ភាគទី ០៩ : វាល្ងង់ដូចក្របី

233 39 4
                                    

ភាគទី ០៩...

  <  រោងកុន >

  ពួកគេមកគ្នា 8 នាក់ មើលរឿងស្នេហាមនោសញ្ចេតនាបែបកំប្លែងលាយឡំនឹងទឹកភ្នែកចំណងជើង
' បន្ទាត់ស្នេហ៍ Friendzone '  សម្ដែងដោយ JJK & KYG ។

លេខកៅអី
Jennie D13
Mark D12
Yuta D11
Lily D14
TH D15
JK D16
YM D17
Ryujin D18

   មានកូកា និង Popcorn កាន់ញ៉ាំម្នាក់មួយគូៗ ត្រៀមខ្លួនមុននឹងរឿងមិនទាន់ចាក់បញ្ចាំង!!

« អស់...អស់នំ... »
មើលដល់ពាក់កណ្ដាលសាច់រឿង ប៉ះចំដល់ឈុតឆាកកំសត់ហូរទឹកផញនែកម៉ាត់ផង Jungkook ក៏ស្រាប់តែឆ្លេឆ្លាភ្លាមៗ ព្រោះតែ Popcorn ក្នុងកំប៉ុងគឺអស់រលីង តែមួយគ្រាប់ក៏មិនសល់ដែរ ។

« នេះ...នេះ...យករបស់ខ្ញុំ-- »
Taehyung & Youngmin ប្រញាប់ហុចនំរបស់ខ្លួនទៅអោយស្របពេលគ្នា ក៏ក្លាយទៅជាការប្រឆាំង អ្នកទាំងពីរក្រហឹមដាក់គ្នាបន្តិចប៉ុន្តែក៏គ្មានអ្នកដកថយ ទើបសម្រុកសម្លក់គ្នាមិនដកភ្នែកទាំងដែលមានរាងតូចអង្គុយនៅចន្លោះកណ្ដាលរវាងពួកគេទាំងពីរនាក់ ។

« លោកអោយខ្ញុំមក... »
Lily ឃៀញចឹងក៏ឈោងដៃទៅទាញកំប៉ុងនំរបស់ Taehyung យកមកកាន់ញ៉ាំតែម្ដង ទាំងដែលអ្នកដែលត្រូវអោយពិតប្រាកដនោះមិនទាន់បានសម្រេចចិត្តផងថារើសរបស់អ្នកណា ។

« អរគុណ Minie »
Jungkook ក៏ទទួលយកកំប៉ុងនំរបស់អ្នកដែលអង្គុយនៅស្ដាំដៃទាំងស្នាមញញឹមដាលដោយទឹកភ្នែកជាប់ថ្ពាល់នៅឡើយ ញ៉ាំបន្តក៏យំបន្តដូចគ្នា មើលហើយអាណិតតួ Btt ដែលរងទុក្ខភាពឈឺចាប់ ព្រោះស្នេហាតែម្ខាង ។
ខ្សែជីវិតនិងព្រហ្មលិខិតដូចគ្នាដល់ហើយ ព្រះអើយ!!

« ទឹក...អស់ទឹក... »
ត្រឹមតែប្រាំនាទីក្រោយសោះ Jungkook ក៏ត្រូវឆ្លេឆ្លាម្ដងទៀតដោយសារតែកូកាក្នុងកែវរបស់ខ្លួនគឺអស់រលីង មួយតំណក់ក៏គ្មានសល់ដែរ ។

« យករបស់ខ្ញុំទៅ!! »
ទៀតហើយ...Taehyung & Youngmin ហុចមកចំពេលដំណាលគ្នាជាលើកទីពីរ ហើយពេលនេះមិនមែនត្រឹមសម្លក់ទេតែក៏ត្រូវដកដង្ហើមធមរួចបាញ់ក្រខ្សែភ្នែកទៅអ្នកដែលមាឌតូចជាងគេនៅចន្លោះកណ្ដាល ។

« រវាងមិត្តដ៏ស្និទ្ធបំផុតនឹងគេឯងយកមួយណា? »
Taehyung សង្កត់សម្លេងត្រង់ពាក្យថា ស្និទ្ធបំផុត នោះហើយក៏តម្លើងសម្លេងអោយលឺបន្តិចដើម្បីឌឺអាមុខសង្ហារម្នាក់នោះ...គេញញឹមបានចិត្តញាក់ចិញ្ចើមដោយភាពជឿជាក់ម្ដងទៀតមុននឹងងាកទៅមើលមុខរាងតូចវិញ ។

បន្ទាត់ស្នេហ៍ Friendzone  |  TaeKook ft YoungKookWhere stories live. Discover now