ភាគ53

1.1K 113 10
                                    

       "អ៊ំនឹងថើបម៉ាម៉ាមុនអូនមែន?" ក្មេងតូចមិនសុខចិត្ត នៅជំរិតសួរថេហ៍បន្ថែម ធ្វើឲ្យគេត្រូវពិបាកនឹងរកលេសមកកុហកកូនទៀតហើយ ឲ្យតែមកដឹងតែមានរឿងហើយ អត់មិនបានដេញអត់ឲ្យស៊ីបាយឥលូវ។

       "អត់ទេ មានណា" មាត់ឆ្លើយដោះសារជាមួយនឹងកូន តែភ្នែកងាកទៅសម្លក់ដាក់អ្នកខ្លះ ទើបឃើញពីស្នាមញញឹមសង្ហារបស់អ្នកបង្ករឿង ញ៉ាំងឲ្យថេហ៍រិតតែក្នាញ់។

       "មិនដែលឃើញម៉ែណាពិនកុហកកូនចឹងទេ" ជុងហ្គុកចោលសម្ដីឲ្យក្មេងឮរិតតែនៅមិនស្រណុក ទើបងាកមកសម្លឹងមុខនាយដូចម៉ាម៉ាគេដែរ តែជុងហ្គុកមិនចង់ខ្វល់ នាយធ្វើជាដើរចេញទៅយ៉ាងរំភើយ ទុកឲ្យម៉ែកូនពីរនឹងនៅប្រកែកគ្នាទៅ។

       "ម៉ាម៉ាហុកអូនទៀតហៃ"

       "អត់បានកុហកទេ កូនឯងកុំជឿអ៊ំនឹងអី អ៊ំនឹងចង់ឈ្នះតុងឯងតើ ម៉ាម៉ាឯណាទៅឲ្យគេថើបក្រៅពីកូនខ្លួនឯងនោះ"

      "ហ៊ានឆាបត់មួយអូនអត់?"

      "ហ៊ាន ស្បថបានតើ"

      "អូនយាយលេងតើស៎ម៉ាម៉ា" តុងតុងលោតមកឱបកថេហ្យុង ថើបពីរបីខ្សឺតទៀត ទោះថេហ៍ចង់កុហកក៏គេមិនខឹងអីណាស់ណាដែរ គ្រាន់តែចង់ឈ្នះមនុស្សចាស់ខ្លះតើ។

         ជុងហ្គុកដើរចេញមកក្រៅផ្ទះ ដើម្បីរកកន្លែងស្ងាត់ និយាយជាមួយនឹងកូនចៅជំនិតរឿងសំខាន់

        "ហ្វាំង!"

        "បាទចៅហ្វាយ" អ្នកដែលអង្គុយស្លុងអារម្មណ៍នឹងទេសភាពក្រៅផ្ទះ ត្រូវផ្ដាច់អារម្មណ៍អស់ ពេលឮសម្លេងចៅហ្វាយប្រុសហៅ

        "យើងមានរឿងចង់និយាយ"

         "រឿងអី"

         "ដូចលើកមុន ពេលនេះយើងរកចម្លើយបានហើយ" រឿងដដែល វាពាក់ព័ន្ធនឹងថេហ្យុងព្រមទាំងតុងតុង ជុងហ្គុកតែងតែមកពិភាក្សាជាមួយនឹងកូនចៅ ព្រោះគិតថាគ្មានទីប្រឹក្សាណាល្អដូចដៃគូជំនិតម្នាក់នេះទេ បើសូម្បីតែគោលបំណងនាយមកទីក្រុងនេះ ហ្វាំងនៅមានចំណែកដឹង។

           អ្នកជាចៅហ្វាយឈររៀបរាប់ពីអ្វីដែលខ្លួនបានរកមកបាន គេប្រាប់យ៉ាងស្ងៀមស្ងាត់ ហើយលាក់លៀមបំផុត មាត់និយាយប្រាប់កូនចៅតែភ្នែកលួចដៀងមើលឆ្វេងស្ដាំជាប់ជានិច្ចខ្លាចតែមានអ្នកមកតាម

♡បំណែកភ្ជាប់ចិត្តស្នេហ៍♡Where stories live. Discover now