ផ្តើមរឿង

2.2K 111 11
                                    


Hi!សួស្តីថ្ងៃនេះខ្ញុំពិតជាមានអារម្មណ៍ថារំភើបខ្លាំងណាស់ព្រោះហេតុអីអ្នកទាំងអស់គ្នាដឹងទេ?ព្រោះតែថ្ងៃនេះខ្ញុំទទួលបានការងារដល់ទៅពីរហើយវាក៏ជាការងារទី90របស់ខ្ញុំដូចគ្នា។អ្នកទាំងអស់គ្នាច្បាស់ជាឆ្ងល់ហើយថាការងារទី90ស្តាប់ទៅវាពិតជាច្រើនសម្បើមណាស់។មនុស្សធម្មតាធ្វើការមួយជីវិតក៏បានត្រឹមតែ4-5កន្លែងដែរ
តែសម្រាប់ក្មេងប្រុសស្រស់ស្អាតខ្ចីខ្យូតដូចខ្ញុំគ្មានផ្លូវធ្វើតែការងារមួយកន្លែងៗទេ គឺថាតាមពិតរឿងវាបែបនេះ ខ្ញុំនាំ
អ្នកទាំងអស់គ្នាមកស្គាល់ពីប្រវិត្តរបស់ដ៏មហោសច្ចា
របស់ខ្ញុំបន្តិចចុះ។

ខ្ញុំឈ្មោះថាផាក ជីមីនអាយុ18ឆ្នាំគឺថារៀនមិនជាប់ទេហុហុព្រោះថាខ្ញុំជាក្មេងកំព្រាតាំងពីតូចខ្សែជីវិតរសាត់អណ្តែតអាចនិយាយបានថាកំសត់ក៏កំសត់វេទនាក៏វេទនាដែរព្រោះតែគ្មាននរណាចាំមើលថែដូចអ្នកដ៏ទៃអ្នកទាំងអស់គ្នាមានប៉ាម៉ាក់សំណាងណាស់។តាំងពីតូចមក
ខ្ញុំរស់នៅតែម្នាក់ឯងធ្វើអ្វីក៏ម្នាក់ឯងដែរបើនិយាយពីជីវិតរស់នៅខ្ញុំដើរសុំគេប៉ុណ្ណោះតែនៅពេលដែលខ្ញុំអាយុ10ឆ្នាំ
ខ្ញុំក៏អាចធ្វើការងារបានតែអ្នកទាំងអស់គ្នាដឹងទេ?ខ្ញុំចូលចិត្តការងារណាស់មិនថាអ្វីក៏ខ្ញុំធ្វើបានតែការងារគឺមិនបានចូលចិត្តខ្ញុំវិញទេ។ដូចជាលាងចានខ្ញុំខំលាងខំថ្នមវាសម្បើមណាស់ប៉ុន្តែវាវិញមិនចង់នៅលើដៃរបស់ខ្ញុំទាល់តែសោះតែងតែធ្លាក់បែកជានិច្ចដូច្នេះអ្នកទាំងអស់គ្នាមិនបាច់ឆ្ងល់ទេថាហេតុអីអាយុខ្ញុំទើបតែប៉ុណ្ណេះធ្លាប់ធ្វើការងារច្រើនយ៉ាងនេះ។ហើយមុនពេលដែលខ្ញុំបានការងារថ្មីនេះណាខ្ញុំក៏ជាអ្នកផាត់មុខអ្នកលើកស្រាអោយគេដែរប៉ុន្តែខ្ញុំធ្វើមិនបានល្អច្រឡំយកជ័របិទក្រចកទៅបិទរោមភ្នែកអោយភ្ញៀវគេក៏ដេញចេញធ្វើមិនទាន់បានពីរថ្ងៃស្រួលបួលផងហើយបើនិយាយពីលើកស្រាខ្ញុំស្មានតែអោយខ្ញុំធ្វើជាអ្នកលើកស្រានៅក្នុងហាងឬក៏បារមានឯណាគេប្រើខ្ញុំអោយទៅលើកទាំងកេសទាំងប្រអប់គ្មានទេខ្ញុំទាញទម្លាក់ធ្លាក់បែកស្ទើរតែកន្លះឡានគេដេញចេញភ្លាមៗតែម្តងមិនចាំស្អែកតែក៏ចេះសំណាងដែរដែលរាល់ការងារទាំងនោះគេមិនបានប្តឹងទារសំណងឬក៏វាយ។អូ!មែនហើយប៉ុន្តែធ្លាប់មានថៅកែខ្ញុំម្នាក់ទារថ្លៃសំណងខ្ញុំក៏វាយគាត់ដល់បែកក្បាលចូលពេទ្យដេរតែខ្ញុំក៏មិនបានសងអ្វីដែរព្រោះតែគាត់ខ្លាចថាខ្ញុំនឹងទៅសងសឹកគាត់ដោយវាយក្បាលទំពែកគាត់អោយបែកម្តងទៀតហាសហា។និយាយប៉ុន្នឹងបានហើយមិនចង់ហែងកេរ្តិ៍ខ្លួនឯងពេកទេបើនិយាយអោយអស់ខ្ញុំចង្រៃលេខមួយមិនដឹងថាលើកនេះអាចបានប៉ុន្មានថ្ងៃទេ។
ការងារថ្មីរបស់ខ្ញុំទាំងពីរគឺពេលព្រឹកដល់ល្ងាចគឺធ្វើជាអ្នករត់តុហើយពេលយប់គឺធ្វើការក្នុងក្លឹបតិចថាខ្ញុំមិនធ្លាប់ធ្វើ
តាមពិតសុទ្ធតែការងារដដែលៗគ្រាន់តែខុសកន្លែងគ្នាប៉ុណ្ណោះតែបើសួរថាបានយូរទេគឺមិនដែលបានយូរទេប្រាក់ខែក៏មិនដែលបានដេរដាច់បាយរាប់មិនអស់ទៅហើយហើយបើនិយាយពីហេតុផលឈប់របស់គេមួយកន្លែងៗក៏ដដែលៗដែរពិសេសក្នុងក្លឹបនឹងតែម្តង

‼️💲កម្មសិទ្ធ Billionaire💲‼️Where stories live. Discover now