ភាគទី ២៣ : ខ្ញុំនឹកគេ!!!!

244 34 3
                                    

ភាគទី ២៣...

   ខោអាវពាក់ថ្ងៃពិធីក៏នាំគ្នាទៅមើលអស់ហើយ កន្លែងពិធីនិងអ្វីគ្រប់យ៉ាងទៀតចាត់ការរួចរាល់ ហើយពេលនេះ Youngmin ក៏ត្រូវទៅជប៉ុនដើម្បីបញ្ចប់ការងារមុននឹងត្រឡប់មកវិញមុនថ្ងៃរៀបការ ពីរសប្តាហ៍...ហើយ Jungkook វិញគេមិនទាន់ចូលធ្វើការទេ ដូច្នេះគឺ ដេកផ្ទះស្អាត ។

« ហ៊ើយ...អផ្សុក...គ្មានប្ដីនៅក្បែរអត់អ្នកអោយអោប គ្មានអ្នកអោយវ៉ៃសោះហើយ!! »
ម៉ោង 2 រសៀលហើយ Jungkook អង្គុយពេបមាត់លើសាឡុងក្នុងបន្ទប់ទទូលភ្ញៀវតែម្នាក់ឯង ចិត្តវិញនឹកប្ដីស្ទើរតែធ្លាយក្អួត គេគិតតែពីរអ៊ូថានឹក ចង់ជួប ចង់អោប ចង់ថើប ចង់វ៉ៃ Youngmin តាំងតែពីពេលព្រឹករហូតមកដល់ពេលនេះ...។

« អឺ ហើយគេជាប្ដីឬជាបាវខ្សាច់ទើបរកតែវ៉ៃនឹង? យី...អាប្អូនម្នាក់នេះវើយ វាទុកប្ដីដូចមិត្តភក្តិ » Jennie

« អាវ៎.. ជាប្ដីក៏មានតួនាទីច្រើនដើម្បីផ្ដល់ក្ដីសុខអោយប្រពន្ធនឹងណា បងមិនដឹងទេហ្អ៎? » Jungkook

« យើងមិនដឹង ព្រោះយើងគ្មានប្ដី!! » Jennie

« ព្រោះបងមានតែប្រពន្ធនឹងឯង!! » Jungkook

« Der...ប្អូនសម្លាញ់!! ចង់បានស្រោមជើងញាត់មាត់មែនទេទើបបញ្ជោះបងបែបនេះ? » Jennie

« Noona...ខ្ញុំធុញពិតមែន ខ្ញុំអផ្សុក!! » Jungkook

« នឹកប្ដីក៏ថាទៅនាងអើយ!! » Jennie

« ទើបតែ Call ទៅគេមុននេះ ហើយពេលនេះគេប្រហែលជាចូលប្រជុំហើយទេដឹង? កូរ៉េនិងជប៉ុនមិនឆ្ងាយពេកទេ តែហេតុអីក៏ខ្ញុំនឹកគេម្ល៉េះណ៎ » Jungkook

« តិចខ្ញុំទះបែកមាត់!! ក៏ប្រាប់ហើយថាខ្ញុំគ្មានសង្សារ ហេតុអីឯងចាមបាច់និយាយទ្រឹស្ដីស្នេហា? » Jennie

« ហ៊ើយ!! ចឹង Noona រកអីអោយខ្ញុំលេងមក » Jungkook

« អត់ទេ ដល់ម៉ោងទៅធ្វើការហើយ គ្មានប្ដីចិញ្ចឹមដូចឯង!! តែបន្តិចទៀត Taehyung មកដល់ហើយ » Jennie

« ចុះគេមកធ្វើអី? » Jungkook

« ព្រោះអ្នកខ្លះរអ៊ូថាអផ្សុក ទើបខ្ញុំ Call ហៅគេអោយមកកំដរ ដូច្នេះហើយឈប់ង៉ិកង៉ក់ រួចក៏អង្គុយចាំគេស្រួលបួលទៅ កុំបំបាក់មុខរបស់ខ្ញុំំណា » Jennie

បន្ទាត់ស្នេហ៍ Friendzone  |  TaeKook ft YoungKookWhere stories live. Discover now