ភាគ60

1.1K 119 8
                                    

      "ស្ងាត់ធ្វើអី សំណួរពិបាកខ្លាំងអ្ហេស មិនអីទេ យកកូនម្ដងទៀតចាំសួរលើកក្រោយក៏បាន" មិនប្រាប់តែមាត់ នាយក្រាស់ឱនមុខទៅខាំញិញស្មាស្ដើងឡើងលេចចេញនៅស្នាមភ្លាម ថេហ៍រហ័សលើកដៃឃាត់

     "បងឈប់សិន យកអីទៀត" ប្រុសនេះស្គាល់ច្បាស់ គំនិតមិនខុសអីពីសម្ដីទេ គេមិនចង់បានកូនទៀត ទើបឮហើយភ័យ។

      "យកកូនភ្លោះ" ឆ្លើយរួចជុងហ្គុកនៅបន្ត ម្ដងនេះបើចង់ឃាត់ក៏មិនបាន ព្រោះត្រឹមដៃតូចៗមួយគូ នាយចាប់តែដៃម្ខាងយ៉ាងងាយ។

       "ក្រែងបងចង់សម្រាកនោះអី" មុននឹងឃើញដូចជាហត់នឿយណាស់ ហើយឥលូវគិតចង់ធ្វើអី មានកម្លាំងដែរ?
 
        "ចង់ តែចង់សម្រាកក្នុងខ្លួនឯង"

        "តែខ្ញុំមិនទា-អ្ហឹម!" គេមិនទាន់ត្រៀមខ្លួនទេ ហើយក៏មិនទាន់បានយល់ព្រមដែរ តែប្រុសនេះចូលចិត្តធ្វើអីតាមតែចិត្តឯង ចរិតទំនើងនៅមិនកែប្រែដដែល។

         បែកយូរហើយ ល្មមជុងហ្គុកត្រូវការ ទើបបានជាពេលនេះធ្វើទៅយ៉ាងសមបំណង នាយថ្នាក់ថ្នមបំផុត ថ្នាក់ធ្វើឲ្យកាយតូចពេញចិត្តទាំងមិនដឹងខ្លួន។

          ក្រោយបញ្ចប់រាត្រីស្នេហ៍អស់ពេលដ៏យូរ មេឃប្រែជាងងឹតល្មម ថេហ៍រៀបចំខ្លួនឲ្យបានរៀបរយ ជុងហ្គុកដូចគ្នា

         "ទៅណា?" ឃើញថេហ៍បម្រុងនឹងចុះចេញពីគ្រែ ជុងហ្គុកចូលខ្លួនមកឱបចង្កេះជាប់

         "ចុះទៅក្រោម ពេលនេះយប់ហើយ តុងតុងនៅមិនទាន់ងូតទឹកទេ" កុំឲ្យគេសួរថាចុះទៅធ្វើអីទាន់ ប្រាប់ឲ្យហើយតែម្ដង ម្នាក់ៗពិនសួរណាស់ ឪដូចកូន កូនដូចឪ។

         "សម្រាកទៅ" ទុកឲ្យនាយជាអ្នកធ្វើតួនាទីនេះជំនួស ព្រោះយល់ដល់កាយតូចដែលទទួលរងកម្លាំងខ្លាំងនៅមុននឹង។

         "តែខ្ញុំរួចដៃ ខ្ញុំសម្រាកហើយ" មិនទាន់ងូតទឹកឲ្យកូនផង សម្រាកម្ដេចនឹងបាន។

         "ឥលូវរួចហើយតើ"

         "បង! ខ្ញុំងូតទឹកឲ្យតុង"

         "ហើយឪវាអត់ចេះងូតឲ្យ?" បើនិយាយបែបនេះតាំងដំបូងទៅ គេយល់បាត់ហើយនៅបង្វែទៅឆ្ងាយ តែក៏មិនហ៊ានជឿជាក់ដែរ មិនដឹងងូតទឹកឲ្យកូនរបៀបម៉េច?

♡បំណែកភ្ជាប់ចិត្តស្នេហ៍♡Where stories live. Discover now