Ep03:ខ្ញុំមិនបានចង់អោបគេទេ!

807 76 2
                                    


បន្ទាប់ពីបញ្ចប់ការងារនៅពេលព្រឹកនាយក៏ចេញមកញាំអាហារថ្ងៃត្រង់ស្រាប់តែបានជួបមនុស្សស្រីដែលនាយ
ធ្លាប់សប្បាយជាមួយទើបនាងបបួលនាយញាំអាហារតែម្តង។

"លោកមីនសុខសប្បាយទេ?"រ៉ូហាញញឹមសួរតាមទម្លាប់ដែលនាងតែងតែញញឹម។យ៉ុនហ្គីទាក់ទងក៏រើសណាស់ដែរហើយម្នាក់ៗគឺសុទ្ធតែស្រស់ស្អាតមិនចូលចិត្តរញ៉េរញ៉ៃព្រោះមនុស្សនាយឆាប់ធុញទ្រាន់ ពួកនាងសុទ្ធតែត្រូវតាមតម្រូវការរបស់នាយទើបនាយយកមកកំដរ ទោះទាក់ទងយូរៗតែក៏មិនផ្លាស់ប្តូរស្រីច្រើនដែរ។ពួកនាងស្រលាញ់នាយណាស់ទោះនាយបញ្ចប់ទំនាក់ទំនងក៏ពួកនាងនៅតែញញឹមរាក់ទាក់ធម្មតាហើយមនុស្សដែលយ៉ុនហ្គីទាក់ទងយូរជាងគេគឺរ៉ូហានេះឯងគឺ4ឆ្នាំឯណោះហើយក៏ទើបនឹងដាច់គ្នា1ឆ្នាំនេះដែរគ្មានហេតុផលទេដែលបញ្ចប់ប៉ុន្តែម្នាក់ៗគ្មានចំណងអ្វីទៀតក៏បញ្ចប់រ៉ូហាក៏ធ្វើជាតារាសម្តែងតាមបំណងប្រាថ្នាដោយយ៉ុនហ្គីជួយជ្រុំជ្រែងដូចគ្នា។

"ធម្មតាទេចុះរ៉ូ?ការងារសម្តែងយ៉ាងមិចដែរ?"

"ក៏រលូនណាស់ដែរអរគុណលោកមីនដែលបានជួយមួយរយៈនេះលោកល្បីខ្លាំងណាស់"តាំងពីបែកគ្នាលែងនៅខុនដូរជាមួយគ្នាមកនាយពិតជារីកចម្រើនខ្លាំងណាស់ដល់ថ្នាក់ជាប់ឈ្មោះជាស្តេចជំនួញឯនាងក៏មិនអន់ដែរឡើងកូដខ្លាំងដូចគ្នា។

"មិនល្បីដល់រ៉ូទេ"យ៉ុនហ្គីអស់សំណើចបន្តិចពេលយល់ពីអ្វីដែលនាងនិយាយ មែនហើយមួយរយៈនេះនាយល្បីណាស់ខ្លាំងជាងតារាក្នុងស្រុកទៀត។

"ខ្ញុំមិនឃើញល្បីផង មែនហើយមកញាំបាយជាមួយគ្នាបែបនេះតិចបែកធ្លាយព័ត៌មានទៅ"រ៉ូហានិយាយទាំងញញឹមតិចៗបែបអាចថាវានឹងកើតឡើងសម្រាប់ពួកគេគ្មានអ្វីធំដុំទេព្រោះធ្លាប់ទាក់ទងគ្នាបែកក៏គ្មានហេតុផលត្រឡប់មកស្រលាញ់វិញក៏គ្មានបញ្ហាតែអ្វីដែលបញ្ហានោះព័ត៌មានច្បាស់ជាល្បីទំព័រមុខមិនខាន វាក៏អាចនឹងមានអ្នកច្រឡំដូចសូយ៉ុន។ពីមុនពួកគេទាក់ទងគ្នារបៀបកំដរ
និងរឿងលើគ្រែអីបែបនេះតែម្នាក់ៗក៏មានចិត្តលើគ្នាដែរតែយូរទៅវាគ្មានអ្វីរីកចម្រើនបើលើកនេះអាចត្រឡប់មកដូចដើមវាអាចនឹងមិនដូចមុនព្រោះតែពេលនេះពួកគេសុទ្ធតែបុគ្គលល្បីហើយបើទំនាក់ទំនងបើកបង្ហាញវានឹងកាន់តែល្អមិនចាំបាច់លួចលាក់ ច្បាស់ណាស់ថាគូរស្នេហ៍ពួកគេនឹងល្បីខ្លាំងប្រចាំឆ្នាំមិនខាន។

‼️💲កម្មសិទ្ធ Billionaire💲‼️Where stories live. Discover now