ភាគ66

1.2K 133 3
                                    

         "ឲ្យឆ្លើយការពិត ខឹងឬមិនខឹង" នាយទាញគេឲ្យរិតតែជិតជាងមុន ថ្នាក់ដង្ហើមក្ដៅភាយចេញមកប៉ះនឹងមុខថេហ៍បានពេញៗ

           "ខឹង ខឹងខ្លាំងណាស់" ខ្លាចប្រាប់ប៉ុន្នឹងនឹងហើយនៅតែមិនអស់ចិត្ត បានជាប្រឹងបញ្ជាក់ថាខឹង បញ្ជាក់ឲ្យប្រុសនេះដឹងខ្លួន ថាគេមិនមែនជាម៉ាឡាកាំង គេចេះឈឺដូចមនុស្សទូទៅដែរតើ។

          "ប្ដីសុំទោស" ពេលឲ្យនិយាយពាក្យពិត ឆ្លៀតបញ្ជាក់ហើយថែមទាំងបង្ហាញទឹកមុខក្រញ៉ូវដាក់ទៀត មុននឹងសួរក៏ដឹងច្បាស់ គេប្រាកដជាខឹង នាយធ្វើដាក់គេមិនតិចតួចទេ បើមិនខឹងមានតែចម្លែក។

          ដោយសារសម្ដីផ្អែមល្ហែមមួយនេះ ទើបតែធ្លាប់ឮលើកដំបូងក្នុងមួយឆាកជីវិត ថេហ្យុងស្រឡាំងកាំង ថ្ពាល់ប្រែជាក្រហម ធ្មឹងធ្មាំងមួយសន្ទុះស្រាប់តែស្នាមញញឹមសង្ហាដាស់ស្មារតីវិញ បានម្ចាស់កាយតូចរើបម្រាស់ចេញពីរង្វង់ដៃក្រាស់ភ្លាម

         "មកកើតជាប្ដីខ្ញុំពីពេលណា" យូរទៅដូចកាន់តែណាស់ ក្រែងជាបងប្អូនមិនចឹង តែបើថាបែបនេះស្ដាប់ទៅក៏មិនសម វាគ្មានបងប្អូនឯណាដែលឡើងគ្រែជាមួយគ្នារាប់ភ្លេចហើយទេ។

          "ចង់ដឹងពេលណាទៅសួរអាតុងទៅ" គេញាក់ចិញ្ចើមធ្វើមុខខិល និយាយមកគ្មានអីក្រៅពីចង់មានន័យថាមានកូនជាមួយគ្នាកាលណាក្លាយជាប្ដីប្រពន្ធគ្នាពេលនឹង។

           "ទៅសួរក្មេងធ្វើអី យ៉ាងណាគេហៅបងថាប៉ាស្រាប់ហើយនឹង"

           "ហ្នឹងហើយបានថា ប៉ាអាតុងមិនត្រូវជាប្ដីម៉ាក់អាតុង ស្ដាប់ទៅមានអីខុស" សម្ដីគេរិតតែធ្វើឲ្យថេហ៍មិនយល់ កាលដែលនិយាយព្រោះចង់ឈ្នះឬចង់យ៉ាងម៉េចវិញឲ្យប្រាកដ មិនចង់ជាទុកចិត្តគេទេ ព្រោះក្ដីសង្ឃឹមតែងតែរលាយដូចយប់មិញចឹង។

            "ត្រឹមជាប៉ាអាតុង តែមិនមែនប្ដីខ្ញុំ" ប្រាប់ហើយថេហ្យុងប្រុងនឹងងើបចេញពីគ្រែតែត្រូវគេចាប់ដៃជាប់ម្ដងទៀត ហើយម្ដងនេះជុងហ្គុកក្រោកឡើងអង្គុយ សម្ដែងនូវភាពជាក់លាក់មុននឹងខ្ជាក់ពាក្យពេចន៍ច្បាស់ការភ្ជាប់ជាមួយនឹងទឹកមុខរាបស្មើតាមទម្លាប់

♡បំណែកភ្ជាប់ចិត្តស្នេហ៍♡Where stories live. Discover now