ភាគ48

1K 101 5
                                    

        ចាប់ពីថ្ងៃដែលជុងហ្គុកយកតុងតុងទៅមន្ទីពេទ្យមក ឥលូវថេហ្យុងមានអារម្មណ៍ដឹងហើយ ថានាយពិតជាមានការសង្ស័យ បើមិនចឹង មិនមែននាំតុងតុងទៅទាំងគ្មានមូលហេតុឡើយ។

          ដោយហេតុតែចង់លាក់បាំងឲ្យជាប់ តែស៊យត្រង់ ជុងហ្គុកសង្ស័យ ទើបបានជាថេហ៍ លែងយកតុងតុងទៅធ្វើការជាមួយ ដូចជាថ្ងៃនេះ ស៊ូទៅម្នាក់ឯង ទោះជួបនឹងអ្វីក៏សុខចិត្តដែរ សំខាន់ឲ្យតែតុងតុងនៅឆ្ងាយពីជុងហ្គុក ពួកគេមិនគួរនៅក្បែរគ្នាពេកទេ។

            "ម៉ាម៉ាងៃនឹងអត់យកអូនទៅមួយទៀតទេ?" ក្មេងតូចដែលអង្គុយកាន់សៀវភៅលើសាឡុង ងាកមកនិយាយជាមួយនឹងថេហ្យុង ដែលកំពុងរៀបចំខ្លួនទៅធ្វើការ ហើយដឹងថាមិនយកគេទៅជាមួយ ទើបតុងតុងសួរនាំ។

             "អត់ទេ ថ្ងៃនេះនៅផ្ទះជាមួយនឹងមីងសៃទៅ នៅលេងនៅផ្ទះ ហាមខូចឮទេ ចាំម៉ាម៉ាមកវិញ ទិញរបស់ផ្ញើ" ថេហ្យុងប្រាប់កូនរួច គេដើរមកថើបកូនមួយខ្សឺត មុននឹងដើរចេញ តែពុំទាន់ដើរហួសមាត់ទ្វាបន្ទប់ផង ក៏ត្រូវបង្អាក់ដោយសម្ដីកូនបន្លឺឡើង៖

         "ម៉ាម៉ា!អូនចង់តួបអាប់ប៉ា" គេចង់ទៅតាមដូចជាម្សិលមិញទៀត តុងតុងចង់ទៅលេងអ្នកខាងនោះ គ្រាន់តែបានដើរលេងជាមួយគ្នាមួយថ្ងៃសោះ អាចធ្វើឲ្យគេជាប់ចិត្តជាប់ថ្លើមជាមួយជុងហ្គុកបាត់ហើយ នេះបានថាមាននិស្ស័យមែននឹងណា។

         "ហើយទៅក្លាយជាកូនគេពីពេលណា បានជាឮហៅប៉ាជាប់មាត់តែរហូតចឹង ក្រែងប្រាប់ថាមិនចូលចិត្តអ៊ំនឹងនោះអី" ថេហ៍ងាកមកជ្រួញចិញ្ចឹមដាក់កូន គេមានអារម្មណ៍ប្លែកតាំងតែពីម្សិលម្លេះ ឮតុងតុងហៅជុងហ្គុកប៉ាជាប់មាត់រហូត ទាំងដែលមិនទាន់ដឹងការពិតផងនឹង ដឹងអត់ពេលអញ្ចឹងទៅ គេភ័យព្រួយ ព្រោះខ្លាចអាថ៌កំបាំងមួយនេះលាក់លែងជិត។

        "ពីមុនឆេងលូវឆឹង លូវគេប៉ាកូននា" ត្រឹមដើរលេងជាមួយគ្នាតែមួយថ្ងៃ អាល្អិតពេញចិត្តនឹងជុងហ្គុកបាត់ហើយ ទោះនៅពីមុខគេចូលចិត្តហៅអ៊ំ ចូលចិត្តតែឈ្លោះមែនពិត ត្បិតអីពេលបានហៅប៉ាអញ្ចឹងទៅ ក្មេងក៏មានអារម្មណ៍រំភើប គេចង់មានប៉ាហៅដូចកូនគេដទៃដែរតើ។

♡បំណែកភ្ជាប់ចិត្តស្នេហ៍♡Where stories live. Discover now