ភាគទី ២៧ : អារម្មណ៍ប្រែប្រួល

196 31 2
                                    

ភាគទី ២៧...

« អូនប្ដូរចិត្តចង់អោយបងនៅជាមួយទេ? បង Cancel ការងារចោលឥឡូវនេះភ្លាម »
ជិតដល់ពេលត្រូវបើកឡានចេញទៅហើយតែ Youngmin ព្យាយាមសួរប្របន្ធម្ដងហើយម្ដងទៀត គេនេះមិនចង់ទៅប៉ុន្មានទេ តែក៏ត្រូវប្រពន្ធបង្ខំអោយទៅ ។

« Youngmin...បងជាកូនក្មេងឬ? »
Jungkook ពេបមាត់អង្អែលសក់ពណ៌ត្នោតរបស់រាងក្រាស់
តិចៗ នៅជាមួយគ្នាយូរៗទៅមានអារម្មណ៍ថាប្ដីនេះក៏ងរង៉ក់ជាងប្រពន្ធទៅទៀត ញ៉ិកញ៉ក់បានគ្រប់ពេលតែហ្មងហើយ...ចរិកបែបនេះ អាចធ្វើជាប៉ារបស់គេបានទេនឹង?? តិចដណ្ដើមទឹកដោះគោរបស់កូនមកបៅអី គឺចប់ហ្មង!!

« តែអូនមិនស្រួលខ្លួនណា » Youngmin

« គ្រាន់តែឈឺក្បាលបន្តិចប៉ុណ្ណោះមិនចាំបាច់បារម្ភពេកទេ...បងទៅធ្វើការងារអោយរួចរាល់ទៅនឹងបានមករកអូនអោយឆាប់ៗវិញនោះអី? » Jungkook

« okay...តែបើអូនត្រូវការបងនោះ គ្រាន់តែ Call មកប្រាប់មក បងនឹងត្រឡប់មកវិញភ្លាម » Youngmin

« អឹមដឹងហើយលោក Min...តែពេលមកវិញទិញនំផ្ញើរអូនផងណា រាល់យប់ក៏ត្រូវ Call មកជាប្រញាប់កុំភ្លេចអោយសោះ មុនចឹងទេអូនទះបងអោយហើមថ្ពាល់ » Jungkook

« បងនឹងផ្ញើរសារប្រាប់អូនគ្រប់ពេលថាញ៉ាំបាយឬនៅ ចូលគេងឬនៅ ភ្ញាក់ពីគេងឬនៅហើយទៅណាខ្លះ » Youngmin

« ហិហិ...គួរអោយស្រឡាញ់ណាស់ »
Jungkook ញញឹមបិទមាត់មិនជិតពេលដែលប្ដីដឹងចិត្តដល់ថ្នាក់នេះ គេចាប់ទាញថ្ពាល់របស់ Youngmin ច្របាច់លេងបន្តិចមុននឹងអោនទៅថើបឡើងពេញមុខ ។

« បងស្រឡាញ់អូនណា » Youngmin

« ដឹងហើយៗ...ពេលនេះឆាប់ទៅៗប្រយ័ត្នទៅដល់នោះយប់នាំតែពិបាក » Jungkook

« Okay..bye...bye ម្ចាស់ក្សត្រីទឹកកក »
Youngmin ឆ្មក់ថើបបបូរមាត់ទន់រលោងរបស់ប្រពន្ធតូចមួយខ្សឺតមុននឹងស្ទុះបើកទ្វាររត់ចូលក្នុងឡានកុំអោយត្រូវមួយដៃទាន់ព្រោះតែញ៉ោះហៅថា ម្ចាស់ក្សត្រីទឹកកក  ។

« ហ៊ើយ...ប្រុសម្នាក់នេះ!! »
Jungkook ក្រវីក្បាលឈរមើលឡានរបស់ប្ដីបើកចេញទៅទាំងស្នាមញញឹម យ៉ាប់មែនតើឈ្មោះ ម្ចាស់ក្សត្រីទឹកកក នេះវាពីរោះត្រង់ណាមិចបានជាចូលចិត្តហៅម្ល៉េះ?
វ៉ៃមិនចេះរាងកាន់តែវ៉ៃកាន់តែញ៉ោះលេងថែមទៀត...។

បន្ទាត់ស្នេហ៍ Friendzone  |  TaeKook ft YoungKookWhere stories live. Discover now