ភាគ4

1K 70 2
                                    

ក្រោយពីចេញពីផ្ទះនោះហើយ ជុងហ្គុកបានធ្វើដំណើរមកកាន់អូតែលរបស់អ្នកជាសង្សាទាំងយប់ ស្របនឹងពេលនេះមេឃកំពុងតែមានផ្គរលាន់កុលរកភ្លៀងម្ដងៗផង តែនាយក្រាស់មិនបានទៅខ្វាយខ្វល់ឡើយ អ្វីដែលខ្វល់ពេលនេះគឺធ្វើយ៉ាងណាឲ្យបានទៅរកអ្នកជាសង្សាហើយនិងលួងនាងនៅអ្វីដែលបានឮនៅមុននេះ ។

ធ្វើដំណើរមិនជាយូរប៉ុន្មានទេ នាយក៏បានមកដល់ព្រោះតែ ជុងហ្គុកបើកឡានសំដៅមកលឿនមើលតែព្យុះទៅទៀត។

"សុងហេបើកទ្វាឲ្យបងបន្តិចបានទេ?" មកដល់ភ្លាម នាយគោះទ្វាស្រែកហៅអ្នកជាសង្សាទាមទារឲ្យនាងបើកទ្វា ទាំងមិនដឹងថាក្នុងនោះមាននាងឬក៏អត់?

"កាងសុងហេឮបងនិយាយទេ?"ជុងហ្គុក នៅតែបន្លឺសម្លែងស្រែកប្រាប់ដដែលៗ ព្រោះចង់ឲ្យអ្នកខាងក្នុងបើកទ្វាឲ្យខ្លួនជាប្រញាប់ ។

"នៅមុននេះអូនស្ដាប់ច្រឡំហើយ បងអាចបកស្រាយបានឆាប់បើកទ្វាឲ្យបងមក" ម្ដងជាពីរដង អ្នកខាងក្នុងនៅតែស្ងាត់ស្ងៀមដដែល ទោះបីជាជុងហ្គុកប្រឹងគោះទ្វាស្រែកប្រាប់យ៉ាងណាក៏នៅតែមានភាពស្ងប់ស្ងាត់មិនប្ដូរ។

"លោកមករកអ្នកណានឹង?" ខណៈនេះដែរ ក៏មានស្ត្រីម្នាក់ដែលគាត់ស្នាក់នៅបន្ទប់ក្បែរនេះ ដោយឮសម្លេងមានមនុស្សស្រែក ទើបគាត់ចេញមកមើល ។

"ខ្ញុំមករកម្ចាស់បន្ទប់នេះ" ជុងហ្គុកតបឆ្លើយនឹងគាត់វិញដោយមិនបានងាកមកមើលគាត់ឡើយ ។

"អរគឺថាម្ចាស់បន្ទប់នេះគេបានចេញទៅបាត់ហើយ" គាត់ប្រាប់តាមអ្វីដែលមើលឃើញ មិនខុសនោះទេ សង្សារបស់នាយបានចេញពីទីនេះតាំងពីបិទទូរសព្ទមកម្លេះ ។

"ទៅបាត់ហើយ?នាងទៅយូរឬនៅ?ហើយដឹងថានាងទៅណាទេ" នាយក្រាស់រហ័សបែមករកគាត់ថែមទាំងស្លន់ស្លោរចោទសួរនាំ រកតែស្រ្តីម្នាក់នេះប្រាប់ពុំទាន់ ។

"នាងចេញទៅមួយសន្ទុះធំហើយ, ខ្ញុំមិនដឹងទេថានាងទៅណានោះ"

"អរគុណណាស់បងស្រី" ជុងហ្គុក លើកដៃសំពះគាត់រួចទើបរត់ចេញសំដៅទៅឡានយ៉ាងលឿន ដើម្បីបើកចេញទៅរកអ្នកជាសង្សា ។

♡បំណែកភ្ជាប់ចិត្តស្នេហ៍♡Where stories live. Discover now