វគ្គ2-ភាគ3

1K 133 11
                                    

      ច្រើនថ្ងៃកន្លងបានឆ្លងផុតទៅ ពីមួយថ្ងៃទៅមួយថ្ងៃ ថេហ្យុងតែងតែរំលឹកការចងចាំអ្នកជាប្ដីរហូត សកម្មភាពផ្អែមល្ហែមដែលធ្លាប់សាងមកក៏យកមកបង្ហាញឲ្យជុងហ្គុកបានឃើញ ប៉ុន្តែមកទល់ពេលនេះបើសួរលទ្ធផលដែលទទួលបានវាបែបណា ចម្លើយនឹងឆ្លើយថា នៅដដែល ការចងចាំរបស់គេចាំតែរឿងចាស់ប៉ុណ្ណោះ ចាំពេលវេលាដែលគ្មានថេហ៍ គ្មានតុងតុង នៅថ្ងៃខ្លះ ដោយហេតុខ្លាចតែថេហ៍អន់ចិត្តទើបបានជាធ្វើសម្ដែងចាំបានតិចតួច ថ្ងៃនេះក៏ដូចគ្នា

            "ម្ហូបទាំងនេះខ្ញុំ-អ្ហរគឺបងធ្វើសម្រាប់អូនដើម្បីប៉ូវដល់កូនក្នុងផ្ទៃ" ជុងហ្គុកសម្ដែងរឹកពាជាប្ដីល្អបានយ៉ាងសាកសម ប៉ុន្តែមិនបាននាំឲ្យប្រពន្ធរីករាយឡើយផ្ទុយទៅវិញថេហ៍តែងតែលួចយំពីក្រោយខ្នងរាល់យប់។

            "ម្ហូបនេះខ្ញុំហូបមិនបានទេ តែបើតាមខ្ញុំចាំបាន វាជាចំណងចំណូលចិត្តរបស់បងសុងហេ" ថេហ៍បានត្រឹមគិតក្នុងចិត្តទាំងឈឺខ្ទោកៗនៅផ្នែកទ្រូងខាងឆ្វេង ជុងហ្គុកសម្ដែងធ្វើល្អគេក៏សម្ដែងធ្វើជារីករាយដែរទៅបើទោះបីខាងក្នុងមានស្នាមដំបៅជាច្រើនរាប់មិនអស់ វាឈឺណាស់តែមិនដឹងប្រាប់អ្នកណា ប្រាប់គេតើគេយល់ឬអត់បើមិនចាំស្អីផងនោះ។

            "បងដល់ម៉ោងទៅធ្វើការហើយ" សូម្បីតែម៉ោងបាយ ជុងហ្គុកមិនចូលរួមជាមួយផង តាំងពីចេញពីមន្ទីពេទ្យម្លេះ ថេហ៍តែងតែញ៉ាំបាយពេលថ្ងៃម្នាក់ឯង ពេលយប់មានកូនកំដរ ឯប្ដីចេញក្រៅគ្មានលួសមួយថ្ងៃ។

            "កុំភ័យអី មិនយូរទេប៉ាកូននឹងត្រឡប់មកដូចដើមហើយ" គេលើកដៃអង្អែលពោះខ្លួនឯងថ្នមៗទាំងសម្លឹងមើលដំណើរជុងហ្គុកដើរទៅ មួយរយៈក្រោយនេះ អ្នកទាំងពីរឃ្លាតគ្នាណាស់ទាំងយប់ថ្ងៃ តែពេលវ័យចំណាស់សួរនាំ ថេហ៍ស៊ូរកុហកពួកគាត់ព្រោះមិនចង់ឲ្យបារម្ភ។

           មិនខុសពីរាល់ដង ថេហ្យុងអង្គុយហូបបាយតែឯង ពេលឆ្អែតក៏សម្រាកទាំងបៀមទុកសោកជាមួយ ផ្ទៃមេឃជ្រេមកដល់យប់ ដល់វេលាដែលទទួលទានអាហារពេលល្ងាចម្ដង

          "ចាំអាប់ប៉ាមកសិនណា" គេប្រាប់តុងតុង ហើយក្មេងក៏ស្ដាប់តាម ចាំមើលផ្លូវប៉ាខ្លួនមកផ្ទះ ដោយហេតុខ្លាចកូនឃ្លាន បានជាថេហ៍ឆុងដោះគោឲ្យកូនមឹមសិន។

♡បំណែកភ្ជាប់ចិត្តស្នេហ៍♡Where stories live. Discover now