ភាគ3

1.1K 69 4
                                    

ថេហ្យុងចេញពីបន្ទប់របស់អ្នកម៉ាក់ហើយ បម្រុងនឹងដើរទៅបន្ទប់របស់ខ្លួន ប៉ុន្តែដោយឃើញថាបន្ទប់របស់ជុងហ្គុកនៅជំហរទ្វាមិនបានបិទ ទើបគេថយជំហានមកក្រោយវិញ

"ខ្ញុំនឹងចាប់បងធ្វើប្ដីឲ្យទាល់តែបាន"ថេហ្យុងបន្លឺឡើងទាំងញញឹមគែមមាត់ គិតរួចមិនចាំយូរទេ គេក៏ដើរតម្រង់ទៅរកបន្ទប់របស់ជុងហ្គុកតែម្ដង។

"ស្អែកនេះបងនឹងទៅរកអូន" ជុងហ្គុកស្រដីឡើងស្របពេលដែលថេហ្យុងបានចូលមកក្នុងបន្ទប់របស់នាយហើយសម្ដីមុននេះថេហ៍ក៏បានឮផងដែរ។

"បងនិយាយជាមួយនឹងអ្នកណា?" អម្បាញ់មិញ ជុងហ្គុកមិនបានចាប់ភ្លឹកទេថាមានអ្នកណាចូលមកក្នុងបន្ទប់ខ្លួន ដោយសារតែនាយជាប់និយាយទូរសព្ទ ទាល់តែថេហ្យុងសួរនាំទើបនាយក្រាស់រហ័សងាកមករក។

"សង្សារបស់បង"ជុងហ្គុកដកទូរសព្ទឲ្យឆ្ងាយពីមាត់បន្តិចទើបឆ្លើយប្រាប់ថេហ្យុង គ្រាន់តែឮបែបហ្នឹងភ្លាមថេហ៍ក៏ស្ទុះទៅកញ្ឆក់ទូរសព្ទចេញពីដៃគេតែម្ដង។

"ថេហ៍ចង់ធ្វើស្អីឲ្យទូរសព្ទមកបងវិញ"នាយព្យាយាមលូកយកទូរសព្ទខ្លួនមកវិញ តែមិនបានព្រោះថេហ៍ចេះតែគេចចេញរហូត។

<<មានរឿងអ្វីមែនទេហ្គុក?>>សម្លេងរបស់មនុស្សស្រីបន្លឺឡើងតាមប្រព័ន្ធទូរសព្ទបន្ទាប់ពីបានឮសម្លេងដូចជារញ៉េរញ៉ៃរបស់អ្នកខាងនេះ។

"នាងជាអ្នកណា?"ថេហ្យុងធ្វើជាសួរនាំទាំងដែលមុននឹងគេបានដឹងរួចទៅហើយ។

<<ខ្ញុំជាសង្សាហ្គុកចុះអ្នក?>>

"ហ៊ឹស!ខ្ញុំជាប្រពន្ធរបស់គាត់ នាងមកទាក់ទងប្ដីរបស់ខ្ញុំហើយ*ទឺតៗ"ថាចប់ថេហ្យុងក៏បិទទូរសព្ទភ្លាម

"ថេហ្យុង!!!!ចង់លេងស្អីនឹង?"ជុងហ្គុកប្រញាប់ចូលមកជិតថេហ្យុងរួចទើបចាប់កញ្ឆក់ទូរសព្ទរបស់ខ្លួនយកមកយ៉ាងលឿន នាយបម្រុងនឹងចុចខលទៅអ្នកជាសង្សាវិញប៉ុន្តែមិនទាន់នឹងបើកទូរសព្ទផងក៏ត្រូវថេហ្យុងច្រានកាយនាយឲ្យដេកដួលទៅលើពូកតែម្ដង រួចទើបគេឡើងទៅទ្រោបពីលើតាមក្រោយ។

♡បំណែកភ្ជាប់ចិត្តស្នេហ៍♡Where stories live. Discover now