ភាគទី ២០ : ហៅដូចដើមបានទេ?

247 34 6
                                    

ភាគទី ២០...

« មើលប្រាប់បងខ្លះមកថាតើកាដូអ្វីដែល Youngmin ធ្លាប់ទិញអោយហើយវាមានតម្លៃថ្ងៃបំផុត » Jennie

« Noona... »
Jungkook សម្លក់មុខបងស្រី គេមិនចង់ប្រាប់វាទៅអ្នកណាទេ ព្រោះក្រែងល៎មានអ្នកគិតថាគេនេះរស់នៅដោយសារតែចង់បានលុយរបសលប្ដី ។

« ប្រាប់បងស្រីរបស់អូនទៅ...ហេតុអីត្រូវខ្លាច? បងប្រាប់អូនហើយថាកុំខ្វល់ពីសម្ដីអ្នកដទៃ សំខាន់បងយកលុយរបស់បងទិញអោយអូន មិនបានសូមពួកគេទេ » Youngmin

« មែនហើយៗ លឿនឡើងប្រាប់មកខ្ញុំចង់ដឹង ហើយបើមានអ្នកណានិយាយអាក្រក់ពីបង មកប្ដឹងខ្ញុំមក ចាំខ្ញុំលើកទ័ពទៅទះកំភ្លៀងវា » Ryujin

« Okay...!! ប្រហែលជានៅថ្ងៃកំណើតអាយុ 20 ឆ្នាំរបស់ខ្ញុំ គេទិញឡានស្ព័រជាកាដូអោយតម្លៃគឺ 10 លាន?? » Jungkook

« Shit!! Der...កាលនោះឯងគ្រាន់តែថាគេទិញកាដូជារបស់ថ្លសអោយ តែឯងមិនបានប្រាប់ទេថាជាឡានស្ព័រដែលមានតម្លៃដល់ទៅ 10 លាន » Jennie

« ខ្ញុំដឹងថាគ្រួសារ Min មានជាងគ្រួសាររបស់ខ្ញុំ តែក៏មិនស្មានថាមានដល់ថ្នាក់នេះ »
គ្រួសាររបស់ Ryujin អាចហៅថាមានបំផុតប្រចាំប្រទេសហើយ ប៉ុន្តែចង់ប្រាប់ថាទោះប្រមូលទ្រព្យសម្បត្តទាំងអស់របស់ត្រកូល Kim ហើយយកទៅវាស់នឹងគ្រួសារ Min នោះ...ហាហា...មិនបានសូម្បីតែមួយចំណិត ។

« និយាយមែនខ្ញុំឆ្ងល់ណាស់ថាហេតុអីក៏គេមានយ៉ាងនេះ? បងដឹងទេ គេទិញភូមិគ្រឹះតម្លៃជាង 20 លានដុល្លារនៅតាមខេត្ត ហើយប្រាប់ថាទុកជាកាដូកូនរបស់ពួក...!! ស្លាប់...មិនទាន់ទាំងបានរៀបការ កូនមិនដឹងនៅទីណា តែគេចាយលុយ 20 លានទិញទុកសិនណាបង...គេឆ្លៀតមកប្រាប់ខ្ញុំថាលុយប៉ុណ្ណឹងតិចតួចទៀត!! » Jungkook

« ចឹង Youngmin ប្រហែលជាត្រូវ Koo ចាប់ទាញត្រចៀកជាញឹកញាប់មែនទេ? »
Taehyung អស់សំណើចព្រោះគេដឹងច្បាស់ថាច្បាស់ជាបែបនឹង ទោះបីរាងតូចជាមនុស្សដែលចូលចិត្តទាមទារអោយទិញអ្វីអោយជាញឹកញាប់ តែជឿចុះ ថាចង់បានតែរបស់ញ៉ាំនិងរបស់លេងដែលមានតម្លៃធម្មាតៗ ។
តែបើសិនជាទិញអ្វីដែលវាមានតម្លៃលើសពី 100$ អោយច្បាស់ជាត្រូវ Jungkook ស្ដីបន្ទោស ហើយបើតម្លៃវាលើសដល់ 1000$ ក៏ត្រូវបិះដាច់ស្លឹកត្រចៀក...ចុះទម្រាំដល់ ខ្ទង់លាននោះ??

បន្ទាត់ស្នេហ៍ Friendzone  |  TaeKook ft YoungKookWhere stories live. Discover now