១០៥/១០៦

122 10 6
                                    

#លោកប៉ាចិញ្ចឹម
ភាគ:១០៥/១០៦

   ~បានស្ដាប់មួយឃ្លាចុងក្រោយនេះហើយ ដង្ខៅស្វាងដូចគេជះទឹកកណ្ដាលមុខចំៗ គាត់ពិតជាអាម៉ាស់ណាស់ ដែរមនុស្សចាស់ជិតចូលមឈូសដូចគាត់ ត្រូវបានក្មេងស្រីបដិសេធយ៉ាងដាច់ខានបែបនេះ។

«ឯងគ្មានចិត្តអ្វីមកលើខ្ញុំបន្តិចទេឬ?»
ដៃកាន់តែឱបរិទ្ធបណ្តឹងកាយតូចជាប់ទ្រូង សំណួរចាក់ស្រេះពេញទ្រូងសួរទៅកាន់នាង ទោះដឹងចម្លើយហើយក៏ដោយតែដង្ខៅគ្រាន់តែចង់់ឮចេញពីបបូរមាត់របស់នាងផ្ទាល់។

«ពិតណាស់ កាលពីមុនខ្ញុំធ្លាប់សារភាពប្រាប់ខ្លួនឯងថា ខ្ញុំនេះលួចស្រលាញ់ បុរសដែរជាឪពុកចិញ្ចឹមហើយ ខ្ញុំស្រលាញ់គេលើពីលោកប៉ា តែពេលនេះគ្រប់យ៉ាងមិនដូចមុនឡើយ ឥឡូវខ្ញុំបានប្រាប់ខ្លួនឯងថា ខ្ញុំស្អប់បុរសម្នាក់នោះណាស់ ព្រោះតែគេបានធ្វើឲ្យចិត្តស្រលាញ់ដែរខ្ញុំមានចំពោះគេត្រូវរលាយ លែងខ្លួនខ្ញុំទៅ បើលោកមិនចាកចេញ ទុកខ្ញុំជាអ្នកចេញទៅចុះ»

នាងនៅតែមានះ ខ្ញាំខ្ញៅ ដៃរបស់នាយដល់ថ្នាក់របកស្បែកចេញឈាមរិចៗ តាមស្នាម តែនាយនេះនៅតែមិនព្រមលែងឲ្យខ្លួនរបស់នាងមានសេរីភាពឡើយ ហេតុតែស្រលាញ់ស៊ូធ្វើមុខក្រាស់ហើយនេះក៏ជាលើកទីមួយ ដែរនាយងប់ស្រលាញ់ បាត់នាងមិនបាន នាងយកបេះដូងនាយបានហើយ តែនាងយកទៅជាន់ឈ្លី ឲ្យប្រេះបែកជាបំណែកខ្ចាត់ខ្ចាយអស់។

«កុំទៅបានទេ?»
«មិនបាន ខ្ញុំត្រូវទៅខ្ញុំមិនចង់នៅទីនេះទៀតឡើយ ពិសេសពេលឃើញមុខរបស់លោកកាន់តែឃើញខ្ញុំរិទ្ធតែឈឺ លែងខ្ញុំទៅ ខ្ញុំមិនចង់ស្អប់ខ្លាំងជាងនេះទេ»

ម្ដងនេះលោកដង្ខៅក៏ព្រមប្រលែង ឲ្យនាងមានសេរីភាពព្រមលែងព្រោះតែនាយមិនចង់ឲ្យនាងស្អប់ខ្លូនខ្លាំងជាងនេះ។

«កុំអាលទៅអីចាំស្អែក ចុះណាខ្ញុំសុំតែម្ដងនេះទេ ឲ្យខ្ញុំលុទ្ធជង្គង់អង្វរក៏បាន»
ឮនាយពោលពាក្យដូច្នេះ រាងតូចក៏ងាកមុខមកវិញ នាងសម្លឹងមុខចំណាស់ទាំងសេចក្តី ធុញថប់ពេញទ្រូង តែនាងក៏ផ្ដល់ចម្លើយមួយឲ្យទៅនាយ។
«បានតើលុទ្ធជង្គង់អង្វរខ្ញុំទៅក្រែង លខ្ញុំមានចិត្តអាណិតអាសូរដល់លោក»
ដាច់អហង្ការពិតៗ នេះពួកយើងស្ទើតែមិនជឿថារាងតូចច្រឡឹងដែរធ្លាប់តែទន់ភ្លន់ មិនរឹងរូសដូរមកប្រែជានារីដែរ ចិត្តដាច់ម៉ាត់ៗបែបនេះ។

លោកប៉ាចិញ្ចឹមWhere stories live. Discover now