ភាគទី ៤២ : បើខ្លាចបាត់បង់ ក៏ត្រូវតែអោបគេអោយជាប់

256 33 2
                                    

ភាគទី ៤២...

    <  Skip  >

ថ្ងៃនេះជាថ្ងៃកំណើតរបស់ Jungkook~~ ហើយគេនេះក៏ត្រូវមិត្តភក្តិរុញអោយដើរចូលផ្ទះតែម្នាក់ឯងដើម្បីទទួលបានការ Surprise !!
ដូចដឹងមុនចឹងថា Taehyung រៀបគម្រោងចង់សូមគេរៀបការម្ដងទៀតហើយ ប៉ុន្តែលើកនេះមិនមានអ្នកណាផ្សេងមកចាំលួចស្ដាប់អ្វីនោះទេ...ក្នុងផ្ទះគឺមានតែពួកគេពីរនាក់ប៉ុណ្ណោះ ។

« ចេញមកមិនបាច់លាក់ពួនទេ ខ្ញុំដឹងថាលើកនេះឯងចង់សូមខ្ញុំរៀបការទៀតហើយ »
Jungkook ដើរតាមស្រទាប់ផ្កាកុលាបដែលបានដាក់ពង្រាយលើឥដ្ឋនាំផ្លូវអោយដើរឡើងទៅលើដំបូលផ្ទះ ដឹងទេថាបរិយាកាសក្នុងពេលនេះវាយ៉ាងមិច?
ហាហា...គឺរ៉ូមែនទិចនឹងឯង បិទភ្លើងអស់ហើយតែក៏មានភ្លើងទៀនបំភ្លឺពេញផ្ទះទាំងអស់ !!

« ឯងនេះតាមទាន់ទៀតហើយ? »
ចង់លាក់ពួនអោយបានយូរជាងនេះដើម្បីបង្កើនភាពរ៉ូមែនទិចដូចជានៅក្នុងរឿងតែដល់ពេលតាមទាន់ចឹងក៏លែងសប្បាយ Taehyung ពេបមាត់ដើរចេញពីក្រោយទ្វារមកជួបរាងតូច ដោយថ្ងៃនេះគេគ្រងឈុតពណ៌ខៀវ មានផ្កាមួយបាច់កាន់ជាប់នឹងដៃ ។

« ក្អឹមៗ...យ៉ាងមិចនឹង?? » Jungkook

« ក៏ជាថ្ងៃកំណើតរបស់ឯង ទើបខ្ញុំចង់ Surprise នោះអី តែពេលនេះត្រូវឯងតាមទាន់ » Taehyung

« បើឯងរៀបចំឆាកដូចនៅក្នុងរឿង គ្រាន់តែក្រឡេកឃើញក៏ដឹងដែរថាចង់សូមខ្ញុំរៀបការ!! »
សួរថាក្នុងរឿងមួយណាខ្លះដែលគ្មានអារបៀបបិទភ្លើងអគ្គិសនីហើយដាក់ភ្លើងទៀនជំនួស មានផ្កាកុលាបពណ៌ក្រហមដាក់ពង្រាយលើឥដ្ឋនាំផ្លូវ...ហាហា...Jungkook មើលឡើងសាំ ពិសេសជាងនេះទៀត Taehyungធ្លាប់ប្រើវិធីបែបនេះដាក់គេពីមុនមកបានពីរដងឯណោះ ។

« ហ្អឹម!!!! ឯងមិនចាំបាច់បាញ់ខ្ញុំត្រង់ៗដល់ថ្នាក់នេះពេកទេដឹង វាឈឺណាវើយ... » Taehyung

« អឺ!! លើកក្រោយណា ក៏ជួយរៀបចំឆាកយ៉ាងមិចអោយខ្ញុំមើលមិនដឹងផងទៅចឹង... » Jungkook

« Okay...ចាត់ទុកថាខ្ញុំសូមណាវើយ អផយខ្ញុំបានសូមឯងរៀបការសិន » Taehyung

« ចង់និយាយរៀបរាប់អីបើខ្ញុំដឹងអស់ហើយ »
អាប៉ារ៉ូលសូមរៀបការនោះ Jungkook ចងចាំអស់ហើយណា ព្រោះថាពេលវេលាបែបនេះជួបមកប្រាំដងហើយ វាច្រើនល្មមនឹងអាចអោយដឹងថាបន្តិចទៀតនេះនឹងនិយាយប្រយោគអ្វី ហើយពេលដែលលុតជង្កងចង់បំពាក់ចិញ្ចៀននឹងនិយាយអ្វី ។

បន្ទាត់ស្នេហ៍ Friendzone  |  TaeKook ft YoungKookWhere stories live. Discover now