទប់របស់ខ្លួន។

អ៊ែត!!
សម្លេងរុញទ្វារ លាន់សូរ ធ្វើឲ្យអ្នកដែរអង្គុយលើកៅអីមុខបង្អួច បែរមកមើលដោយដៃលើកវាសទឹកភ្នែកដែរជាប់ផ្ទៃមុខចេញ តែមិនស្អាតទេចង់លាក់ថានាងមិនយំ ក៏មិនជឿដែរ។
«យំចុះបើសិនជា យំព្រោះតែឯងរំភើបបចិត្ត»
ដង្ខៅដើរមកអង្អែលក្បាល នាងតិចៗរាងតូចងើយមុខឡើងសម្លឹងមើលមុខឪពុកចិញ្ចើម ដែរឈរញញឹមចំពោះមុខ ដៃលើកមកឱបនាយជាប់ ទឹកភ្នែកក៏បន្តហូរចុះមកទៀត។

លោកប៉ាចិញ្ចឹមWhere stories live. Discover now