ភាគទី ៣៩ : Moonie

185 26 9
                                    

ភាគទី ៣៩...

  <  ពីរខែក្រោយ  >

កូនក្នុងពោះរបស់ Jungkook មានអាយុ 6 ខែ...!!

« Kim Fucking Taehyung... »
Ryujin សម្រុកមករកបងប្រុសទាំងមុខក្រហមងាំងដោយកំហឹង នាងមុននឹកស្មានសោះថាមិនព្រមទៅនៅផ្ទះរបស់ខ្លួនឯងផងតែបែរជាធ្វើរឿងអស់នឹងទៅបាន ។

« កើតអីរបស់ឯង? » Taehyung

« បងកើតឆ្កួតអី មិចបានជាប្រមូលឡានទាំងអស់ទៅបិទពណ៌ស្វាយ? »
ហាហា~~ឡាននៅផ្ទះជាងដប់គ្រឿងមិនលើកលែងសូម្បីតែជារបស់ Ryujin គឺសុទ្ធតែត្រូវបានប្រុសសង្ហារម្នាក់នេះយកទៅបិទដាក់ពណ៌ស្វាយទាំងអស់ ។

« ព្រោះ Koo គេចូលចិត្តពណ៌ស្វាយ » Taehyung

« ស្លាប់!! នេះគ្រាន់តែគាត់ចូលចិត្តពណ៌ស្វាយណា? សង្ស័យតែនៅក្នុងផ្ទះបងប្ដូរលាបពណ៌នឹងហើយទេដឹង? »
Ryujin សួរបញ្ជោះព្រោះកំហឹងប៉ុណ្ណោះ តែនាងក៏ដើរចូលទៅក្នុងផ្ទះហើយវាក្លាយជាការពិតមែន...ស្វាយគ្រប់យ៉ាង មិនថាជាឥដ្ឋ  ជញ្ជាំង  ជន្ដើរ  តុកៅអី  សាឡុង  ទូរទឹកកកមិនលើកលែងសូម្បីតែកន្លែងលាងចាន ។

« ចានស្លាបព្រាសមចង្កឹះ កែវអីនឹង ក៏បងប្ដូរវាទៅជាពណ៌ស្វាយដែរឯងដឹងទេ? » Taehyung

« Tae~~ »
Jungkook ដើរមកពីចម្ងាយដៃម្ខាងដាក់នៅខាងក្រោយចង្កេះ ដៃម្ខាងទៀតអោបពោះពីមុខ មាត់របស់គេប្រឡាក់ទឹកដោះគោតែពេលចឹងទៅ ហិហិ កាន់តែគួរអោយស្រឡាញ់ទៀតហើយ Mama Koo ។

« ឃ្លានហើយមែនទេ--- » Taehyung

« Wtf...អាចង្រៃណាធ្វើឆ្កួតស្អីនៅសួនផ្កាក្រោយផ្ទះរបស់ខ្ញុំហ្អាស៎? ចេញមុខភ្លាម!! »
Jennie សម្លក់មុខប្អូនប្រុសទាំងពីរថ្មែរ នាង Scan រកកំហុស បន្ទាប់មកក៏ឈប់ត្រឹម Taehyung នឹងតែម្ដង គ្រាន់តែហិតក្លិនខ្លួនក៏ដឹងថាធ្វើខុសដែរ ។

« Unnie--មានអ្វីឬ? » Ryujin

« ហឹស!! សួនផ្កា Dahlia របស់ខ្ញុំនៅខាងក្រោយផ្ទះវាខ្ទេចអស់ហើយ...តែបែរជាមានអ្នកយកផ្កាកុលាបនិង Lavender ទៅដាំពេញនឹងរួចមានសត្វទន្សាយដល់ទៅ 7 ក្បាលរត់ជុំវិញនឹងទាំងអស់ » Jennie

« គឺខ្ញុំធ្វើ គ្រប់យ៉ាងគឺ Koo សុទ្ធតែចូលចិត្ត » Taehyung

« អូយ៎...!! ពួកឯងនេះវា--អាក៎ »
មិនដឹងជាត្រូវនិយាយយ៉ាងមិច ជេរបែបមិចអោយវាសាកសមឡើយពេលនេះ Jennie ខឹងស្ទើរផ្ទុះទៅហើយ ទោះបីគូស្នេហ៍ស្រឡាញ់គ្នាខ្លាំងបំផុតក្នុងរឿងភាគក៏វាមិនដល់ថ្នាក់នេះដែរវើយ ចុះអាពីរនាក់នេះវិញជាស្អីនឹងគ្នា??
មិត្តជិតស្និទ្ធនេះណា??? ពួកអស់នេះ...!!

បន្ទាត់ស្នេហ៍ Friendzone  |  TaeKook ft YoungKookWhere stories live. Discover now