៦៣/៦៤

197 9 0
                                    

#លោកប៉ាចិញ្ចឹម

៦៣/៦៤

     សំណួរ សួរទៅកាន់ស្រីតូចចំពោះមុខ នាយពិតជាចង់ស្ដាប់ឮពាក្យពេចន៍នោះម្ដងទៀតណាស់ តែរាងតូចរបស់យើងបែរជាអៀន ក្រោកវឹងមកឈរនៅមាត់បង្អួចដដែរ។ បន្ទប់ថានេះក្រៅពីមាត់បង្អួចត្រឹមចង្កេះនាងមិនអាចទៅ ឈរឯណាបានទៀតទេ បន្ទប់នេះជាជាន់ផ្ទាល់ដី មានបង្អួចធំទាប នៅឈ្វេងដៃមានទ្វារបើកចេញ មួយទៀត។

«ស្រដីម្ដងទៀតមក?»នាយក្រោកចុះពីគ្រែដើរមកឈរពីក្រោយនាងដើម្បីរងចាំស្ដាប់ ពាក្យស្រលាញ់ចេញពីបបូរមាត់ក្រពុំឈូកព្រឿងៗរបស់រាងតូចម្ដងទៀត លើកនេះរាងតូចបែរមកសម្លឹងភ្នែករបស់នាយចំធ្វើឲ្យនាយគេចភ្នែកចេញបន្តិច ព្រោះតែអៀននិងកែវភ្នែក ស្រស់ស្អាតរបស់នាង។

«ខ្ញុំស្រលាញ់លោកប៉ាព្រោះប៉ាជាប៉ានោះអី»ស្រីតូចនិយាយទាំងញញឹមស្ងេញតិចៗដាក់ អ្នកជាឪពុកខុសពីនាយដែរឈរសម្លឹងមុខនាងទាំងធ្លាក់ទឹកមុខ ឯបេះដូងដូចត្រូវនាងច្របាច់ឲ្យបែក ខ្ទិចខ្ទីអស់ទៅហើយ នាយរងចាំស្ដាប់ពាក្យស្រលាញ់ បើនាងនិយាយចេញមកហើយនាយក៏និងសារភាពថាស្រលាញ់នាងដូចគ្នា ស្រលាញ់លើសពីកូនចិញ្ចឹម តែពេលនេះ នាយបានស្ដាប់ហើយ គឺពាក្យដដែល ដែរនាងធ្លាប់និយាយកាលពីលើកមុនៗនោះ។

«អឹុម!យើងចង់សម្រាក នេះ ដូចជាគ្មានកម្លាំងទេ ព្រោះយប់មិញយើងមិនបានដេករវល់បង្ហើយការងារ»
ស្ដីចប់ដង្ខៅ ដើរមកទម្លាក់ខ្លួនលើពូក ម្ដងទៀតម្ដងនេះនាយបិតភ្នែកសម្រាកមែនទែនហើយ បិតភ្នែក តែខួរក្បាលនៅតែដំណើរការគិត គិតថាបើនាយសារភាពស្នេហ៍ឥឡូវនេះចម្លើយដែរនាយទទួលបានគឺ ស្រលាញ់ព្រោះនាយជាប៉ាដដែរ។

~ល្ងាចឡើង~

   ផ្ទៃមេឃពណ៌ទឹកក្រូចបានប្រាកដខ្លួនឡើងនៅជើងព្រៃកំបាំងភ្នំ ជាប់ដែនកោះ ជេរជូរ ដែរអ្នកទាំងអស់គ្នាបានស្គាល់រួចទៅហើយ តែសម្រាប់ភ្នំហាលឡៃមិនដឹងជាមានពិតមែនឬអត់នោះទេ អ្នកសរសេរចេះតែដាក់តាមគំនិត។

រាងស្រឡូន ស្លៀកពាក់ឈុត វាលខ្នងរ៉ូបផ្កាត្របែកព្រៃ បែកទឹកក្រូច ពណ៌រ៉ូបមិនខុសពីពណ៌ផ្ទៃមេឃប៉ុន្មាននោះទេ។

លោកប៉ាចិញ្ចឹមWhere stories live. Discover now