ភាគទី ៤១ : បន្តរង់ចាំដល់ពេលណាទៀត?

204 29 4
                                    

ភាគទី ៤១...

« Moonie...ក្មួយសម្លាញ់!! មីង Ryujin កំពូលសម្រស់ដ៏ស្រស់ស្អាតលើលោកមកដល់ផ្ទះវិញហើយ »
វិលមកពីដំណើរកម្សាន្តជាមួយមិត្តវិញ រឿងទីមួយដែល Ryujin ធ្វើពេលដើរចូលដល់ក្នុងផ្ទះគឺ ជំទាលស្រែករកក្មួយសំណព្វចិត្ត...ព្រោះនាងមាននំចំណីយ៉ាងច្រើនមកផ្ញើរនេះហើយ ។

« មីង Ryujin!!!! »
អឺហើយក្មួយនេះវាបានដូចចិត្តទៀតគ្រាន់តែលឺសម្លេងអ្នកមីងមិនបានទេ YunJin រត់ចេញមកទទួល ហក់អោប ហក់ថើបរួចក៏ទាញយកថង់នំមកអោបភ្លាមៗ...ហាហា...អាមួយនេះបោកយកនំស៊ីច្បាស់ណាស់។
( Lssi : កាត់តាមម៉ែវា😞✊ )

« ឯងទៅដើរភ្នំឬដើរម៉ូឌែល? » Taehyung

« ដើរបែបមិចយ៉ាងណាក៏ត្រូវតែស្រស់ស្អាតគ្រប់ពេលវេលាដែរបងយល់អត់?? » Ryujin

« តែឯងវាតែងខ្លួនលើសពេកណាវើយ » Taehyung

« យី!! ចុះបងមកឈឺចិត្តស្អិតទ្រូងអ្វីនឹងការតុបតែងខ្លួនរបស់ខ្ញុំដែរ ខ្វល់តែពីខ្លួនឯងទៅ...ម៉ាក់ Call មករកសួរថាពេលណាទើបទៅរស់នៅផ្ទះវិញ? » Ryujin

« ក៏ខ្ញុំចង់នៅទីនេះ!! » Taehyung

« យី!! ផ្ទះខ្លួនឯងមាន ហេតុអីក៏មិននៅ? មិចបានជាមករស់នៅផ្ទះគេ? » Ryujin

« ផ្ទះគេឯណា? នេះជាផ្ទះ Baby របស់ខ្ញុំ!! ចុះឯងវិញ? ផ្ទះខ្លួនឯងមានមិននៅ មិចបានជាមកនៅផ្ទះគេដែរ? »
Taehyung សួរបកវិញ ព្រោះថាមិនមែនតែគេទេដែលមករស់នៅទីនេះ ប៉ុន្តែប្អូនស្រីរបស់គេក៏បានផ្លាស់មករស់នៅទីនេះដូចគ្នា មកនៅជាងបីឆ្នាំទៅហើយ ។

« ផ្ទះគេឯណា? នេះជាផ្ទះរបស់អនាគតបងថ្លៃខ្ញុំតើស៎? បងមានបញ្ហាអី? » Ryujin

« Kim Ryujin!! បងទិញកាបូបថ្មីអោយឯង!! »
មិនមែនជាការស៊កប៉ាន់ទេ តែដោយសារសម្ដីរបស់ប្អូនស្រីវាត្រូវចិត្ត Taehyung ពេក ដូច្នេះក៏ត្រូវតែទិញកាបូបថ្មីអោយជាកាដូលើកទឹកចិត្ត ក្រែងល៎ពេលក្រោយនិយាយមកស្ដាប់ចូលត្រចៀកជ្រាបដល់បេះដូងបែបនេះទៀត ។

« Kim Taehyung? នេះគ្រាន់តែខ្ញុំហៅបង Koo ថាអនាគតបងថ្លៃសោះ បងទិញកាបូបថ្មីអោយខ្ញុំផងឬ? ស្លាប់ហើយ...បងនេះមែនណា!! ទិញអោយលឿនៗមកបង~~ » Ryujin

បន្ទាត់ស្នេហ៍ Friendzone  |  TaeKook ft YoungKookWhere stories live. Discover now