Ep20:បើមានរឿងអីប្រាប់ម៉ាក់បាន

765 73 3
                                    


អ្នកទាំងពីរសម្លឹងមើលមុខគ្នាទៅវិញទៅមកមួយសន្ទុះទើបលោកស្រីអ៊ូលហ៊ីហ៊ានដើរទៅជិតកូនប្រុសរួចក៏អោបនាយជាប់ អ្នកដែលត្រូវបានជាម្តាយអោបក៏លើកដៃអោបគ្នាវិញយ៉ាងណែនដោយការនឹករលឹកទោះបីជាអ្នកទាំងពីរមិនដែលបានរស់នៅជាមួយគ្នាក៏ដោយ។យ៉ុនហ្គីស្រលាញ់ម៉ាក់នាយណាស់
ទោះបីគាត់ចាកចេញទៅក៏គាត់មានហេតុផលរបស់គាត់ដែរនាយយល់ព្រោះនាយមិនមែនក្មេង។

"កូនសុខសប្បាយដែរទេ?"សម្លឹងកូនប្រុសបន្តិចទើបគាត់ចាប់ផ្តើមសួរនាំទាំងមើលរូបរាងកូនប្រុសហាក់ដូចពិនិត្យមើលថាកូនគាត់ស្គមជាងមុនឬក៏មានសាច់ជាងមុនព្រោះគេធ្វើការរហូតតាំងពីបង្កើតក្រុមហ៊ុនមក។

"កូនមិនអីទេចុះម៉ាក់?ហេតុអីក៏ម៉ាក់មកទីនេះ?"ក្រែង
គាត់នៅអាមេរិកជាមួយលោកតាមិនអ៊ីចឹង?ហេតុអីសុខៗក៏ត្រឡប់មកទីនេះ?ចុះលោកតានៅជាមួយនរណា?

"ម៉ាក់ចង់មកមើលកូនប្រុសម៉ាក់ថាគេធំប៉ុណ្ណាហើយ"
ទម្រាំតែគាត់ហ៊ានមកមើលកូនប្រុសគាត់វាយូរឆ្នាំទៅហើយសុខចិត្តអោយម៉ែដោះថតរូបអោយមើល។

"កូនប្រុសម៉ាក់អស្ចារ្យណាស់ម៉ាក់កុំបារម្ភអី"

"ម៉ាក់ក៏គិតបែបនោះដែរអោយម៉ាក់សុំទោសដែលរត់គេចពីបញ្ហាទុកកូនអោយរស់នៅម្នាក់ឯង"គាត់ក៏រអៀសចិត្តកាលដែលទុកកូននៅទីនេះអោយរស់នៅម្នាក់ឯងកណ្តោចកណ្តែងមកពីភាពកំសាកមិនហ៊ានរបស់គាត់ទើបធ្វើអោយកូនគាត់ត្រូវរស់នៅខ្វះភាពកក់ក្តៅ។តាមពិតគាត់ចាកចេញពីកូរ៉េទៅអាមេរិកច្រើនឆ្នាំគ្មានដំណឹងរហូតលោកតារបស់យ៉ុនហ្គីបានជួបទើបនាំមករស់នៅជាមួយកាលពី2ឆ្នាំមុននេះឯងព្រោះតែគាត់ស្រលាញ់និងអាណិតកូនប្រសារស្រីដែលត្រូវមករងទុកដោយសារតែទង្វើផិតក្បត់របស់កូនប្រុសគាត់ប៉ុន្តែគាត់មិនដែលចាត់ទុកប្រពន្ធក្រោយឬកូនក្រោយជាចៅគាត់ឡើយចៅគាត់មានតែយ៉ុនហ្គីប៉ុណ្ណោះហើយកាលពីនាយបង្កើតក្រុមហ៊ុនដំបូងក៏មានតែលោកតានេះឯងដែលជួយជ្រំជ្រែងឥឡូវនាយមានម៉ាក់ម្នាក់ទៀតដែលគាត់កំពុងតែត្រឡប់មករកគេវិញដូចគ្នា។

"កូនយល់ពីម៉ាក់"នាយអោបគាត់យ៉ាងណែនមិនចង់ឃើញគាត់យំតាំងតែពីតូចដល់ធំនាយគឺជាអ្នកលួងលោមកុំអោយគាត់យំដូចជាពេលនេះយ៉ាងចឹងហើយកាលដែលគាត់ចាកចេញដោយមិនបាននាំគេទៅជាមួយក៏ព្រោះតែឪពុកទាមទារហើយបិទសិទ្ធគាត់មិនអោយជួបទាល់តែលោកតាអនុញ្ញាតិទើបគាត់ហ៊ានមកទីនេះ។

‼️💲កម្មសិទ្ធ Billionaire💲‼️Where stories live. Discover now