Ep27:កូនម៉ាក់

571 63 2
                                    


បន្ទាប់ពីជួបជុំគ្នាដល់រសៀលទើបម្នាក់ៗត្រឡប់ទៅផ្ទះវិញរៀងខ្លួននៅសល់តែសមាជិកគ្រួសារដែលនៅមើលថែប៉ុណ្ណោះ។លោកស្រីហានស៊ូមិនបានមកមើលមិត្តផ្ទាល់នោះទេបានតែខលសួរសុខទុកព្រោះតែគាត់រវល់ហើយក៏មិនភ្លេចដែរពីការណាត់ជួប លោកស្រីអ៊ូលហ៊ីនឹងសម្រាកអោយដល់ថ្ងៃណាត់ដើម្បីអោយបានជួបគ្នានៅមន្ទីរពេទ្យនឹងបានពិនិត្យDNAមើលតែម្តង។

"អ្នកម៉ាក់សម្រាកទៅឯអូនក៏ដូចគ្នាចាំបងនៅមើល"

"បងមិនទៅធ្វើការវិញទេមែនទេ?"នាយតូចងើយមុខសួរនាយ

"បងធ្វើអស់ហើយណាមួយទុកចោលកន្លះថ្ងៃក៏មិនអីដែរស្អែកចាំធ្វើសរុបក៏គ្មានបញ្ហា"

"អឺមអូនគេងក៏បាន"នាយបានអោយម៉ែដោះទៅសម្រាកទុកនាយនៅមើលអ្នកម៉ាក់ពីរនាក់រាងតូច។នាយតូចក្រោកទៅរៀបចំអោយលោកស្រីអ៊ូលហ៊ីសម្រាន្តអោយស្រួលទើបគេទៅគេងនៅគ្រែក្បែរនោះ។លោកស្រីអ៊ូលហ៊ីបានតែញញឹមមើលមុខនាយតូចដែលគាត់គិតថាកូនប្រសារគាត់ពូកែណាស់ថែមទាំងមានចិត្តទៀតផង គាត់មិនដឹងថាអ្នកផ្សេងអាចធ្វើដូចគេឬអត់ទេតែគាត់មានអារម្មណ៍ថាសំណាងណាស់កូនប្រុសគាត់ភ្នែកមុតពិតមែន។

យ៉ុនហ្គីអង្គុយសាឡុងចាំមើលអ្នកលើគ្រែទាំងពីរគេងឯនាយក៏មើលឯកសារតិចតួចខ្លាចថាមាននរណាផ្ញើររបាយការណ៍អីមកនាយនឹងបានពិនិត្យមុន។មើលបានមួយសន្ទុះសារក៏លោតមកដែលវាជារបស់ជុងហ្គុកផ្ញើរមកជាមួយរូបភាពស៊ុងកាងត្រូវកូនចៅជុងហ្គុកវាយយ៉ាងដំណំនៅឃ្លាំងចាស់មួយ។ជុងហ្គុកបានផ្ញើរទីតាំងអោយយ៉ុនហ្គីឯអ្នកដែលបានត្រឹមញញឹមសរសើរមិត្ត
គេពិតជាលឿនរហ័សទាន់ចិត្តពិតមែន យប់នេះនាយនឹងចាត់ការមិនខានចាំតែមើលចុះ។

*យប់

"សឺត!បងមានការរវល់ប្រហែលយប់បន្តិចបងមកវិញ"
យ៉ុនហ្គីអោនថើបថ្ងាសនាយតូចបន្តិចទើបប្រាប់គេតាមក្រោយ។

"យ៉ុន កូនទៅណា?"

"កូនមានការងារជាមួយជុងហ្គុកបន្តិចប្រហែលយប់បន្តិចទើបមកវិញ ម៉ាក់កុំបារម្ភអីបន្តិចទៀតស៊ូហ៊ុនមកកំដរម៉ាក់និងជីមីនហើយ"នាយទៅមិនភ្លេចខលហៅមិត្ត
អោយមកជួយកំដរម៉ាក់នាយទោះស៊ូហ៊ុនចង់ទៅដែរក៏មិនអោយទៅដែរចុងក្រោយមានតែមកជួយមើលអ្នកមីងព្រមជាមួយកូនចៅជុងហ្គុកយាមនៅខាងក្រៅបីបួននាក់។

‼️💲កម្មសិទ្ធ Billionaire💲‼️Where stories live. Discover now