ភាគ24

1.1K 102 2
                                    

         "មនុស្សស្អីយកតែចិត្តខ្លួនឯងគួរឲ្យស្អប់ លោកតាលោកយាយអ្ហើយសុំឲ្យអាតុងតុងកុំកាត់តាមមនុស្សបែបហ្នឹងអី" ថេហ្យុងលួចនិយាយង៉ូវៗហើយអាតុងដែលគេសំដៅដល់ គឺអនាគតកូនរបស់គេ មុនពេលដែលជុងហ្គុកមកដល់ ថេហ៍បានអង្គុយនឹកគិតពីឈ្មោះមួយនេះម្នាក់ឯងទាំងសប្បាយចិត្ត។

         "អាតុងតុង!ស្អីគេ?" សម្ដីរបស់ថេហ៍ មិនបានចាកឆ្ងាយពីត្រចៀកអ្នកនៅក្បែរឡើយ ហើយគ្រាន់តែឮពាក្យប្លែក ជុងហ្គុកចាប់សួរនាំភ្លាម ញ៉ាំងឲ្យអ្នកម្ខាងទៀតដែលមានបំណងលាក់បាំង ត្រូវសញ្ចឹងគិតបន្តិច តើគួរយកអីមកឆ្លើយខុសពីការពិត។

         "កូនឆ្កែ" នឹកឃើញភ្លាម ថេហ៍ឆ្លើយភ្លេត មែនហើយកុហកបែបហ្នឹងចុះ អាចថាសមម្យ៉ាងដែរ អម្បាញ់មិញនឹងភ្លេចខ្លួន កុំអីមិននិយាយដល់ឈ្មោះកូនទេ។

           ជុងហ្គុកមើលពីកែវភ្នែកមានពិរុទ្ធមួយគូនេះ មិនជឿប៉ុន្មានទេ ប៉ុន្តែនាយក៏មិនចង់រំខានសួរនាំទៀត បានជាសម្រេចចិត្តទម្លាក់កាយដេកកៀកកកិតនឹងកាយតូចដោយមិនភ្លេចលើកដៃទៅស្រវ៉ាឱបគេជាប់ដូចជាខ្លាចកំលោះតូចរត់គេចបាត់។

         កាយវិការបែបនេះ ធ្វើឲ្យម្ចាស់កាយតូចអត់នឹងឆ្ងល់មិនបាន មាត់ចង់តែហើបសួរដែរតែត្រូវបានកាត់ផ្ដាច់ដោយសម្ដីរបស់ជុងហ្គុកមុន៖

          "ឆាប់បិទភ្នែកដេកទៅបើមិនចង់ឲ្យយើងធ្វើអីលើសលួស" នាយប្រាប់ទាំងភ្នែកបិទជិតឈឹង មិនដឹងថាក្មេងខ្លះកំពុងតែសម្លឹងមុខដោយកែវភ្នែកមានចម្ងល់នោះទេ។

         ~សុខៗពេកទេដឹង~ ថេហ៍និយាយតែប៉ុន្នឹង ហើយក៏បិទភ្នែកដែរទៅ ព្រោះបើនៅទៀតគ្មានអីក្រៅពីឆ្ងល់នោះទេ ប្រុងឆ្ងល់មួយយប់ទល់ភ្លឺមិនដេកឬយ៉ាងម៉េច ទៅមិនរួចទេ។
......

        ព្រឹកថ្ងៃថ្មី
ចាំបានថាកាលពីយប់ ខ្លួនគឺដេកនៅក្នុងរង្វង់ដៃក្រាស់យ៉ាងកក់ក្ដៅ តែដល់ពេលមើលឥលូវដូចជាភ្ញាក់ពីយល់សប្តិយ៉ាងចឹង ពេលនេះគ្មានអ្នកណានៅក្បែរ ក្រៅពីភាពទទេស្អាត

          "ធម្មតាមនុស្សតែស្រវឹងធ្វើអីតែពាសនឹង" គេគិតបែបនោះ របៀបដែលយប់មិញជុងហ្គុកមកគេងឱបគឺគ្រាន់តែត្រូវស្រាបញ្ជាប៉ុណ្ណោះ បើនាយមិនស្រវឹង ជឿចុះ ត្រឹមមុខក្មេងដូចជាគេ មិនចង់យកភ្នែកមើលផង។

♡បំណែកភ្ជាប់ចិត្តស្នេហ៍♡Where stories live. Discover now