ភាគ33

1.1K 103 5
                                    

        "កើតស្អីនឹង សុខៗក៏វៃ ចង់មានរឿងអ្ហេស?" មិនយល់ជាមួយនឹងក្មេងនេះសោះ មើលចុះរវាងគេនឹងជុងហ្គុកដូចខុសធាតុគ្នា។

        "ម៉ាម៉ា តាប់អ៊ំនេះឲ្យប៉ាលីសទៅ អូនតាអប់មុខហាស៎" មិនត្រឹមប្រាប់តែមាត់ តុងតុងនៅធ្វើមុខស្អប់ដាក់ មនុស្សចាស់អី ចរិតចឹងៗ អត់គួរឲ្យចូលចិត្តសោះ មកផ្ទះគេហើយ ហ៊ានវាយម៉ាម៉ាគេទៀត។

        "ថេហ្យុងកូននឹងនិយាយអី?" ជុងហ្គុកងាកមកសួរថេហ៍ ព្រោះគេស្ដាប់មិនបាន តែបើស្មានតាមទឹកមុខក្មេងនេះ ច្បាស់ជានិយាយអាក្រក់ពីគេពុំខាន ទើបបានជានាយរហ័សសួរអ្នកខាងនោះ។

        "កុំហៅម៉ាម៉ាអូន" ឮឈ្មោះថេហ្យុងចេញពីមាត់អ៊ំនឹងហើយ អាល្អិតរិតតែក្នាញ់ មិនចង់ឲ្យគេប៉ះពាល់ឈ្មោះម៉ាម៉ាបានតាមតែចិត្តអញ្ចឹងទេ ថាគេកំណាញ់ជាមួយមនុស្សចាស់ម្នាក់នឹងក៏បានដែរ។

        "ចង់ហៅ ហើយម៉េច?" ក្មេងអីខូចក៏ពិន ហើយកំណាញ់កាន់តែពិនទៀត នេះគ្រាន់ឈ្មោះសោះ ហួងហែងយ៉ាងហ្នឹង ចុះបើមុននឹងដឹងថានាយថើបម៉ាម៉ាគេទៀត សង្ស័យមិនមែនបានទះទេ ប្រហែលយកដុំថ្មដេញគប់ផងមើលទៅ។

         "តោកទាបម៉េស?" គេមិនឲ្យហៅហើយនៅរឹងក្បាលហៅទៀត អ៊ំនេះថោកដែរនឹងណា ឃើញសង្ហាចឹងទេតែស្មានល្អតើ។

         "តុងតុង កុំនិយាយស្ដីបែបនេះ" ថេហ្យុងប្រញាប់ចូលខ្លួនមកណែនាំកូនតូច ដោយសារយល់ថាសម្ដីគេហាក់បីជាធ្ងន់ខ្លាំងពេក ក្មេងដូចគេមិនគួរស្រដីអីដែលមិនគប្បីអញ្ចឹងទេ។

          "អូនតាអប់អ៊ំនឹងហាស៎ម៉ាម៉ា" ក្មេងតូចធ្វើមុខជូរដាក់ ពេលត្រូវម៉ាម៉ាមកថាឲ្យ ដោយគ្រាន់និយាយប៉ះពាល់មនុស្សចាស់ខ្លះ។

           "តុងតុងអ្ហេស៎?" ជុងហ្គុកទើបតែចាប់ភ្លឹកនឹងឈ្មោះក្មេងតូច មុននេះដោយសារត្រូវវាយពីរដៃភ្លាមពេក បានជាមិនចាប់អារម្មណ៍ តែឥលូវកំពុងតែឆ្ងល់ហើយ ឈ្មោះមួយនេះដូចធ្លាប់ឮមកម្ដងដែរតែហាក់ស្រពិចស្រពិល។

           "កុំហៅតាមោះអូន"

           "ខ្ញុំគិតថា បងគួរតែទៅវិញសិនទៅ បើសិនមានការអីនោះ ចាំទាក់ទងមកខ្ញុំក៏បាន" ដោយមានអារម្មណ៍ថា ទឹកមុខជុងហ្គុកដូចជាកែប្រែ របៀបបង្ហាញកែវភ្នែកមានមន្ទិល ទើបថេហ៍ដេញឲ្យទៅវិញ។

♡បំណែកភ្ជាប់ចិត្តស្នេហ៍♡Where stories live. Discover now