ភាគទី ២៨ : Min Youngmin

224 34 8
                                    

ភាគទី ២៨...

  <  មួយសប្តាហ៍ក្រោយ  >

  ថ្ងៃនេះប្រហែលជា Youngmin ត្រឡប់មកវិញហើយ ចំណែក Jungkook វិញគេក៏រំភើបខ្លាំងណាស់ និងអ្វីដែលកាន់តែចង់អោយគេជួបមុខរបស់ប្ដីជាទីស្រឡាញ់ទៀតនោះគឺ...គេមានកូន!!
កូនដែល Youngmin តែងតែទន្ទេញជាប់មាត់ថាចង់បាន ចង់ក្លាយជាឪពុករបស់គេ ចងឃើញកូនធំធាត់លូតលាស់ក្នុងពោះរបស់ Jungkook ។

« Tae...ម៉ោងប៉ុន្មានហើយ? » Jungkook

« អឺគឺ 5 កន្លះហើយ » Taehyung

« ហេតុអី Youngminie មិនទាន់មកដល់ទៀត? ក្រែងគេថាចង់ញ៉ាំអាហារពេលល្ងាចជាមួយខ្ញុំ » Jungkook

« ពួកឯងចាំញ៉ាំម៉ោង 7 ក៏បានមែនទេ? ផ្លូវឆ្ងាយ អាចជាស្ទះចរាចរណ៍ក៏ថាបាន...ហេតុអីក៏លើកនេះឯងដូចជាអន្ទះសារជាងរាល់ដង? »
Taehyung ធ្លាប់មកមើលថែរាងតូចច្រើនដងហើយពេលដែល Youngmin ត្រូវទៅធ្វើការនៅតាមខេត្ត ប៉ុន្តែលើកនេះរាងតូចថូចជាមានអាការៈអន្ទះសារ ជាងរាល់ដង ដែលវាចម្លែកខុសពីធម្មតា ។

« ហ៊ើយ!! បើខ្ញុំប្រាប់ឯង ពេលដែល Minie មកដល់ឯងកុំទាន់ប្រាប់គេដឹង? »
តាមពិតទៅរឿងមានកូននេះ Jungkook ប្រាប់បងស្រីនិងប្អូនថ្លៃអោយបានដឹងរួចទៅហើយ ប៉ុន្តែមិនមែនគ្រប់គ្នាសុទ្ធតែដឹងនោះឡើយ គេលាក់ខ្លះដែរ ព្រោះចង់ Surprise ប្ដី ។

« អឹម...ប្រាប់មកខ្ញុំចង់ដឹង » Taehyung

« គឺខ្ញុំមានកូន... » Jungkook

« មានកូន?? »
Taehyung ជំហរមាត់ប៉ុនពងមាន់ មានអារម្មណ៍ថារំភើបជំនួសអ្នកដែលជាប្ដីទៅទៀត ទាំងដែលមិនមែនជាកូនរបស់គេផង ចុះទម្រាំតែ Youngmin ទៀតនោះតើនឹងសប្បាយចិត្តយ៉ាងណា?
ព្រោះតាំងពីដើមមកអាម្នាក់នោះក៏តែងតែស្រមៃចង់មានកូនជាមួយនឹង Jungkook !!

« ហិហិ...គេរអ៊ូយូរហើយថាចង់បានកូន ហើយថ្ងៃនេះខ្ញុំចង់ Surprise ដូច្នេះហើយលាក់ការអោយជិតណា ខ្ញុំនឹងប្រាប់គេដោយខ្លួនឯងផ្ទាល » Jungkook

« Okay..ធានាថាខ្ញុំបិទមាត់អោយជិត!! »
Taehyung ញាក់ចិញ្ចើមទទួលការស្នើរពីរាងតូច តែគេនៅរំភើបមិនទាន់បាត់នោះទេ ស្លាប់ហើយចុះមិនមែនកូនគេផងហេតុអីក៏ត្រូវសប្បាយចិត្តអីដល់ថ្នាក់នេះ? ឆ្ងល់ណាស់វើយ!!

បន្ទាត់ស្នេហ៍ Friendzone  |  TaeKook ft YoungKookWhere stories live. Discover now