ភាគទី ៣៦ : ប្រាប់តាំងពីពេលណាថាមិន--ខ្លាច?

187 30 11
                                    

ភាគទី ៣៦...

« ឯងមិនប្រកាន់ទេឬដែលមុននេះខ្ញុំនិយាយថាពួកយើងជាប្ដីប្រពន្ធនឹងគ្នា? »
ត្រឹមជាការលើកមកអាងដើម្បីការពាររាងតូចទេតែ Taehyung ក៏សប្បាយចិត្តនៅពេលដែលដាក់រហ័សនាមអោយពួកគេថាជា ប្ដីប្រពន្ធ នឹងគ្នា ។
មានក្ដីសុខពេលដែលបានហៅបែបនឹង ហើយក៏សប្បាយចិត្តដែល Jungkook មិនជំទាស់ឬបង្ហាញអាការៈខឹងសម្បារបែបមិនពេញចិត្ត តែជំនួសមកវិញរាងតូចក៏នៅស្ងៀម ឈរអោបដៃគេ បាំងខ្លួនពី Justin ។

« ហ៊ើយ ខ្ញុំមិនប្រកាន់ទេ...ឯងនិយាយទៅក៏ព្រោះតែចង់ការពារខ្ញុំពីគេដែរ » Jungkook

« សូមទោសណា... »
Taehyung ទាញរាងតូចមកអោបយ៉ាងទន់ភ្លន់បំផុត គេមិនប្រើកម្លាំងខ្លាំងឡើយខ្លាច Jungkook ឈឺ ខ្លាចប៉ះពាល់ដល់អាល្អិតក្នុងពោះ ។

« ហេតុអីក៏សូមទោសខ្ញុំ? ឯងមានបានធ្វើអីខុសឯណា ខ្ញុំគួរតែអរគុណឯងទៅវិញទេ » Jungkook

« សូមទោសដែលខ្ញុំមិនមកជួយឯងអោយលឿនជាងនេះ ខ្ញុំមកយឺតពេក ធ្វើអោយឯងមានអារម្មណ៍មិនល្អនៅពេលដែលត្រូវអាម្នាក់នោះប៉ះពាល់ » Taehyung

« Tae...កុំបន្ទោសខ្លួនឯងអី!! ឯងមិនបានធ្វើអ្វីខុសទេ ទោះបីជាមកយឺតបន្តិច តែឯងក៏មកទាន់ពេលវេលាមិនអោយគេធ្វើអ្វីលើសលស់ដល់ខ្ញុំ » Jungkook

« Koo!! ខ្ញុំសូមអង្វរណា លើកក្រោយកុំនៅឆ្ងាយពីខ្ញុំ...ត្រូវតែនៅក្បែរៗខ្ញុំបានហើយ » Taehyung

« Okay...ខ្ញុំសូមទោស »
Jungkook លើកដៃអោបក រាងក្រាស់វិញ រួចក៏ពេបមាត់ឈ្មុលមុខទៅផ្អឹបនឹងទ្រូងមាំ ស្របពេលដែលបាតដៃធំៗរបស់ Taehyung សសៀរមកអោបចង្កេះរបស់គេណែនជាងមុនយ៉ាង Protective!!

« តោះ...សម្រាកសិនទៅ ធ្វើការមកហត់ណាស់ហើយ ខ្ញុំនាំឯងទៅញ៉ាំអីជាមួយនឹងមិត្តរបស់ពួកយើង » Taehyung

« តើពួកគេសម្រាកអស់ហើយឬ? » Jungkook

« អឹម...ពួកគេបបួលគ្នាសម្រាកហើយក៏ទៅទិញអ្វីមកញ៉ាំ!! ដូច្នេះយើងក៏គួរតែទៅរកអ្វីញ៉ាំដូចគ្នា ម៉ោង 12 ជាងទៅហើយ ឯងមិនឃ្លានទេឬ? » Taehyung

« ក៏ឃ្លានតិចៗហើយ »
អោយឃ្លានខ្លាំងបានយ៉ាងមិចបើមុននេះ Jungkook ដាក់នំអស់ពីចានហើយនៅទឹកសូកូឡាមួយកែវទៀតឯណោះ...មនុស្សញ៉ាំជាប់មាត់រាល់ដប់នាទីម្ដងនឹង ។

បន្ទាត់ស្នេហ៍ Friendzone  |  TaeKook ft YoungKookWhere stories live. Discover now