ភាគ54

1.1K 100 5
                                    

          "បងកុំ!នេះតុងតុងនៅ" គេរហ័សលើកដៃរុញច្រាញទ្រូងជុងហ្គុកចេញម្ដងទៀត នេះមកពីឈឺផងខ្លាចកូនដឹងផង តុងតុងនៅគេងក្បែរនឹងដែរ។

          "ស្ងាត់ទៅ គេមិនឮទេ" ដោយគិតថាកូនតូចគេងលង់លក់ហើយ អញ្ចឹងនាយក៏មិនបាច់ភ័យខ្លាចរឿងកូនដឹងឡើយ តែប្រាប់ថេហ៍មិនទាន់ផុតពីមាត់ផង ស្រាប់តែឮសម្លេងតុងតុងហៅម៉ាម៉ាគេល្មម

          "ម៉ាម៉ា!" ម្ចាស់សព្វនាមភ្ញាក់ឡើងកន្រ្តាក់ខ្លួន ខំបម្រាស់ចេញពីរង្វង់ដៃក្រាស់សារជាថ្មី តែអីដែលធ្វើឲ្យគេរិតតែភ័យនោះ អ្នកចំពោះមុខមិនព្រមលែង ហាក់ដូចជាមិនខ្វល់ពីសម្លេងក្មេង នេះចង់ឲ្យកូនឃើញសកម្មភាពឱបរិតគ្នាអញ្ចឹងឬ?

          "បងហ្គុកលែងខ្ញុំ" ថេហ៍រើបម្រាស់យកងាប់យករស់ ខ្លួនតូចតែមួយធ្វើអីមិនឈ្នះ នៅតែជាប់ក្នុងដៃគេដដែល។

         "ភ័យម៉េស តុងតុងគ្រាន់តែបន្លាចលេងសោះ" គេសើចហួសចិត្តនឹងអ្នកនៅក្នុងរង្វង់ដៃ ឃើញដូចជាភ័យសម្បើមណាស់ ទាំងដែលសម្លេងមុននេះ អាល្អិតនោះគេងមមើសោះ មុននឹងនាយក៏ភ្ញាក់ តែបើក្មេងបានឃើញ នាយក៏គ្មានបញ្ហាទើបមិនព្រមលែងថេហ៍។

         "តែបើបងធ្វើបែបនេះ តុងតុងគង់តែភ្ញាក់មែនទែនទេ យល់ល្អលែងខ្ញុំទៅ" ថេហ្យុងអើតកមើលកូនក្បែរខ្លួនជុងហ្គុក ឃើញថាភ្នែកនៅបិទ គេពិតជាមមើមែន ប៉ុន្តែយ៉ាងណាគួរតែគេចពីប្រុសចិត្តព្រាននេះឲ្យបាន ព្រោះតែហ៊ានប្រហេសទៀតខ្លាចដូចកាលមានតុងតុងអញ្ចឹងដែរ។

         "ឯងមិនទាន់ឆ្លើយនឹងសំណួរផង ឲ្យយើងលែងងាយៗម៉េចនឹងបាន" ធ្វើឯងកំណាញ់ខ្លួនជាមួយទាំងដែលមានកូនមួយនឹងនាយហើយ។

         "ឆ្លើយបែបណា? បើបងមិនទុកផ្លូវឲ្យខ្ញុំឆ្លើយផង ទោះឆ្លើយហើយក៏បងថាកុហកដដែល" សំណួរបិទដូចចំណោទគណិត រកចម្លើយពីប្រភពណាបើងងឹតឈឹងព្រោះសំណួរបែបហ្នឹង។

        "ឆ្លើយតែចម្លើយណាដែលយើងត្រូវការមក" ជុងហ្គុកមើលភ្នែកគេមិនដាក់ ធ្វើឲ្យអ្នកចំពោះមុខបានត្រឹមគេចមុខគេចមាត់មិនឈប់។

        "គឺគ្មាន!ខ្ញុំពិតជាគ្មានអីលាក់បងមែន"

        "ឆ្លើយម្ដងទៀត" ចម្លើយនេះមិនចង់បានទេ ចេះតែយកមកឆ្លើយដែរ។

♡បំណែកភ្ជាប់ចិត្តស្នេហ៍♡Where stories live. Discover now