៤៥/៤៦

234 10 3
                                    

#លោកប៉ាចិញ្ចឹម
៤៥/៤៦

     ចា៎!បងដង្ខៅ ឮហើយ ក៏ញញឹមលឹបភ្នែកដៃចាប់ទាញចង្កេះតូចឲ្យមកអង្គុយលើភ្លៅ នេះនាយពិតជាស្ដាប់មិនច្រឡំទេតើមែនដែរឬទេ?
«អាចនិយាយម្ដងទៀតបានទេ ឈើរី»
បានខ្លួនតូចមកអង្គុយលើភ្លៅ ហើយកម្លោះចាស់ក៏សំណុំពរឲ្យនាងហើបបបូរមាត់ដ៏ស្អាតនិយាយម្ដងទៀត រាងតូច បែរខ្លួនមកដៃចាប់ស្មានាយជាប់នាងក៏ឱនមុខចុះរួច ឱនទៅក្បែរត្រចៀករបស់នាយ។

«ឯណាលុយ ឲ្យលុយមកខ្ញុំសិនមក»
សម្លេងខ្សឹប ព្រឺសម្បុរខ្ញាករបស់រាងតូចបានហើរចូលក្នុងត្រចៀករបស់ដង្ខៅ ៗស្ដាប់ហើយក៏លើកស្នាមញញឹមតបទៅកាន់នាងវិញ ។
«នេះក្លាយជាក្មេងស្រីមុខលុយតាំងពីពេលណាមក?»
«លោកប៉ា នេះថាឲ្យលុយមកខ្ញុំនោះអី?»

និយាយទាំងក្រោកចេញព្រោះតែអន់ចិត្ត នាយថាឲ្យនាងជាក្មេងមុខលុយ តែមុខលុយក៏ត្រូវព្រោះមនុស្សរស់នៅត្រូវការលុយ ហើយក៏មិនងាយនិងរកលុយបានដែរ តែកម្លោះចាស់ធ្វើម៉េចនិងព្រមឲ្យងាយៗ ទៅត្រឹមពាក្យបងមួយម៉ាត់ នាយត្រូវចំណាយ រហូតទៅដល់១០០០០លានវ៉ុនឬ? មិនអាចទេនាយត្រូវតែទទួលបានអ្វីបន្តិចទៀត សិនទើបពេញចិត្ត ដូចនេះមានន័យថាស្រីតូចចាញ់បោកដង្ខៅកញ្ចាស់ឬ?

«មកអង្គុយ លើភ្លៅនេះវិញសិនមក មិនទាន់និយាយគ្នាដឹងរឿងផងម្ដេច? ប្រញាប់អន់ស្រពន់ចិត្តលឿនយ៉ាងនេះ? ងាយណាស់បើចង់បានលុយមិនបាច់ធ្វើការទេ មកអង្គុយតែលើភ្លៅបងទៅចាំបងឲ្យលុយច្រើនៗ»
និយាយរួមទាំង ចាប់ទាញខ្លួននាងមកឲ្យអង្គុយលើភ្លៅវិញ ដៃក៏ចាប់ដៃតូចរបស់ស្រីពៅមកត្រដុសលើមុខរលោងស្រិលតែមានស្នាមជ្រួញតិចៗរបស់នាយ។

«យកទេកាតខ្មៅ»
នាយលេបទឹកមាត់ផ្សើមបំពងបន្តិច ដង្ខៅក៏សួរប្រយោគនោះទៅ តែភ្លាមៗទឹកមុខដែរក្រម៉ូវ ក៏រីករាយឡើងវិញ ខណ:ឮលោកប៉ាសួរ ថាចង់បានកាតខ្មៅដែរឬអត់នោះ។

«ឲ្យខ្ញុំមែនទេ?»
«អឹិុម» ដង្ខៅគ្រហឹុមដើមក ញញឹមលើកចិញ្ចើមញាក់ស្មាតិចៗ រាងតូចច្រឡឹង ក៏កាន់តែរីកថ្ពាល់ឡើងព្រោះតែជិតបានទទួលកាតខ្មៅពីដង្ខៅចំណាស់។

លោកប៉ាចិញ្ចឹមWhere stories live. Discover now