៥៧/៥៨

211 10 0
                                    

#លោកប៉ាចិញ្ចឹម

  ៥៧/៥៨

   ចង្កាវី លើកមកដាក់លើស្មាតូច របស់កូនស្រីបណ្ដូលបេះដូង ដៃសូកមកក្រសោបខ្លួនតូចល្អិតជាប់ ទាំងពោលពាក្យ ឡើង។

«នៅទីនេះបន្ទប់នេះ»
«នៅធ្វើអី ចង់ឲ្យខ្ញុំនៅធ្វើអីទៅ?លោកប៉ាឆ្លើយមក?»
រាងតូចបេះដៃមាំចេញ រួចបែរមុខមកប្រសព្វភ្នែកជាមួយនាយ នាងងើយមុខសួរ ប្រយោគដដែលផ្ទួនគ្នា ទាំងចិត្តនាងកំពុងតែច្របូកច្របល់ ពេលសម្លឹងឃើញកែវភ្នែកដែរលាក់បង្កប់ រឿងរ៉ាវមួយចំនួនរបស់ដង្ខៅ កែវភ្នែកខ្មៅយង់របស់នាយបានបញ្ជាក់យ៉ាងច្បាស់ឲ្យឃើញមួយចំណុច ថានាយពិតជាត្រូវការនាងណាស់។

«កុំសួរហេតុផលដដែលៗបានទេ?សូមអង្វរចុះ»
ដង្ខៅពោលពាក្យអង្វរទៅកាន់រាងតូច នេះនាងស្ដាប់មិនច្រឡំទេ មែនទេ? មនុស្សដូចជានាយចេះនិយាយពាក្យពេចន៍អង្វរដែរហ្ន៕

«បានខ្ញុំមិននិយាយ ទៀតទេ តែលោកប៉ាចេញទៅខ្ញុំចង់សម្រាក»
«ចាំបន្តិចទៀតចាំយើងចេញក៏បានណា»
ដង្ខៅចូលខ្លួនមកក្បែរនាងបន្តិច រួចលើកដៃមកអង្អែលចង្ការបស់នាងថ្នមៗ ត្រង់កន្លែងក្រហមដែរនាយប្រើហិង្សាមកលើនាងកាលពីភាគមុននោះ។

«ឈឺទេ? ឲ្យយើងសុំទោសយើងគ្មានចេតនាធ្វើឲ្យឯងឈឺនោះទេ» មាត់និយាយដៃនៅតែអង្អែល ចំណែករាងតូចនាងតាមស្ទើរតែមិនទាន់និងចរិកខ្មោចចេញខ្មោចចូលរបស់លោកដង្ខៅម្នាក់នេះទេ តែសុខៗរឿងរ៉ាវកាលពីថ្ងៃមិញក៏ជ្រៀកចូលមកក្នុងខួរក្បាលដ៏ស្មុគស្មាញរបស់នាង ភ្លាម ៗ នាងក៏រុញដៃមាំរបស់ដង្ខៅចេញមួយទំហឹង ធ្វើឲ្យដង្ខៅរួញចិញ្ចឹមបង្រួមភ្នែកសម្លឹងមុខតូចច្រមិចរបស់នាងភ្លឹសៗ។

«ខ្ញុំមិនឈឺទេ បើឈឺខ្ញុំចេះលាបថ្នាំហើយព្រោះខ្ញុំជាពេទ្យ លោកប៉ាចេញទៅខ្ញុំហត់ពិតមែន ខ្ញុំហត់ចិត្តខ្ញុំហត់និង ចរិតម្ដងល្អម្ដងអាក្រក់របស់លោកប៉ាខ្លាំងណាស់ ហើយចាប់ពីពេលនេះលោកប៉ាមិនបាច់មករញ៉ៃជាមួយខ្ញុំទៀតទេ ព្រោះលោកមានស្រីម្នាក់នោះហើយ»

  លែងខ្វល់និងទឹកមុខនាយ នៅពេលនេះហើយៗក៏មិនខ្វល់ពីអារម្មណ៍របស់នាយថាជាយ៉ាងណាដែរ ស្ដីចប់ប្រយោគរាងតូចក៏ឡើងទៅលើគ្រែ ទាញភួយមកដណ្ដប់ បិតភ្នែកគេង ការពិតនាងមិនទាន់ងងុយអីណាស់ណាទេ តែនាងមិនចង់ឃើញមុខដង្ខៅច្រើនជាង។

លោកប៉ាចិញ្ចឹមWhere stories live. Discover now