ភាគ27

1.2K 96 3
                                    

          *ប្រាវ!ថេហ្យុងគិតតែពីអណ្ដែតអណ្ដូងទើបមិនបានប្រយ័ត្នត្រូវធ្លាក់កែវទឹកដោះគោពីដៃ ហើយខ្ចាយទឹកទៅប្រលាក់លើរូបថតជុងហ្គុក ធ្វើឲ្យរូបនោះសើម ជោគជាំទៅដោយទឹក...

        "បងហ្គុក វាអាក្រក់មើលណាស់" ថេហ៍រហ័សយកកន្សែងទៅជូត ដោយប្រញាប់ពេកទើបត្រូវមុតអំបែងកែវ ប៉ុន្តែគេមិនខ្វល់គិតតែពីជូតរូបថត ហើយរូបរបស់ជុងហ្គុកលែងប្រឡាក់ដោះគោទៀត បែជាមកប្រឡាក់ឈាមរបស់ថេហ៍ទៅវិញ។

          គេរិតតែជូត ឈាមក៏រិតតែប្រឡាក់ពាសពេញរូបថត មុខរបស់ជុងហ្គុកគ្របដណ្ដប់ទៅដោយលោហិតក្រហមឆ្អិនឆ្អៅ ដូចជាត្រូវស្រោចឈាមបន្ថែម

         "អត់ទេ អ្ហឹក" ដៃទាំងគូរបស់ថេហ៍ប្រែជាញ័រទទ្រើក ពេលរូបថតប្រែជាមើលលែងយល់ ឃើញតែឈាម ពណ៌ឡើងងងឹតជុំជិតបិទមុខរបស់ម្ចាស់រូប។

           "អត់ទេៗ"មើលយូរ កាន់តែគួរឲ្យខ្លាច វាដូចជាមានទឹកឈាមហៀរចេញពីកន្លៀតណាថែមយ៉ាងចឹង។

           "អាយ៎!!!អត់ទេបងហ្គុក!" កាយតូចកន្ត្រាក់ ហើបខ្នងពីពូកយ៉ាងខ្លាំង ទាំងអារម្មណ៍តក់ស្លត់ ជើងសក់ក៏ស្រក់ញើសមកមិនដាច់ដោយសាររូបភាពដែលខ្លួនបានសុបិន្ត។

           "វាគ្រាន់តែជាការយល់សប្តិទេ គាត់អត់កើតអីឡើយអ្ហឹក អាចមកពីខ្ញុំនឹកគាត់ខ្លាំងពេក មែនហើយខ្ញុំនឹកគាត់ខ្លាំងណាស់" វាមិនមែនជាការយល់សប្តិលើកទីមួយទេ តាំងពីពេលមកផ្ទះវិញម្លេះ ថេហ៍តែងតែយល់សប្តិឃើញជុងហ្គុករហូត គ្រាន់តែរាល់ដង ឃើញធម្មតា ប៉ុន្តែថាថ្ងៃនេះ ឃើញរូបភាពគួរឲ្យខ្លាច។

           "តុងតុង កុំភ័យ ប៉ាកូនអត់កើតអីទេ" ថេហ្យុងធ្វើជានិយាយដាក់ពោះខ្លួនឯង ប្រាប់ឲ្យកូនកុំភ័យ ទាំងដែលអ្នកភ័យគឺជាគេ។
.......

            "មិនមែនជាថេហ៍តែនោះគឺមនុស្ស--*ផាំង!!!" ជុងហ្គុកសម្លឹងមើលឲ្យជាក់ ទើបដឹងថាមានអ្នកឈរនៅម្ខាងផ្លូវពិតមែនគ្រាន់តែមិនមែនជាថេហ្យុង ប៉ុន្តែទម្រាំដឹង គ្រាប់កាំភ្លើងដែលបន្លឺមុននេះត្រូវហោះមករកនាយទៅហើយ។  

             នាយក្រាស់ភ្នែករហ័សដែរ ទើបប្រញាប់បង្វែចង្កូតឡាន ធ្វើឲ្យគ្រាប់កាំភ្លើងមុននេះត្រូវទម្លុះផ្នែកខាងក្រោយឡានវិញ។

♡បំណែកភ្ជាប់ចិត្តស្នេហ៍♡Where stories live. Discover now