ភាគទី ៤០ : សារភាពតាមត្រង់ រួចខ្លួន!!

226 31 4
                                    

ភាគទី ៤០...

   <  ប្រាំឆ្នាំក្រោយមក  >

Min YunJin មានអាយុប្រាំឆ្នាំហើយ ជាក្មេងប្រុសដែលឆ្លាត ពូកែនិយាយ ប៉ិនខាងលួងលោម យល់ច្រើនជាងក្មេងទូទៅ ហើយចង់ប្រាប់ថាជាសំណព្វចិត្តរបស់អ្នកគ្រប់គ្នាដែលនៅជុំវិញខ្លួន ជាពិសេសគឺថា Taehyung ស្រឡាញ់គេណាស់ ។

« Papa~~យកបានឬនៅ? »
YunJin តោងជើងខាងស្ដាំរបស់អ្នកដែលគេតែងតែហៅថាប៉ាតាំងតែពីកើតមកម្ល៉េះ...ចង់និយាយថាពេលនេះម៉ោង 8 កន្លះយប់ហើយ ប៉ុន្តែពីរនាក់ឪកូននេះក៏លួចចុះមកផ្ទះបាយ កាន់ទូរស័ព្ទបញ្ចាំងពិលលួចយកការ៉េមញ៉ាំ ។

« ស៊ូច!!!!! Moonie...កូននៅស្ងៀមសិន ចាំប៉ាយកការ៉េមអោយ កូនកុំនិយាយលឺពេកណា តែ Mama លឺហើយមកតាមទាន់ ពួកយើងគឺស្លាប់ទាំងពីរហើយ »
Taehyung ដាក់ទូរស័ព្ទបញ្ចាំងពិលនោះពាំក្នុងមាត់ ហើយដៃទាំងសងខាងក៏ស្រវាលូកយកការ៉េមពីទូរទឹកកកហុចទៅអោយកូនតូចដែលកំពុងតែឈរអោបជើងនៅខាងក្រោម...!!
និយាយទៅពីរនាក់ឪកូននេះ ចូលដៃចូលជើងគ្នាត្រូវល្អខ្លាំងណាស់ ល្បិចពេញខ្លួនអាខាងលួចចុះមករករបសើញ៉ាំពេលយប់មិនអោយ Jungkook ដឹង ។

« Okei..Okei.. » YunJin

« ក្អឹមៗៗៗ »
ភ្លើងផ្ទះបាយទាំងមូលស្រាប់តែបន្លឺឡើងភ្លាមៗ វត្តមានរបស់ប្រុសមាឌតូចបង្ហាញឡើងឈរនៅផ្អែកជញ្ជាំងចំពោះមុខ Jungkook ខាំមាត់សម្លក់ពីរនាក់ឪកូននោះដែលកំពុងតែលួចការ៉េមញ៉ាំទាំងយប់...។

« ហិហិ!! »
Taehyung & YunJin បែរមកប្រឈមមុខ សើចខិះៗទាំងភ័យរៀងៗខ្លួន ព្រោះទឹកមុខរបស់ Mama Koo ពេលនេះគឺថាកាចបំផុតហើយ ។
ហ៊ើយ អារម្មណ៍ចោរគឺបែបនេះមែន បានលួចសប្បាយតែបើត្រូវចាប់បានក៏ញ័រជើងចង់កេចនោមនឹងឯង!!

« ធ្វើអ្វីៗ? ទាំងយប់អាធ្រាតនាំគ្នាចុះមកទាំងឪ ទាំងកូន
ដើរលបៗនៅមុខទូរទឹកកក? »
ក្នុងចិត្តនេះដឹងច្បាស់ស្រាប់ហើយតែ Jungkook ក៏ធ្វើជាសួរព្រោះចង់ទុកឱកាសអោយសារភាពតាមត្រង់ ដូច្នេះនឹងបានរួចខ្លួន តែបើថារើសយកការកុហកគឺដឹងតែត្រូវហើយ!!

« គឺអត់មានអីផង!! »
YunJin ញញឹមខ្ចិបឆ្លើយកុហកប្រាប់ទៅ Mama ទាំងទឹកមុខអត់ដឹងអីសោះឡើងស្លូតបូតតែហ្មង ថែមទាំងឈរធ្វើមុខគួរអោយស្រឡាញ់បើកភ្នែកភ្លឹះៗ ដាក់ដៃ [ 👉👈 ] បែបនេះ ។

បន្ទាត់ស្នេហ៍ Friendzone  |  TaeKook ft YoungKookWhere stories live. Discover now