វគ្គ2-ភាគ2

732 74 6
                                    

          "អាប់ប៉ាឮអូនឆួរអត់ អាប់ប៉ាឈឺប៉ាប់តា៎ឈឺម៉ោ ចាំអូនហៅឃូរពេទ្យឲ្យជួយ" ដដែល ជុងហ្គុកមិនឆ្លើយសោះបែជាបង្ហាញទឹកមុខឆ្ងល់ដាក់កូនទៅវិញ។

          "អាប់ប៉ា~" សម្លេងតុងតុងប្រែជាញ័រ កែវភ្នែកចាប់ផ្ដើមរលីងរលោង ថេហ៍ឃើញហើយទើបដើរមកជិតអង្អែលខ្នងកូនពីក្រោយ។

          "ពួកឯងជាអ្នកណា?" ជុងហ្គុកសួរនាំរបៀបដូចដែលមនុស្សថ្មី ញ៉ាំងឲ្យអ្នកចំពោះមុខឈរគាំងស្រឡាំងកាំងហើបមាត់ឆ្លើយតបមិនបាន។

          "អ្ហឹកអ្ហឺៗ" កូនតុងយំហ៊ូរពេលឃើញប៉ាខ្លួនក្លាយទៅជាបែបនេះ ត្រឹមបង្ហាញទឹកមុខមិនដឹងអី អាល្អិតអន់ចិត្តសឹងស្លាប់ ដល់ឥលូវមកឮសំណួរមួយនឹងទៀត គេបានត្រឹមពេបមាត់យំ។

          "ប-បងពិតជាមិនចាំពួកខ្ញុំមែនឬ?" ទម្រាំធ្វើចិត្តបន្លឺឡើងបាន ថេហ្យុងអួលណែនពេញបំពង់ក អារម្មណ៍អាណិតកូន អាណិតខ្លួនឯងដែលមកជួបរឿងផ្ទួនៗ។

          "ខ្ញ-ខ្ញុំឈឺក្បាល" កែវភ្នែកពួកគេសម្លឹងមកដូចកំពុងលិចនូវសន្សើមសោកសៅ ធ្វើឲ្យជុងហ្គុកពិបាកដៅបានណាស់ ថាពួកគេចង់បានអី ទើបខំគិតហើយគិតទៀតតើមានរឿងអ្វីឲ្យប្រាកដ តែពេលគិត ប្រសាទគេឈឺទាំងទ្វេ ថ្នាក់ឈ្លីសក់ស្រែកពេញបន្ទប់។

           ថេហ្យុងឃើញសភាពប្ដីហើយ ភ័យតក់ស្លុតប្រញ៉េប្រញ៉ាប់រត់ទៅហៅពេទ្យឲ្យមកជួយ លុះគ្រូពេទ្យមកដល់ នឹងបានពិនិត្យចប់សព្វគ្រប់ហើយទើបគាត់ពន្យល់ពីស្ថានភាពរបស់ជុងហ្គុកម្ដងទៀត។

           "ពេលនេះគាត់យ៉ាងម៉េចហើយ ហេតុអីគាត់មិនស្គាល់ខ្ញុំនិងកូន តើប្ដីខ្ញុំមានបញ្ហាអ្វី?" គ្រូពេទ្យពិនិត្យរួច គ្រាន់តែបើកទ្វាចេញពីបន្ទប់ភ្លាម ថេហ៍ជំរិតសួរយកដោយមិនទុកចន្លោះឲ្យគ្រូពេទ្យបានឆ្លើយសោះ គេត្រូវការចម្លើយសរុប។

           "លោកធ្វើចិត្តឲ្យត្រជាក់សិន កាលដែលអ្នកជំងឺមិនបានចាំលោក ព្រោះតែគេបានបាត់ការចងចាំហើយនៅសល់តែការចងចាំពីមុនៗប៉ុណ្ណោះ" ឮចម្លើយហើយថេហ៍ទន់ជង្គង់សឹងដួល តែបានហ្វាំងមកជួយទប់រីឯកូនតូចដែលនៅក្បែរ គេយំមិនឈប់ទោះសៃលួងយ៉ាងណាក៏មិនបាត់ ប៉ាដែលគេស្រលាញ់លែងស្គាល់គេហើយ។

♡បំណែកភ្ជាប់ចិត្តស្នេហ៍♡Where stories live. Discover now