ភាគទី ០៦ : ជាអ្នកណា?

235 37 9
                                    

ភាគទី ០៦...

  <  ច្រើនថ្ងៃក្រោយមក  >

  TaeKook ដើរចូលមកដល់ក្នុងផ្ទះ លង់ស្នេហ៍នឹងក្លិនឈ្ងុយអាហារដែលបងស្រីជីដូនមួយរបស់ Jungkook ធ្វើ...!!

« Der...!! »
Jennie រត់ចេញពីផ្ទះបាយមកអោបថើបប្អូនប្រុស ចង់ប្រាប់ថាស្រីម្នាក់នេះស្រឡាញ់ប្អូនដល់ហើយ បាត់មុខមិនដល់មួយថ្ងៃក៏នឹកស្ទើរដាច់ខ្យល់ស្លាប់ ។

« Noona!! ហើយចុះថ្មានេះទើបតែធ្វើអាហារពេលល្ងាចញ៉ាំឬ? មិចមិន Call ប្រាប់ខ្ញុំនឹងបានទិញអាហារមកពីហាងខាងក្រៅមកផ្ញើរ » Jungkook

« មិនអីទេ បងចូលចិត្តធ្វើញ៉ាំដោយខ្លួនឯងវិញល្អជាង!! Oh..Taehyung... » Jennie

« បាទ..Noona...សួស្ដី »
លឺឈ្មោះរបស់ខ្លួនត្រូវបានហៅបែបនេះ Taehyung ក៏ចេញមករាក់ទាក់នាងតែម្ដងទៅ យ៉ាងណាពួកគេក៏ស្និទ្ធស្នាលនឹងគ្នាដូចជាគ្រួសារតែមួយទៅហើយ ។

« មុននេះមើលមិនឃើញ!! តើជូន Der មកមែនទេ? កុំទាន់ទៅវិញណា នៅអង្គុយលេងផឹកកាហ្វេញ៉ាំនំសិនទៅ ចាំបងទៅយកមកអោយ » Jennie

« ទៅផ្ទះវិញឬគេងនៅទីនេះ? »
វាគ្មានអ្វីប្លែកទេដែល Jungkook សួរបែបនេះ ព្រោះពួកគេទាំងពីរ ទៅគេងនៅផ្ទះរបស់គ្នាទៅវិញទៅមកជាញឹកញាប់ណាស់ ចេញចូលៗស្ទើរតែដូចជាផ្ទះរបស់ខ្លួនឯងទៅហើយ សមាជិកគ្រួសារក៏ស្គាល់គ្នាទៅទៀត ។

« គេងនៅទីនេះក៏បានដែរ យប់ហើយខ្ញុំខ្ចិលទៅវិញផង...ម្យ៉ាងខានមកគេងនៅផ្ទះរបស់ឯងយូរដែរ » Taehyung

« និយាយចឹង!! ថ្ងៃអាទិត្យនេះទៅមើលកុនជុំមួយគ្នាល្អទេ? បងស្រីរបស់ខ្ញុំក៏ទំនេរដែរ » Jungkook

« ទៅទាំង Noona ដែរឬ? » Taehyung

« បើឯងចង់បបួល Ryujin ឬមិត្តផ្សេងទឿតទៅជាមួយគ្នាក៏បានព្រោះថាខ្ញុំបបួល Mark  , Yuta និង Jennie-Noona រួចបាត់ទៅហើយ » Jungkook

« អូ៎...ចឹង Okay »
មនុស្សដែល Taehyung គិតដល់ក្នុងពេលនេះគឺ Lily!!
ភ្លេចប្រាប់អោយដឹងថា ប៉ុន្មានថ្ងៃមកនេះគេចាប់ផ្ដើមនិយាយគ្នាលេងនឹង Lily ហើយក៏មានអារម្មណ៍ថាល្អ ចូលចិត្ត រីករាយនឹងគ្នា ។
ម្យ៉ាងទោះបីគេមិនទាន់សួរនាងថានាងជា L ឬក៏អត់ តែគេក៏មានអារម្មណ៍ថាគ្រប់យ៉ាងដែល L មានគឺស្រដៀងគ្នានឹង Lily ចឹងមិនបាច់សួរទេ 100% គឺជានាងហើយ!!

បន្ទាត់ស្នេហ៍ Friendzone  |  TaeKook ft YoungKookWhere stories live. Discover now