ភាគទី ០៣ : Daddy?

398 45 8
                                    

ភាគទី ០៣...

  <  ភូមិគ្រឹះត្រកូល Kim  >

  តាំងពីក្លោងទ្វារចូលរហូតដល់ផ្ទះធំ លោកអើយនិយាយពីថាគ្រាន់តែជិះកង់ឬម៉ូតូចូលក៏ហត់ដែរ បើវាធំអីយ៉ាងៗនឹង...វាប្រៀបដូចជាអាណាចក្រឬរាជវាំងទៅហើយ ។
សម្រាប់ Jungkook គេធ្លាប់មកទីនេះរាប់ភ្លេចដងទៅហើយ តែពេលចូលមកម្ដងទៀតនៅតែមានអារម្មណ៍ថាព្រឺសម្បុរដដែល ព្រោះថាវាធំខ្លាំងពេក ហើយចំណែកគេវិញរស់នៅតែក្នុងផ្ទះ
តូចៗហ្នឹង ប៉ាម៉ាក់ស្លាប់ចោល មានតែអ៊ំប្រុសនិងអ៊ំស្រីជាអ្នកមើលថែ ។

« Mommy » Jungkook

« អួយ៎...កូនប្រុសសំណព្វចិត្តបេះដូងថ្លើមប្រម៉ាត់របស់ម៉ាក់អើយ នឹកណាស់ៗ » Yejin

« ម៉ាក់អើយ ធ្វើមើលតែបាត់មុខគ្នាដប់ឆ្នាំហើយចឹង ខានឃើញតែមួយខែសោះ » Taehyung

« ឯងកុំចេះ!! បាត់តែមួយថ្ងៃក៏នឹកស្ទើរលើសឈាមដែរណាដឹងទេ? ហ្អឹកៗ...នៅស្អាតដដែល Koo » Yejin

« ខ្ញុំនឹក Mommy ណាស់!! ហើយ Mommy ក៏ស្អាតជាងមុនទៅទៀត » Jungkook

« សម្ដីផ្អែមជាងទឹកឃ្មុំទៀតកូនមាសម្ដាយអើយ បែបនេះហើយមិនអោយស្រឡាញ់យ៉ាងមិច? »
Yejin ចាប់ Jungkook ថើបយកៗ តាំងតែពីថ្ងាសរហូតដល់ថ្ពាល់ទាំងសងខាង អោបផងថើបផង និយាយពិភាក្សាគ្នាផង ដូចជាយល់ចិត្តត្រូវដៃត្រូវជើងគ្នាសម្បើមណាស់ រហូតដល់ធ្វើអោយឪពុកកូនពីរនាក់ទៀត អង្គុយ Rolled ភ្នែកហួសចិត្ត!!

« នឹកតែ Mommy ម្នាក់នឹងទេ? ចុះប៉ានេះ? » Taeyun

« ហិហិ...ក៏នឹក Daddy ដូចគ្នា » Jungkook

« ខឹក...ខឹក...!! »
សារភាពតាមត្រង់ថារាល់ពេលដែលរាងតូចហៅប៉ារបស់ខ្លួនថា Daddy វាបណ្ដាលអោយ Taehyung ផឹកទឹកឈ្លក់មិនដែលខាននោះទេ...ស្ដាប់ទៅវាមានអារម្មណ៍ថាប្លែកៗ ។

« យ៉ាងមិចឯងនឹងកូន? ឈ្លក់ទឹកទៀតហើយឬ? ឆ្ងល់ដល់ហើយណ៎ គ្រាន់តែហៅចឹងមានអ្វីប្លែក... »
តាមពិតដឹងរឿង ហើយក៏យល់គ្រប់យ៉ាងតែ Yejin មិនចង់និយាយអ្វីដៀមដាមច្រើនទេ ព្រោះនាងក៏គិតថាកូនប្រុសបង្កើតរបស់នាងនេះ វាល្ងង់នឹងហើយ ស្រឡាញ់សោះ តែក៏ថាមិនស្រឡាញ់ ។

បន្ទាត់ស្នេហ៍ Friendzone  |  TaeKook ft YoungKookWhere stories live. Discover now