ភាគ42

1.2K 100 7
                                    

          "អ្ហឹកម៉ាម៉ា!" ឃើញក្មេងយំ នាយក៏រហ័សលើកពរឡើង ហើយសួរនាំដោយសម្លេងស្រាលបំផុត ហាក់បីដូចជាខ្លាចក្មេងនេះត្រូវឈឺយ៉ាងចឹង។

         "ឈឺត្រង់ណាឬអត់?" ស្របនឹងសំណួរ ជុងហ្គុកលើកដៃទៅប៉ះថ្ពាល់ផង ចាប់ដៃខ្លីរបស់ក្មេងយកមកមើលផង តែមើលទៅមិនឃើញមានរបួសស្នាមអ្វីទេទើបនាយអស់ការបារម្ភ។

         "អ៊ំឯងតូលទះអូនទៀតហៃ ចង់លួចដោះគោអូនមែន" ពេលក្រឡេកឃើញកំប៉ុងដោះគោរបស់ខ្លួននៅលើតុរួមទាំងបើកគម្របរៀបនឹងដាក់ឆុងហើយ បានជាក្មេងតូចយល់ថាអ៊ំចោរម្នាក់នេះ មានបំណងចង់លួចឆុងផឹកហើយ។

         "មិនបានលួច មកឆុងដោះគោឲ្យ" គំនិតក្មេងពិតជារាក់មែន គិតអីឲ្យសមគួរខ្លះអត់ទេ នេះមើលមកនាយឃ្លានដោះគោក្មេងដល់ថ្នាក់ចូលមកលួចអញ្ចឹងអ្ហេស៎?
  
          "ហើយនេះជាអី" ឃើញរបស់ម្យ៉ាងនៅលើដៃក្មេង ទើបជុងហ្គុកជំរិតសួរ តែអាតុងអត់ប្រាប់ច្រើនទេ លើកឡើងបង្ហាញឲ្យឃើញពេញភ្នែកតែម្ដង។

          "ហ្ហើយ!" ជុងហ្គុកយកដៃមកស្ទាបគូទខោទាំងភ្នែកបើកសម្លឹងមើលខោលីអូក្នុងដៃតុងតុង លីអូckផងឥលូវមកភ្លេចស្លៀកបែបនេះ អញ្ចឹងតើបានជាល្ហើយៗ

         "តុងតុង យកមកវិញ លីអូនឹងម៉ាម៉ាស្រលាញ់ណាស់កុំយកលេងផ្ដេសផ្ដាស៎ចឹង-" អ្នកដែលរត់តាមក្មេងមុននេះ ចេះតែលើកហេតុផលឡើងព្រោះចង់ឲ្យក្មេងប្រគល់ឲ្យវិញ ការដែលនិយាយថាស្រលាញ់នេះហើយ សង្ឃឹមថាតុងតុងនឹងចិត្តល្អ យកមកឲ្យវិញ ប៉ុន្តែចង្រៃអី ពេលរត់ទាន់កូនហើយ មិនមែនឃើញតែកូនទេ ឃើញទាំងម្ចាស់ខោទៀត។

           "ម៉ាម៉ាឆាឡាញ់ខាលាំងមែនអី?"

           "អត់ទេ" ថេហ៍រហ័សឆ្លើយបដិសេធ

           "បើម៉ាម៉ាស្រលាញ់ហើយ តុងតុងឲ្យម៉ាម៉ាវិញទៅ នេះប្រហែលជាខោសំណព្វចិត្តផងមិនដឹង" ម្ចាស់ខោឯណេះ គ្មានភាពអៀនខ្មាស់អីទេ ផ្ទុយទៅវិញមានតែចង់សើចពេលឮថេហ្យុងប្រាប់កូនថាខោនឹងគេស្រលាញ់។

           "នេស៎ម៉ាម៉ាអូនឆងវិញ" តុងតុងហ៊ុចឲ្យថេហ្យុងវិញប៉ុន្តែគេមិនហ៊ានទទួលភ្លាមៗ ពេលនេះគឺខ្មាស់សឹងតែបោកក្បាលនឹងជញ្ជាំងឲ្យស្លាប់ទេ ដល់ទៅមើលមុខម្ចាស់លីអូវិញសើចដាក់ឡើងស្រស់។

♡បំណែកភ្ជាប់ចិត្តស្នេហ៍♡Where stories live. Discover now