ភាគទី ២៤ : ស្រវឹង~មីស៊ុប??

214 32 4
                                    

ភាគទី ២៤...

    មីស៊ុបគឺជាអ្វីៗគ្រប់យ៉ាង!!
មីស៊ុបពិតជាឆ្ងាញ់ណាស់ បើអ្នកចេះធ្វើ តែបើមិនចេះធ្វើទេ កុំសង្ឃឹមថាឆ្ងាញ់!!!

« អូយ៎...ម៉ែអើយ ហិរក្រហល់ក្រហាយដល់តម្រុង់នោមឯណោះ ឪអើយ ក្ដៅដល់ថ្នាក់ហុយផ្សែងតាមត្រចៀកហើយ តែឆ្ងាញ់ខ្លាំងណាស់ ព្រះអើយ »
ដៃខាងស្ដាំកាន់ស្លាបព្រា ដៃខាងឆ្វេងកាន់ចង្កឹះ ភ្នែកទាំងគូរបស់ Jungkook ស្លឺឡើងលើព្រោះតែរសជាតិដ៏អស្ចារ្យរបស់ព្រះប្រទាននៃមីស៊ុបមួយចាននេះ គេញ៉ាំហើយញ៉ាំទៀត ទោះលេបដោយចូលពោះមិនបាច់ទំពារក៏នៅតែឆ្ងាញ់...គ្រាន់តែបិះឈ្លក់ងាប់ប៉ុណ្ណោះ ។

« Koo!! បើឯងសាហាវដល់ថ្នាក់នេះ ទៅថតស្ពត Promote អោយហាងមីស៊ុបល្អទេ? »
Taehyung អង្កុយមើលការសម្ដែងរបស់រាងតូចយុរហើយ និយាយពីថាក្រាន់តែញ៉ាំមីស៊ុបសោះ ក៏ធ្វើខ្លួនដូចជាមនុស្សស្រវឹងស្រាទៅហើយ...អាណិតតែអ្នកអង្គុយមើលនេះទេ សើចផង ញ៉ាំមីផង ឆ្លៀតផឹកទឹកព្រោះហិរនេះទៀត ស្ទើរតែស្លាប់ខ្លួនទៅហើយ ។

« ធ្វើបានបើ Spornsor មីស៊ុបអោយខ្ញុំញ៉ាំមួយជីវិត តែបើមិនទេ កុំស្រមៃ ឆឹស!! » Jungkook

« ហាហា...ពេលឯង Sassy បែបនេះឡូយណាស់ »
Taehyung ក៏ចូលចិត្តគ្រប់ផ្នែកទាំងអស់របស់រាងតូចនឹងហើយ តែគេប្រហែលជាទាក់ចិត្តនឺងភាព Sassy កម្រិតស្តង់ដារ Queen របស់ Jungkook ជាង ។
គឺវាបង្ហាញពីភាពគួរអោយស្រឡាញ់ ឆ្នាស់ឆ្នើម និងសិចស៊ីក្នុងពេលតែមួយ ជាពិសេសគឺអាស្ទាយលើកដៃក្រវាស់សក់ក្បែរត្រចៀកនឹងឯង គ្មានសក់វែងអោយក្រវាស់ទេ តែក៏ប្រឹងសម្ដែងអោយស៊ីនឹង Moment កំប្លែងកប់តែរៀបរាប់ដូចឆ្កួត ទើបមិនសើច!!

« ជួយមិនបាន មនុស្សកើតមកមានសមត្ថភាពក្នុងការបង្ហាញភាព Sassy...នេះហើយជាមន្តស្នេហ៍ពិសេសដែលអាចទាក់ចិត្តកំលោះសង្ហារ Min Youngmin អោយស្នេហាបាន តើដឹងទេ? » Jungkook

« កុំភ្លេចរាប់បញ្ចូលខ្ញុំនិងមនុស្សរាប់លាននាក់ទៀតចូលទៅក្នុងបញ្ជីអ្នកដែលលង់ស្នេហ៍ឯងផង » Taehyung

« Okay..គ្មានបញ្ហាចាំបងរៀបចំអោយអាប្អូន » Jungkook

« ហាហា...អរគុណលោកបង Jeon » Taehyung

បន្ទាត់ស្នេហ៍ Friendzone  |  TaeKook ft YoungKookWhere stories live. Discover now