១២៥/១២៦

116 8 0
                                    

#លោកប៉ាចិញ្ចឹម

ភាគ:១២៥/១២៦

~សន្សំរឿងឈ្លោះកាន់តែវែងឆ្ងាយដែរទេពេលនាងនិយាយប្រាប់លោកដង្ខៅបែបនេះ។
រាងចំណាសវាចាដោយទឹកមុខប្រាកដប្រជា ការពិតគាត់ការពារមនុស្សស្រីដែរខ្លួនស្រលាញ់ មិនថានាងស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ ប៉ុន្តែមានមូលហេតុមួយដែរនាងដេញនាយឲ្យចាកចេញ គ្រប់យ៉ាងគឺមកពីនាក់ដទៃទាំងអស់។

«បានហើយ ខ្ញុំគិតថាលោកដង្ខៅគួរតែត្រឡប់ទៅវិញ»
ឱបរិទ្ធរួតខ្លួនរបស់នាយឆ្អែត នាងប្រលែងនាយឲ្យដកដង្ហើមបានស្រួលវិញទើបនាងនិយាយដេញឲ្យនាយទៅ។
«ឯងចង់ឲ្យខ្ញុំទៅណា បើកូនខ្ញុំនៅទីនេះហើយឯងក៏នៅទីនេះដែរ»
«លោកគួរ តែត្រឡប់ទៅវិញ»
«ហេតុអី ពួកយើងមិនរៀបការជាមួយគ្នា?»

បបូរមាត់តូចពណ៌សីុជម្ពូ របស់បុរសមាឌមាំស្មាបើក ដៃលើកមកចាប់ផ្ដុំដៃទាំងគូររបស់នាងចូលគ្នា នាយពោលពាក្យមួយឃ្លានេះឡើងមកធ្វើឲ្យ ស្រីសស់លួចញញឹមក្នុងចិត្ត បេះដូងដែរស្ងប់ស្ងាត់ត្រូវបានរីករាយលោតញាប់ ស្ទើរចេញមកខាងក្រៅទៅហើយ តែអារម្មណ៍មួយបានបដិសេធចំពោះ រឿងនេះអារម្មណ៍ដែរមានហេតុផលរាប់ពាន់កំពុងតែ ពុះជ្រែកបេះដូងធ្វើឲ្យនាងឈប់រំភើបក្នុងមួយពព្រិចភ្នែក។

«រៀបការ?»
នាងសួរបញ្ជាក់រួច រលាស់ដៃចេញ សំណួរសួរបញ្ជាក់ទៅកាន់នាយ រាងចំណាស់ងួកក្បាលជាចម្លើយឈើរី
សម្លឹងមើលមុខនាយដោយត្រជាក់ ប្រៀបដូចមនុស្សគ្មានវិញ្ញាណក្នុងខ្លួន។មួយសន្ទុះក្រោយទើបនាងលើកហេតុផលឡើងមកនិយាយ..

«ការរៀបការ ទាមទារឲ្យមានការចាប់ផ្តើមក្ដីស្រលាញ់
ការរៀបការ ទាមទារឲ្យមានការចូលស្ដីដណ្ដឹងតាមផ្លូវច្បាប់ការរៀបការទាមទារ ឲ្យចាស់ទុំដឹងឮ មិនមែននិយាយរៀបការគឺការនោះទេ ឯណាក្ដីស្រលាញ់ឯណាការចាប់ផ្ដើម?»

ប្រយោគនេះ បានធ្វើឲ្យរាងចំណាស់បានគិតគូររាងជ្រៅជាងមុន ថានាយពិតជាបានធ្វើរំលងនៅប្រពៃនៃ ទំម្លៀមទម្លាប់ទាំងនោះមែន។
«ខ្ញុំមានក្ដីស្រលាញ់ចំពោះឯង»

«មិនពិត លោកមិនដែរចាប់ផ្ដើមក្ដីស្រលាញ់ជាមួយខ្ញុំម្ដងណាឡើយ លោក..»

លោកប៉ាចិញ្ចឹមWhere stories live. Discover now