ភាគទី ១៩ : ខ្ញុំរើសគេ

317 39 5
                                    

ភាគទី ១៩...

   ពួកគេបើកឡានត្រឡប់មកផ្ទះវិញ ដើម្បីញ៉ាំអាហារពេលល្ងាចជាមួយគ្នា រំលឹកពីអនុស្សាវីយ៍កាលពីមុនៗ ដោយសារបែកគ្នាយូរហើយដល់ទៅពីរឆ្នាំឯណោះ...យប់នេះគួរតែមានការជប់លៀងខ្លះមែនទេ??

« អោយអូនជួយលើកខ្លះទេ? » Jungkook

« មិនអីទេ អូននាំកូនចូលក្នុងមុនទៅ »
Youngmin ក៏បន្តទាញឥវ៉ាន់ចេញពីខាងក្រោយគូថឡាន គេយកវ៉ាលីនិងកាបូបឥវ៉ាន់ពីរ-បីទៀតចូលទៅក្នុងផ្ទះស្របពេលដែល Jungkook ក៏រុញរទេះ SuJin ទៅខាងក្នុងមុនបាត់ទៅហើយ ។

«  Koo...នាងល្អិតនេះអាយុប៉ុន្មាន? » Taehyung

« គឺប្រហែលជា 2 ឆ្នាំហើយណា តែនាងធំលឿនណាស់ ខ្ពស់ទៀតផង » Jungkook

« ចុះពេលណាប៉ាម៉ាក់់របស់គេមកយកទៅវិញ? » Jennie

« អឹម បើតិចក៏ប្រហែលជាមួយសប្តាហ៍ទៀត តែបើយូរអាចលើសដល់ទៅមួយខែទេដឹង? » Jungkook

« ឈ្មោះពេញអ្វីទៅ? » Ryujin

« Park SuJin...តែចរិកនេះណា Swag កាត់តាម Mommy របស់នាងតែម្ដងហើយ »
Jungkook ចង់តែសើចទេនេះ មិនមែនជាកូនបង្កើតឡើយតែ
ចរិកអោយដូចគ្នាបេះបិតតែហ្មង Swag ដូចជា Mommy តែមានមុខមាត់គួរអោយស្រឡាញ់កាត់តាម Daddy បន្ទាប់មកសម្ដីផ្អែមដូចជាពូ ។

« នេះតើបងប្រុសរបស់ Youngmin ម្នាក់ឈ្មោះថា Suga និងស្វាមីរបស់គាត់ Park Jimin នោះមែនទេ? » Ryujin

« អឹម ម្នាក់នឹងហើយ!! តែថា Minie មិនកាត់តាមបងប្រុសទេ ផ្អែមល្ហែមជាងទឹកឃ្មុំសាហាវណាស់ » Jungkook

« អួយ៎...នេះម្ចាស់ក្សត្រីទឹកកក កំពុងតែសរសើរទូលបង្គំុមែនទេនឹង? » Youngmin

« ហៅអូនបែបនឹងទៀតហើយណា!! ឈប់បានទេនេះនៅមុខអ្នកផ្សេង   ប្រយ័ត្នអូនទាត់បង » Jungkook

« ក្មេងៗហ្អា៎...ឈប់ឈ្លោះគ្នាបានហើយ!! តោះទៅជួយបងរៀបចំអាហារ » Jennie

« ចឹង Youngmin បងទៅជូតតុអាហារនិងជួយ Ryujin រៀបចំចានស្លាបព្រាទៅ អូននិង Noona ទៅរៀបអាហារសិន Okay? » Jungkook

« អឹម... »
ពួកគេបំបែកគ្នាទៅធ្វើការរៀងខ្លួន ក្រុមមួយជូតសម្អាតតុអាហារនិងរៀបចំចានស្លាបព្រា ហើយក៏បោសសម្អាតបន្ទប់បាយ ចំណែកមួយក្រុមទៀតទៅផ្ទះបាយរៀបអាហារដាក់ចានហើយក៏លើកភេសជ្ជះមកដូចគ្នា ។

បន្ទាត់ស្នេហ៍ Friendzone  |  TaeKook ft YoungKookWhere stories live. Discover now