វគ្គ2-ភាគ1

1.7K 157 7
                                    

         "កុំចូលទៅជិត" គ្រប់គ្នាឆោឡោ ស្របពេលថេហ៍ឯណេះ ស្រឡាំងកាំងធ្វើអ្វីមិនបាន គេសឹងតែគាំងដួលសន្លប់នឹងដីពេលឃើញចិញ្ចៀនរៀបការរបស់ខ្លួននៅលើផ្លូវរួមផ្សំនឹងឈាមហូរចេញមកពីក្នុងឡានតាមកញ្ចក់ដែលបែកខ្ចាយនោះ។

           "ជុងហ្គុក!!!!!" ពេលឃើញច្បាស់នឹងភ្នែក ថេហ៍ស្រែកមួយអស់សម្លេង រត់ទៅកាន់ទីគ្រោះថ្នាក់ដោយមិនបានខ្វល់ពីការឃាត់របស់ប៉ូលិសឡើយ។

           "ឈប់កុំទៅ លោក!" ប៉ូលិសស្ទុះស្ទាមកចាប់កាយតូច ចំណែកឯម្ចាស់កាយរើបម្រាស់ខ្លាំងចង់តែចូលទៅ ទោះបីទីនោះកំពុងមានក្រុមសង្រ្គោះក៏ដោយ។

        "លែងខ្ញុំអ្ហឹក ខ្ញុំចូលទៅមើលប្ដីខ្ញុំឥលូវនេះ"

        "សូមលោកត្រជាក់ចិត្តសិនទៅ ក្រុមការងារកំពុងតែរួតរះបំពេញតួនាទីហើយ" ទោះបីជាប៉ូលិសខំលួងលោមបែបនេះក្ដី គ្រាន់តែឃើញគេយកប្ដីចេញពីឡានហើយ ថេហ៍រត់ទៅភ្លាម។

         "បងហ្គុក" ភាពតក់ស្លុតដែលកំពុងមានស្រាប់ វាចេះតែចាប់ផ្ដើមកើនឡើងៗ ដោយសភាពជុងហ្គុកមើលឃើញហើយ គេសឹងគាំងនឹងកន្លែង បើអាចចង់សុំផ្លាស់ប្ដូរ ឲ្យជាខ្លួនឯងវិញដែលត្រូវដេកលើផ្លូវស្រោបដោយលោហិតក្រហមឆ្អិនឆ្អៅបែបនេះ។

          "អ្ហឹកបងកុំកើតអីណា" ម្រាមដៃញ័រលើកក្រសោបឱបផ្ទៃមុខនាយក្រាស់ជាប់នឹងទ្រូង ឈាមដែលហូរចេញពីក្បាលក៏ប្រលាក់ពាសពេញអាវថេហ៍តែគេគ្មានអារម្មណ៍ខ្ពើម មានតែភាពឈឺមួយមុខគត់ ពេលឃើញមនុស្សដែលខ្លួនស្រលាញ់ស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ ទើបដឹងថាអ្នកដែលឈឺខ្លាំងបំផុត គឺជាខ្លួនឯងទៅវិញ។

         លុះពេលមកដល់មន្ទីពេទ្យហើយ សាច់ញាតិដែលនៅឆ្ងាយ បានមកមើលជុងហ្គុក វ័យចំណាស់ទាំងបី ចេញទៅប្រទេសក្រៅវិញត្រឹមកន្លះខែឥលូវក៏ត្រូវត្រឡប់មកវិញជាប្រញាប់ដោយសារតែដំណឹងដ៏សែនតក់ស្លុតមួយនេះ។

          កម្មករពីរបីនាក់ បានមកមើលរួមទាំងប៉ាញនិងអ៊ំមេដោះ យ៉ុនហ្គីជាបងប្រុសធម៌ស៊ូរទុកការងារចោលគ្រាន់តែឮដំណឹងប្អូនមានបញ្ហា មកមើលភ្លាមៗចំណែកឯហ្វាំង បញ្ចប់ការងារនៅឃ្លាំងរួចរាល់ល្មម ទើបតែត្រឡប់មក ពេលមកដល់នាយពន្យល់ប្រាប់ថេហ៍ឲ្យបានដឹងរឿងហេតុ ថាចៅហ្វាយខ្លួនត្រូវថ្នាំរបស់គេតាមដែលដឹងមកអំពីការស៊ើបនៅប៉ុន្មាននាទីមុននេះ។

♡បំណែកភ្ជាប់ចិត្តស្នេហ៍♡Onde histórias criam vida. Descubra agora