Ep25:អោយយើងចាត់ការអោយទេ?

571 65 0
                                    


ពេលថ្ងៃត្រង់មកដល់លោកស្រីអ៊ូលហ៊ីក៏បានមកចាំ
អ្នកដែលគាត់បានណាត់នៅហាងកាហ្វេរងចាំហើយមិនប៉ុន្មានអ្នកដែលគាត់បានណាត់ក៏ដើរចូលមក។

"អ៊ូ-អ៊ូលហ៊ី?"

"ខានជួបគ្នាយូរហើយហានស៊ូ"លោកស្រីអ៊ូលហ៊ីញញឹមស្រស់ដាក់គាត់តែគាត់វិញបែរជាភ្ញាក់ផ្អើលបន្ទាប់ពីបាត់វត្តមានគេជាច្រើនឆ្នាំហើយអំឡុងពេលបាត់ដំណឹងមិត្តគាត់ក៏ចាកចេញពីសិល្បៈមួយរយៈព្រោះតែរឿងរ៉ាវដែលបានកើតឡើងកាលឆ្នាំនោះដែរ ឡាត់ទើបនឹងចូលវិញប៉ុន្មានឆ្នាំនេះឯង។

"អង្គុយមក"លោកស្រីអ៊ូលហ៊ីក្រោកទៅនាំគាត់អោយអង្គុយមុននឹងអង្គុយទល់មុខញញឹមដែលបានជួបមិត្តវិញ គាត់ខានឃើញនាងយូរហើយតាំងតែពីឆ្នាំដែលគាត់បានចាកចេញពីកូរ៉េម៉្លេះ។

"ឯងត្រឡប់មកវិញតាំងពីពេលណា?"លោកស្រីហានស៊ូសួរទៅអ្នកទល់មុខ មើលទៅគេរីករាយណាស់បន្ទប់ពីចាកចេញពីទីណេះឯគាត់វិញខំបារម្ភកើតទុកជាមួយរឿងផ្ទាល់ខ្លួនផងមិត្តផង កាលនោះគាត់សឹងតែបាត់បង់សតិ
ទៅហើយពិសេសរឿងផ្ទាល់ខ្លួនរបស់គាត់នេះតែម្តង។

"យើងទើបតែមកដល់ទេ តើឯងសុខសប្បាយទេ?"

"យើងសុខដែរហ្ហេស?ក្នុងរង្វង់សិល្បៈនេះ?"

"តើឯងមានរឿងអី?កន្លងមកឯងបានជួបអ្វីខ្លះ?ចុះ
ប៉ុងប្យុល?ពេលនេះគេនៅឯណា?ឬក៏ពួកឯងបែកគ្នាហើយ?"គ្រាន់តែលោកស្រីអ៊ូលហ៊ីនិយាយដល់ប្រុសម្នាក់នោះលោកស្រីហានស៊ូស្រាប់តែរកយំភ្លាមៗធ្វើអោយលោកស្រីអ៊ូលហ៊ីសង្ស័យព្រោះតែគាត់ចាកចេញអំឡុងពេលពួកគេទាក់ទងគ្នាតែបន្ទាប់មកមិនដឹងថាមានរឿងអ្វីកើតឡើងទៀតទេ។ហើយគាត់មកនេះក៏ចង់រឿងទាំងនោះដែរណាមួយចង់ដឹងថាមិត្តធ្លាប់មានកូនឬអត់?

"ហានស៊ូឯងយំមែនទេ?តើប៉ុងប្យុលបានធ្វើអីឯងប្រាប់យើងមក"លោកស្រីអ៊ូលហ៊ីចូលមកអោបលួងលោមមិត្ត
មុននឹងសួរនាំទាំងបារម្ភហេតុចាស់ថ្នាក់នេះហើយនៅយំដូចកូនក្មេងទៀត?សំខាន់គាត់រកអតីតសង្សារគាត់ពីមុនមិនឃើញទើបមកសួរអ្នកដែលគេទាក់ទងជាមួយគឺមិត្តគាត់នេះឯង។លោកស្រីហានស៊ូមិននិយាយទើបលោកស្រីអ៊ូលហ៊ីនាំគាត់ទៅខុនដូររបស់លោកហានស៊ូចង់អោយគេនិយាយរឿងប្រាប់គាត់គ្រប់យ៉ាង។

‼️💲កម្មសិទ្ធ Billionaire💲‼️Where stories live. Discover now