ភាគទី ២៩ : ពេលនេះបងក៏ចេះក្បត់ពាក្យសន្យានឹងអូនហើយណា~~

249 35 7
                                    

ភាគទី ២៩...

  រាងកាយនាយសង្ហារដែលពោរពេញដោយឈាមស្រោបពេញខ្លួន កំពុងតែត្រូវបានរុញលើគ្រែពេទ្យសម្ដៅទៅកាន់បន្ទប់សង្រ្គោះបន្ទាន់...!!

« Young... »
សម្លេងតូចឆ្មាដែលធ្លាប់តែស្ដាប់ទៅពីរោះដោយភាពរីករាយ ពេលនេះក៏នៅតែពីរោះដូចផ្ដើមប៉ុន្តែអ្វីដែលខុសប្លែកគឺ វាលែងមានភាពរីករាយដូចមុនហើយ ។
Jungkook ស្រែកហៅឈ្មោះមនុស្សជាទីស្រឡាញ់ទាមងសម្លេងញ័រព្រោះភាពភ័យខ្លាច ពេលដែលឃើសភាពរបស់ប្ដីបណ្ដូលចិត្ត គេស្ទើរតែទន់ជង្គង់ដួលសន្លប់ភ្លាមៗទៅហើយ !!

« L..Lavender...Lavender ផ្កាដ៏ស្រស់...ស្អាតរបស់បង...កុំយំអី »
Youngmin បង្ហាញស្រាលៗស្នាមញញឹមទាំងភាពឈឺចាប់ពេលដែលគេឃើញទឹកភ្នែស្រក់ចុះដាបពេញថ្ពាល់ដ៏ស្រស់ស្អាតរបស់ប្រពន្ធសម្លាញ់~~មួយជីវិតនេះគេមិនដែលប៉ងប្រាថ្នាអោយក្មេងម្នាក់នេះយំដោយសភាពបែបនេះមកកាន់គេទេ ។

« ហ៊ើយ...បង...បងច្បាស់ជាមិនអីទេ...បងរឹងមាំនាស់មិនចឹងហ្អេស៎ សន្យានឹងអូនមកថាបងនឹងតស៊ូ ឆ្លងកាត់វាហើយក៏ត្រឡប់មករកអូន?? »
Jungkook ចាត់តាំងប្រយោគនេះជាសំណួរ គេចង់អោយរាងក្រាស់ឆ្លើយតបមកវិញថា សន្យា ឆ្លើយមកវិញថានឹងរឹងមាំ តស៊ូជម្នះគ្រានេះ រួចត្រឡប់មកមើលថែគេដូចដើម...តែបេះដូងរបស់គេក៏ចាប់ផ្ដើមឈឺ វាដូចជាកំពុងតែប្រេះស្រាមខ្ទេចខ្ទាំជាបំណែកតូចៗ ។
ព្រោះតែ Youngmin មិនព្រមឆ្លើយនូវចម្លើយដែលគេចង់បាន ប្រុសម្នាក់នេះនៅស្ងៀមបានត្រឹមតែញញឹមស្រាលទាំងមានឈាមដាបជាប់ថ្ពាល់ ហើយក៏លើកដៃយឺតមកអង្អែលថ្ពាល់របស់គេថ្នមៗ ។

« Koo...Min...Min Jungkook!! បងមិនសន្យាទេ...បងដឹង...ដឹងខ្លួនច្បាស់ថាបង...មិនអាច តែបងព្យាយាម...ព្យាយមនៅរស់ដើម្បីអូនរហូតដល់...វិនាទីចុងក្រោយនៃដង្ហើមចុងក្រោយរបស់បង »
គេដឹងច្បាស់ថាមិនរស់ទេ តែក៏នៅព្យាយាមនិយាយព្រោះមិនចង់អោយប្រពន្ធយំកាន់តែខ្លាំងជាងនេះ Youngmin សម្ងំអង្អែលថ្ពាល់ទន់រលោង ហើយហៅឈ្មោះពេញរបស់រាងតូច ព្រោះនេះវាអាចឱកាសចុងក្រោយរបស់គេហើយដែលអាចនៅហៅឈ្មោះដ៏ពីរោះមួយនេះ អាចនៅបើកភ្នែកសម្លឹងមើលមុខនិងអង្អែលថ្ពាល់មនុស្សម្នាក់នេះ ។

បន្ទាត់ស្នេហ៍ Friendzone  |  TaeKook ft YoungKookWhere stories live. Discover now