ភាគ46_47

1K 99 3
                                    

         ទោះបីជាតុងតុងឆ្លាតយ៉ាងណា ក៏គេនៅត្រឹមសារធាតុជាកូនក្មេង ពេលឮពីសម្ដីរបស់ជុងហ្គុកប្រាប់ហើយ គេបែជាមិនយល់ នៅឆ្ងល់ម្នាក់ឯងតែមិនចង់សួរច្រើន ព្រោះប្រញាប់ទៅដើរលេង។

           ជុងហ្គុកនាំអាល្អិតដើរលេងគ្រប់កន្លែង ធ្វើឲ្យក្មេងសប្បាយចិត្តពេញមួយថ្ងៃតែម្ដង តាមធម្មតាតុងតុងមិនចេះដើរលេងជាមួយនឹងអ្នកណាទេក្រៅពីម៉ាម៉ាគេ តែឥលូវមកដើរលេងជាមួយគូជម្លោះយ៉ាងរីករាយទៅវិញ។

          "អាប់ប៉ាអូនចង់ទិះឆេះនួក៎" នៅសួនកម្សាន្តសម្រាប់ក្មេងលេង មានរូបសត្វជាច្រើន និងមានស្គីលេងផង តុងតុងលេងហើយទាំងអស់ តែមើលទៅដូចអត់ហត់អីសោះ ហត់តែអ្នកនាំមកដើរលេង ហត់នឹងរត់តាមត្រុកៗ ហត់នឹងតាមមើល ប្រយ័ត្នប្រយែង ខ្លាចតែក្មេងត្រូវរបួស សកម្មភាពទាំងនេះ បើអ្នកដើរកាត់បានឃើញច្បាស់ជាពោលសរសើរថា៖

           "មើលចុះ ប៉ាសង្ហាម្នាក់នោះសង្ស័យតែស្រលាញ់កូនស្ទើលេបហើយ ឃើញយកចិត្តទុកដាក់ជាមួយនឹងកូនតាំងតែពីមកលេងមកម្លះ ចិត្តបារម្ភមានធំជាងភាពហត់នឿយទៅទៀត"

           ដោយហេតុតែឃើញអ្នកជុំវិញ ចេះតែមើលមកទាំងញញឹម នាយក៏ញញឹមទៅវិញទាំងមិនដឹងថាមូលហេតុអ្វី ទុកថាជាការគួរសមទៅចុះ មនុស្សមិនដែលនឹងស្គាល់គ្នាផង ឬមួយអាចនឹងចម្លែក ព្រោះការដែលយកកូនមកដើរលេងកន្លែងអីទាំងនេះ សមណាតែជាម៉ាក់ៗ ខុសអីនាយជាប៉ា តែយ៉ាងណាតួនាទីប៉ាម៉ាក់ដូចតែគ្នាតើមិនចឹង ទៅបែងចែកធ្វើអី។

           "ចង់ជិះសេះឈ្មោលក៏ញី" តាមថា ជុងហ្គុកស្ដាប់សំដីតុងតុងមិនបានទេ តែដោយសារគេចង្អុលទៅកាន់សេះ ទើបនាយអាចកាត់ន័យយល់ ហើយក៏ចេះភាសាតុងតុងបានខ្លះដែរ អញ្ចឹងមិនបាច់ឆ្ងល់ទេ ថីបានម៉ែគេចេះគ្រប់ភាសាកូន ដោយសារតែទៅណាទៅណីជាមួយគ្នាហ្នឹងឯង។

             "ទិះអាតុំ អាមួយនឹងឆាម៉ូលមែន" តុងតុងប្រាប់ហើយថែមទាំងចង្អុល ព្រោះយល់ដល់ជុងហ្គុក គេស្ដាប់មិនបាន ពេលចង្អុលអញ្ចឹងទៅ អាចជួយឲ្យគេងាយស្រួលពរទៅសត្វដែលត្រូវចិត្តរបស់ខ្លួនបាន។

♡បំណែកភ្ជាប់ចិត្តស្នេហ៍♡Where stories live. Discover now