ភាគទី ៣៥ : មិនខ្លាច??

173 30 3
                                    

ភាគទី ៣៥...

    <  ហាងកាហ្វេ  >

ថ្ងៃនេះមានភ្ញៀវច្រើនគួរសម ហើយ Jungkook ក៏ងើបមកជួយទទួលការកម្ម៉ង់ដោយមានបុគ្គលិកនិងមិត្តរបស់គេផ្សេងៗទើយចួយគ្នាធ្វើការងារ រត់ឡើងវ៉ល់ពេញនឹងអស់ ។

« Koo ទៅអង្គុយវិញទៅ ក្រោកមកធ្វើការបែបនេះមិនបានទេ ក្រែងល៎ប៉ះពាល់ដល់កូន »
ដោយឃើញថាមិនទាន់មានភ្ញៀវថ្មីចូលមក Taehyung ក៏ឆ្លៀតដើរទៅនិយាយជាមួយរាងតូចមួយភ្លែត ព្រោះគេក៏ត្រូវត្រឡប់ទៅលើកភេសជ្ជះនិងនំទៅអោយអតិថិជនផ្សេងដូចគ្នា ។

« មិនអីទេ Tae...ខ្ញុំអត់បានធ្វើការអីធ្ងន់ ហើយក៏មិនដើរច្រើនឡើយ គ្រាន់តែមកទទួលការ Order ប៉ុណ្ណោះ »
Jungkook ដឹងទាន់ថាបើគ្រាន់តែនិយាយសូមធម្មតារាងក្រាស់ច្បាស់ជាមិនអនុញ្ញាតិដាច់ខាត ទើបទេព្យាយាមធ្វើសម្លេងតូចដូចកូនក្មេងហើយសម្លឹងមើលមុខរាងក្រាស់ដោយកែវភ្នែកស្រទន់ ភ្លឺៗ ។

« ទៀតហើយ...ខ្ញុំទន់ត្រង់អាភ្នែកភ្លឺៗរបស់ឯងនឹងតែហ្មង!! ហ៊ើយ ចឹងក៏បាន តែហាមដើរលឿនៗ ត្រូវប្រយ័ត្នបន្ទាប់មកក៏សម្រាក » Taehyung

« Okay.... »
ពួកគេបំបែកគ្នាទៅធ្វើការរៀងៗខ្លួនវិញ ម្នាក់ៗគឺមិនទំនេរដៃទេ រត់ចុះឡើងៗចង់វិលមុខបែកក្អួតអស់ហើយ ថ្ងៃនេះមកពីភ្ញៀវមកច្រើនចម្លែកពីរាល់ដង បុគ្គលិកតែ 5-6 នាក់ធ្វើការអត់ ទើបត្រូវអោយម្ចាស់ហាងនិងមិត្តៗនាំគ្នាមកជួយ ។

« លោកត្រូវការអ្វីដែរ? »
Jungkook លើកប៊ិចឡើងរង់ចាំសរសេរឈ្មោះភេសជ្ជះនិងអាហារយ៉ាងយកចិត្តទុកដាក់ ដោយគេភ្លេចខ្លួនមិនបានងើយមុខមើលភ្ញៀវឡើយ ។

« គឺយក Cappucino មួយ »
Justin និយាយចប់ក៏ចាបផ្ដើម Scan រាងតូចពីក្បាលដល់ចុងចើងទាមងញញឹមចុងមាត់មិនឈប់...ចង់ប្រាប់ថាស្អាត រាងអែមណាស់ដែរ ឈរក្បែរធុំក្លិនក្រអូបៗ សម្លេងក៏ពីរោះ មុខមាត់ស្រស់ស្អាតគួរអោយស្រឡាញ់និងសិចស៊ីក្នុងពេលតែមួយ ។

« លោក...ត្រូវការអ្វីទៀត? »
ទីបំផុត Jungkook ក៏ងើយឡើងមើលមុខ Justin ហើយគេក៏ចាប់ផ្ដើមមានអារម្មណ៍ថាមិនស្រួលភ្លាមព្រោះដឹងថាប្រុសម្នាក់នេះកំពុងតែមើលគេពីក្បាលដល់ចុងជើងចុះឡើងៗរួចក៏លេបទឹកមាត់ ញញឹមចុងមាត់ដូចមនុស្សរោគចិត្ត ។

បន្ទាត់ស្នេហ៍ Friendzone  |  TaeKook ft YoungKookWhere stories live. Discover now