១៣៥

545 15 2
                                    

#លោកប៉ាចិញ្ចឹម
ភាគ:១៣៥

    «អត់មានកន្លែងទៅមែនទេ?»
លោកដង្ខៅសួរត្រូវចំណុច ហើយឈើរីពិតជាមិនមានកន្លែងទៅមែនម្យ៉ាងវិញទៀតនៅទីនេះក៏ជាស្រុកកំណើត របស់នាងទោះទៅទីឆ្ងាយឯណាក៏មិនកក់ក្ដៅដូចនៅទីនេះដែរ។

«មិនខ្វះកន្លែងដែរត្រូវទៅនោះទេ គ្រាន់តែចង់មកទីនេះ»
«មកព្រោះតែខ្ញុំមែនទេ?»
«មែនហើយព្រោះតែលោក បើលោកមិនតាមខ្ញុំក៏មិនរត់»
និយាយហើយរាងតូច ងាកមុខទៅមើលមុខកូនប្រុសដែរអង្គុយបង្វិល កៅអីទៅមកតាមរបៀបរបស់គេ។
«សម្រេចថារៀបការទេ?»

នាំរឿងទៀតហើយលោកតាដង្ខៅម្នាក់នេះ ព្រោះតែរឿងរៀបការទើបនាងរត់ចោលឥឡូវគាត់មកដេញដោលរឿងនេះទៀតហើយ។
«ប្រាប់ហើយថា ខ្ញុំមិនបានស្រលាញ់លោកទេ»
«ខ្មាស់គេខ្លាំងឬ ដែរមានខ្ញុំធ្វើជាស្វាមី?»

  គាត់ចាប់ផ្ដើមទម្លាក់ទឹកមុខបន្ទាប់ពីសួរសំណួរមួយប្រយោគនេះទៅកាន់ រាងតូចដែរសម្លឹងមើលមុខគាត់ធ្មឹង នាងសញ្ជឹងគិតត្រិះរិះមួយស្របក់ ទើបនិយាយ និយាយឲ្យនាយ...
«មែនហើយខ្ញុំខ្មាស់គេ ខ្លាំងណាស់ខ្ញុំមិនត្រូវការបុរសចំណាស់ ដូចលោកមកធ្វើស្វាមីនោះទេ»
«ម៉ាមី ដេឌីៗមិត្តរបស់អូនគឺចាស់ៗជាង ដេឌីរហូតដល់ឆ្ងាយឯណោះ ម៉ាមីមិចថាដេឌីរបស់អូនចាស់អញ្ចឹង?»

ត្បិតតែអង្គុយលេងមែនតែគេមិនអង្គុយឥតប្រយោជន៍នោះទេ ត្រចៀករបស់គេបើកស្ដាប់គ្រប់រឿងដែរលោកពុកជាមួយអ្នកម៉ែបានសន្ទនាគ្នា។
គេចុះពីលើកៅអីរត់ មកជិតម្ដាយហើយនិយាយប្រាប់ដោយមិនចង់ឲ្យម្ដាយថាឪពុករបស់គេចាស់នោះឡើយ។
លោកដង្ខៅ បន្ទាប់ពីស្ដាប់កូនរួចគាត់ បង្កើតស្នាមញញឹមឡើងមកពេញផ្ទៃមុខវិញ ខុសពីរាងតូចដែរអង្គុយខ្នក់ខ្នាញ់ដាក់កូន មើលគេចុះកាន់ជើងឪពុកគ្រប់ពេល ឪពុករបស់គេគឺត្រូវរហូតមិនចេះខុសសោះ។

«មែនហើយកូននិយាយត្រូវណាស់ ដេឌីនៅក្មេងសង្ហាសុខភាពក៏មាំមួន ខិះៗ»
ពោលពាក្យមិនទាន់ចប់ ផងស្រាប់តែគាត់ក្អកគ្រហែមគឃូស ទាំងភាពអាម៉ាស់ផុសឡើងពេញទ្រូង កម្លោះតូចស្ទុះរត់ទៅយកទឹកពីលើតុមកឲ្យឪពុកញាំុំដើម្បីបានផ្សើមបំពងក។

You've reached the end of published parts.

⏰ Last updated: Dec 12, 2022 ⏰

Add this story to your Library to get notified about new parts!

លោកប៉ាចិញ្ចឹមWhere stories live. Discover now