ភាគ72

1.1K 105 3
                                    

           មួយសប្ដាហ៍ក្រោយបន្ទាប់ពីរៀបការបែបគ្រួសារនិងចុះអេតាស៊ីវិលហើយ ពេលនេះថេហ៍និងជុងហ្គុករស់នៅជាមួយគ្នាបែបជាប្ដីប្រពន្ធស្របច្បាប់ ចំណែកប៉ាញនិងអ៊ំមេដោះ មិនមានការស្អប់ថេហ៍ដូចកាលពីមុនឡើយ គាត់មានអារម្មណ៍ដឹងខុសតាំងតែពីថេហ៍ទៅសេអ៊ូលវិញម្លេះ ប៉ុន្តែគ្រាន់តែចិត្តរឹងមិនចង់បង្ហាញប៉ុណ្ណោះ តែសព្វថ្ងៃនេះពួកគាត់គោរពស្រលាញ់ យកឧស្សាហ៍ជាមួយនឹងថេហ្យុងណាស់រួមទាំងស្រលាញ់អាល្អិតតុងតុងដូចកូនខ្លួនឯងយ៉ាងចឹង។

         "នេះចៅហ្វាយ របស់ដែលចៅហ្វាយត្រូវការ" នាយម៉ាប់ យកចានមួយដាក់លើតុចំពោះមុខជុងហ្គុក ក្នុងនោះមានស្វាយជិតជាចំណិតៗ មួយរយៈនេះជុងហ្គុកឃ្លានតែរបស់បែបហ្នឹង សូម្បីតែប្រពន្ធហៅហូបបាយ នាយសុខចិត្តយកស្វាយមកហូបជំនួសវិញ។

         "ជូរទេចៅហ្វាយ" ហ្វាំងឃើញមាត់ជុងហ្គុកទំពារទំនង បានជាសួរទាំងលេបទឹកមាត់ អ្នកជាចៅហ្វាយមិនតបតែហុចមួយចំណិតឲ្យសាកមើល។

         "ហូយ ស្វាយស្អីជូរម្លឹងៗ" ជាស្វាយក្នុងចំការចនសាន់ មានទាំងរសជាតិជូរនិងផ្អែម បើនាយបេះមកអាជូរវាមិនជូរ។

         "ផ្អែមសឹងអី ហែងនេះពិតជាមិនស្គាល់របស់ឆ្ងាញ់មែន" ស្ដីថាឲ្យកូនចៅហើយ ជុងហ្គុកយកស្វាយមកទំពារយ៉ាងទំនងទៀត មើលទៅទំនងផ្អែមដូចដែលថាមែន ប៉ុន្តែការពិតមិនអ៊ីចឹងទេ ជូរដូចដែលហ្វាំងត្អូញមុននឹងចឹង។

         ហ្វាំងបានត្រឹមឈរមើលចៅហ្វាយខ្លួនឯងទទួលទានយ៉ាងទំនង តែខ្លួនកំពុងតែព្រឺនឹងរសជាតិ ព្រោះបើកាលណាបានសាក ដូចចង់លិចនោមទៅហើយហ្នឹង។

         ក្រោយមកពីធ្វើការហើយ ដល់ម៉ោងទទួលទានអាហារពេលថ្ងៃត្រង់ ថេហ្យុងខំរៀបចំបាយទឹកយ៉ាងរៀបរយ មានទាំងម្ហូបដែលជុងហ្គុកចូលចិត្តជាច្រើនមុខ នឹកសង្ឃឹមថាជុងហ្គុកមកឃើញច្បាស់ជាហូបបាយបានច្រើន។

         "បងទៅសម្អាតដៃសិនទៅ" កាយតូចនាំដំណើរដើរកាត់តុម្ហូបនាំឲ្យរាងក្រាស់ចូលទៅលាងដៃ នាយចេះតែមានអារម្មណ៍ថាច្រមុះខ្លួនទទួលដឹងនូវក្លិនមិនល្អ ប៉ុន្តែមិនទាន់ហ៊ាននិយាយ។

♡បំណែកភ្ជាប់ចិត្តស្នេហ៍♡Where stories live. Discover now