ភាគទី ១២ : ជឿទេ?

231 38 3
                                    

ភាគទី ១២...

   Taehyung មិនធ្លាប់សួរ Lily ទេថានាងជា L មែនឬអត់ តែប្រអប់អាហារនោះតែងតែត្រូវបានផ្ញើរមកជារៀងរាល់ថ្ងៃមិនដែលខានទោះបីជាគេនិង Lily កំពុងតែមើលចិត្តគ្នាក៏ដោយ ។
ប៉ុន្តែថ្ងៃនេះប្រអប់អាហារគ្មានវត្តមានទៀតទេ...!!

« ឯងអោយពួកគេរុញខ្ញុំចូលមកទីនេះដើម្បីអី? » Taehyung

« ដើម្បី Clear-- » Jungkook

« រឿងកាលពីម្សិលមិញខ្ញុំមិនទាន់បានរករឿងឯងផងណាវើយ...!! Lily នាងនៅភ័យមិនទាន់បាត់ទេ ខ្ញុំសួរអ្វីនាងក៏មិនឆ្លើយតបដែរ » Taehyung

« Tae...ឯងសម្រាកសិនបានទេ? មិនគិតចង់ស្ដាប់ការបកស្រាយរបស់ខ្ញុំខ្លះទេ-- »
គ្រាន់តែលឺប្រយោគនោះហើយ Jungkook មានអារម្មណ៍ថាហត់ភ្លាមតែម្ដង ប្រាប់ហើយថាមិនបានធ្វើ ហេតុអីក៏មិនចេះជឿចិត្តគ្នាខ្លះ?

« សម្ដីរបស់ឯងខ្ញុំលែងជឿទុកចិត្តហើយ!! កាលពីមុនប្រាប់ថាមិនបានច្រណែន តែចុងក្រោយក៏រុញសង្សាររបស់ខ្ញុំអោយធ្លាក់ទឹក » Taehyung

« ខ្ញុំមិនបានធ្វើ » Jungkook

« ហើយខ្ញុំក៏មិនជឿ » Taehyung

« នេះឯងមិនជឿជាក់លើខ្ញុំទេហ្អេស? រាប់អានគ្នាមកយូរហើយមិនស្គាល់ពីចរិករបស់ខ្ញុំទេ? » Jungkook

« និយាយអ្វីក៏បាន ខ្ញុំមិនជឿ »
កាលពីមុនអ្វីក៏ដោយដែលចេញពីមាត់របស់រាងតូចគឺ Taehyung ជឿទាំងអស់ ប៉ុន្តេពេលនេះវាខុសគ្នា មិនដូចមុនទៀតឡើយ...!!

« ជួយជឿជាក់លើខ្ញុំ ដូចដែលខ្ញុំជឿជាក់លើឯងខ្លះបានទេ? »
ខំប្រឹងទប់ទឹកភ្នែកណាស់ដែរតែវាក៏ស្រាប់ហូរមកពេលដែល Jungkook គិតដល់ទំនុកចិត្តដែលខ្លួនតែងតែមានអោយរាងក្រាស់ តេគេមិនដែលដឹងសោះថាពេលនេះរាងក្រាស់បែរជាអស់ផាពជឿជាក់មកលើគេ!!
ព្រោះស្រីម្នាក់នោះមែនទេ??

« ឯងខំ Drama អ្វីម្ល៉េះ!! »
Taehyung បង្ហាញទឹកមុខធុញទ្រាន់រួចក៏បែរមុខចេញបន្តិច ដើម្បីបន្ធូរអារម្មណ៍ មិនចង់ខឹងខ្លាំងជាងនេះទេ គេមិនចង់ស្រែកសម្លុត...។

« បើឯងធ្វើខ្លួនបែបនេះ ឯងចាប់ផ្ដើមធ្វើអោយខ្ញុំចាប់ផ្ដើមមិនចូលចិត្តនាងហើយ » Jungkook

បន្ទាត់ស្នេហ៍ Friendzone  |  TaeKook ft YoungKookWhere stories live. Discover now