ភាគទី ១៦ : រសជាតិមួយនេះ?

300 43 13
                                    

ភាគទី ១៦...

    ផាច់!!
ឃើញទេស៊ីមួយកំភ្លៀងជាការស្វាគមន៍ពីម្ចាស់ផ្ទះភ្លាមៗគ្រាន់តែឈានជើងដើរចូលដល់ក្នុងផ្ទះ...Taehyung លើកដៃខ្ទប់ថ្ពាល់ងាកសម្លឹងមើល Jennie ទាំងចង់ហូរទឹកភ្នែក មិនមែនដឹងខុសទេវើយ តែព្រោះឈឺ!!!

« អាយ៎...ហេតុអីបងទះបងប្រុសខ្ញុំ?? »
Ryujin បើកភ្នែកសស្លែតស្ទុះទៅជួយលើកបងអោយក្រោកឡើងពីឥដ្ឋ ស្លាន់ហើយមើលថ្ពាល់ចុះក្រហមងាំងឃើញស្នាមម្រាមដៃប្រាំភ្លាមៗ បានន័យថាមួយកំភ្លៀងមិញនេះមិនមែនធម្មតាទេទើបបានជា Taehyung ស្ទើរចេញទឹកភ្នែក ។

« វាហៅប្អូនរបស់ខ្ញុំថាជាខ្ទើយគួរអោយខ្ពើមរអើម  វាមើលងាយក្ដីស្រឡាញ់របស់ Koo...វាជាអ្នកដេញ Koo ចេញពីជីវិត នេះទះមួយកំភ្លៀងវាសមទេ? » Jennie

« ហ៊ើយ!! តែនេះហេតុអីក៏ត្រូវទះកំភ្លៀង?? » Ryujin

« នេះឯង--- »
Jennie បិះនឹងឈ្លោះជាមួយ Ryujin ម្នាក់ទៅហើយ ប៉ុន្តែនាងល្អិតម្នាក់នោះបែរជាកាច់ក មូលដៃអាវឡើងរួចក៏និយាយកាត់ភ្លាមៗ មុននឹងស្ទុះទៅរកបងប្រុសវិញ

« សម្ដីឆ្កែបែបនឹងសមនឹងស៊ីកំដាប់ដៃ ព្រោះត្រឹមទះកំភ្លៀងវាតិចខ្លាំងណាស់!! » Ryujin

ផាំង...ជាភ័ព្វសំណាងណាស់ដែលស៊ីមួយកំដាប់ដៃរបស់ប្អូនស្រីដែលតែងតែទៅហាត់វ៉ៃប្រដាល់ជារៀងរាល់អាទិត្យ ហឹស ចង់បាក់ធ្មេញមកទាំងក្រាស់ ។

« ស្រីឆ្កួត ខ្ញុំជាបងរបស់ឯងណាវើយ? » Taehyung

« ចាំមើលខ្ញុំប្រាប់ម៉ាក់ទៀត » Ryujin

« ហើយមកធ្វើអី? ដឹងខ្លួនថាមិនត្រូវគ្នាក៏ឆាប់បកក្បាលចេញវិញអោយលៀនណាវើយ... » Jennie

« ខ្ញុំមករក Koo » Taehyung

« ក៏ប្រាប់ហើយនោះអីថាប្ដូរសាលា » Jennie

« គេទៅរៀននៅឯណា? » Taehyung

« ចុះឯងចាំបាច់មកខ្វាយខ្វល់ចង់ដឹងចង់លឺធ្វើអី ក្រែងចង់អោយគេចាកចេញទៅមែនទេ? » Jennie

« ដែលនិយាយពេលនោះ ព្រោះខ្ញុំខឹង វាជាអារម្មណ៍មួយឆាវ...តែពេលនេះខ្ញុំចង់ជួបគេ » Taehyung

« អារម្មណ៍មួយឆាវក្បាលឯង!! វាជាអ្វីដែលឯងគិតមកជាយូរហើយ អាឆ្កួត » Jennie

បន្ទាត់ស្នេហ៍ Friendzone  |  TaeKook ft YoungKookWhere stories live. Discover now